ហាណូយ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃ២៦ ខែមិថុនា កន្លងទៅ បានប្រកាសប្រាប់អំពីចក្ខុវិស័យដ៏វែងឆ្ងាយនាអនាគតរបស់ប្រទេសវៀតណាម ដែលកំពុងស្ថិតក្នុងកិច្ចដំណើការ ដើរទៅរកការអភិវឌ្ឍន៍កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សន្និសិទប្រចាំឆ្នាំ២០២០ ស្ដីពី ការវិនិយោគ និងអភិវឌ្ឍន៍របស់វៀតណាម គឺផ្តោតសំខាន់ទៅលើការធ្វើកំណែទម្រង់រដ្ឋបាល និងការកែលម្អបរិយាកាសអាជីវកម្ម និងការប្រកួតប្រជែងក្នុងស្រុក ដើម្បីធ្វើឱ្យទីក្រុងហាណូយ អាចទទួលបានលទ្ធផលសេដ្ឋកិច្ចសង្គមកាន់តែរឹងមាំ។ ដោយក្នុងនោះ បានបង្ហាញអំពីកំណើនផលិតផលក្នុងស្រុកសរុបកើនឡើងដល់ ១,៣ ដង ដែលជាល្បឿនលឿនជាងការពង្រីកផលិតផលនៅទូទាំងផ្ទៃប្រទេសសរុប ស្ថិតតក្នុងគោលដៅចំណូលថវិកាសម្រាប់ឆ្នាំ ២០២០ នេះ របស់ទីក្រុងហាណូយ ដែលរំពឹងទុកថានឹងកើនឡើងក្នុងចំនួន ២៨៥ ទ្រីលានដុង ឬប្រមាណជា ១២.៣ ពាន់លានដុល្លារអាមេរិក។
ស្ថិតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានការចូលរួមដោយលោកនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាមជាតិជាន់ខ្ពស់ជាច្រើន កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកឡើងថា អាជ្ញាធរទីក្រុងហាណូយ បានធ្វើការពិភាក្សាយ៉ាងសកម្ម និងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់គ្រប់វិស័យសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះ ជាមួយនឹងកំពស់ថ្មីរបស់ខ្លួនមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលទំនើបកម្មមួយនៅអាស៊ីអាគ្នេយ៍នាពេលអនាគត”។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ដូច្នេះថា “ទីក្រុងហាណូយ ត្រូវតែប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នៅអាស៊ីបូព៌ា នាឆ្នាំ ២០៤៥ ខាងមុខ នៅពេលវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ជាផ្លូវការ”។
បច្ចុប្បន្ន ទីក្រុងហាណូយបានប្រកាសថា ខ្លួនមិនមែនជាទីក្រុងប្រកួតប្រជែងជាមួយនឹងបណ្ដាទីក្រុងធំផ្សេងទៀតក្នុងតំបន់ រួមមានដូចជា បាងកក ម៉ានីល ហ្សាកាតា សៀងហៃ ទៀតឡើយ។ ផ្ទុយទៅវិញទីក្រុងហាណូយ ត្រូវពង្រឹងនូវគុណភាពស្ថាប័នឱ្យបានល្អ និងទាញយកផលចំណេញពីយន្តការពិសេស ដែលមានស្រាប់ ជាពិសេសសេចក្តីសំរេចចិត្តរបស់រដ្ឋសភានាពេលថ្មីៗនេះស្តីពីឮឮ ការសាកល្បងយន្តការនិងគោលនយោបាយហិរញ្ញវត្ថុ និងថវិកាជាក់លាក់មួយចំនួនសម្រាប់រាជធានីជាដើម។ មិនតែប៉ុណ្ណោះ ទីក្រុងហាណូយ ត្រូវតែប្រើប្រាស់ឱ្យបានពេញលេញនូវឱកាស និងសកម្មជាងមុនដើម្បីស្វែងរកគំរូអភិវឌ្ឍន៍ថ្មី និងចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នវៀតណាម នៅតែបន្តបើកស្វាគមន៍វិនិយគិនអន្តរជាតិជាច្រើនដោយក្នុងនោះ ទីក្រុងហាណូយមានគម្រោង ២២៩ ដែលស្មើនឹងទឹកប្រាក់ប្រមាណជា ៤០៥,៥៧ ទ្រីលានដុងបានកំពុងបោះទុនវិនិយោគ៕