ឧទ្យានផ្តេកដ៏អស្ចារ្យ ដែលស្ថិតនៅលើអគារខ្ពស់កប់ពពក “Horizontal Skyscraper” របស់ចិន បានបើកឲ្យភ្ញៀវទេសចរចូលទស្សនាហើយ!



ថ្វីបើការងារសាងសង់នៅតែបន្តដំណើរការ នៅលើគម្រោងដ៏ធំ Raffles City Chongqing របស់ចិនក៏ពិតមែន ប៉ុន្តែលក្ខណៈពិសេសដ៏គួរឲ្យកត់សម្គាល់ខ្លាំងបំផុតនៅក្នុងគម្រោងនេះគឺជាអគារខ្ពស់ផ្តេក “Horizontal Skyscraper” ដ៏អស្ចារ្យរបស់វា ដែលឥឡូវក៏បានបើកទទួលភ្ញៀវទេសចរចូលមកទស្សនាផងដែរ។ ស្ពានខ្ពស់កប់ពពកដ៏ស្រស់ស្អាតនៅក្នុងគម្រោងនេះ បានភ្ជាប់ជាមួយនឹងឧទ្យានមួយ និងទីកន្លែងគយគន់ទេសភាពដែលមានបាតខាងក្រោមជាកញ្ចក់ ដ៏ទាក់ទាញបំផុតផងដែរ។



គម្រោងដ៏ធំ The Raffles City Chongqing នឹងត្រូវភ្ជាប់ជាមួយនឹងទឹកប្រាក់សរុប  4.8 ពាន់លានដុល្លារ ត្រូវទទួលបន្ទុករចនាឡើងដោយក្រុមហ៊ុន Moshe Safdie និងមានតំរៀបជាអគារខ្ពស់ៗចំនួន 8។ ប៉មនៃអគារបួនរបស់វាជាផ្នែកស្នូលក្នុងការទ្រទ្រង់ រចនាសម្ព័ន្ធអគារខ្ពស់ផ្តេក ដែលត្រូវបានគេឲ្យឈ្មោះថា “Crystal” ដែលមានកម្ពស់ 250 ម៉ែត្រ (820 ហ្វីត)។



Crystal មានប្រវែង 300 ម៉ែត្រ (984 ហ្វីត) និងមានទម្ងន់សរុប 12,000 តោន ដែលភាគច្រើននៃរចនាសម្ព័ន្ធ ត្រូវបានគេលើកយកឡើង យ៉ាងយកចិត្តទុកដាក់ ទៅក្នុងទីតាំងដែលបានកំណត់ ដោយប្រើត្រាក់ទ័រស្ទូច (cranes) និងមានជំនួយផ្នែកវិស្វកម្មពី Arup។

អ្នកទស្សនា ចូលទៅកាន់បរិវេណគយគន់ទេសភាពរបស់ Crystal ជាកន្លែងដែលត្រូវបានគេនិយមហៅថា “Crystal's Exploration Deck” ចាប់ផ្តើមដំណើរការរបស់វាត្រូវបានលើកបង្ហាញតាំងពីនៅជាន់ផ្ទាល់ដី ជាមួយនឹងការតាំងពិព័រណ៍មួយ ដែលបានធ្វើឡើង ដោយមានការសហការជាមួយ National Geographic បានធ្វើការរៀបរាប់លម្អិត អំពីប្រវត្តិនិងការអភិវឌ្ឍនៅ Chongqing។



ជណ្តើរយន្តដែលមានល្បឿនលឿន ចំណាយពេលត្រឹមតែ 50 វិនាទីប៉ុណ្ណោះ ដើម្បីនាំភ្ញៀវនិងអ្នកទស្សនា ទៅដល់កំពូលអគារ ហើយនៅពេលដែលទ្វារបើកចំហរនោះ ភ្ញៀវទាំងនោះត្រូវបានស្វាគមន៍ ជាមួយនឹងការតាំងពិព័រណ៍មួយទៀត ក្រោមប្រធានបទនៃការស្រម៉ៃ ពីជីវិតនាពេលអនាគត នៅលើភពព្រះអង្គារទៀតផង។




ឧទ្យានមួយទៀត (pocket park) គឺជាកន្លែងបន្ទាប់ មុនពេលដំណើរកម្សាន្តឈានដល់ទីបញ្ចប់នៃ Crystal's Exploration Deck។



ទីតាំងទស្សនានេះ មានជាន់កញ្ចក់ថ្លា និងផ្តល់នូវទេសភាពដ៏អស្ចារ្យនៃទីក្រុង និងទន្លេពីរនៅក្បែរនោះ។ កន្លែងផ្សេងទៀតនៅក្នុង Crystal នឹងក្លាយជាក្លឹបកម្សាន្ត (សម្រាប់តែសមាជិកដែលមានចុះឈ្មោះនៅទីនេះប៉ុណ្ណោះ) ដែលមានអាងហែលទឹកពីរ ភោជនីយដ្ឋាន និងបារ ប៉ុន្តែបរិវេណទាំងនេះ ទើបតែត្រូវបានបញ្ចប់ថ្មីៗនេះទេ ហើយវាគ្រោងនឹងបើកនៅប៉ុន្មានខែខាងមុខនេះដែរហើយ។




សម្រាប់ភ្ញៀវទេសចរ ដែលចង់មកមើលដោយផ្ទាល់នោះ សំបុត្រត្រូវបានលក់ក្នុងតម្លៃ 180 យន់ (ប្រហែល 25 ដុល្លារអាមេរិក)។