វីឡាកូនកាត់ម៉ូដថ្មីតម្លៃជាង ៩ម៉ឺនដុល្លារលក់អស់ជាង ៨០% ត្រឹមថ្ងៃដំបូង!

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលមានចំណូលមធ្យម ហើយចង់បានគេហដ្ឋានដែលមានតម្លៃក្រោម ១០ម៉ឺនដុល្លារ បុរី ប៉េង ហួត បានបញ្ចេញនូវប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតក្នុងគម្រោង ហ្គ្រេនស្តារ ផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខូឡិកសិន" (បឹងស្នោ) ដោយវីឡានេះដាក់លក់ក្នុងតម្លៃត្រឹមតែ $99,800 ប៉ុណ្ណោះ ហើយចំនួនផ្ទះក៏មានកំណត់ផងដែរ។ 

ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់បានដឹងខ្លះៗហើយពីគម្រោង “អេកូ ខូឡិកសិន” ដែលជាគម្រោងដ៏ធំសម្បើម លាតសន្ធឹងលើផ្ទៃដីជាង ១០០ហិចតា មានវីឡាទំនើបចម្រុះរាប់ពាន់ផ្ទះ ជាមួយនឹងបទពិសោធន៍រស់នៅដ៏សម្បូរបែប ហើយការបង្ហាញខ្លួនឡើងនៃវីឡាកូនកាត់ម៉ូដថ្មី ឃើញថា បានទទួលការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជនទូទៅ ដោយថ្ងៃបើកលក់ដំបូង មានអតិថិជនទៅចូលរួមយ៉ាងច្រើនកុះករ។

 

លោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី ប៉េង ហួត បានបញ្ជាក់ឱ្យដឹងថា “ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះនៃការចាប់បើកលក់នៃគម្រោងផ្ទះវីឡាកូនកាត់នេះ មានអតិថិជនសម្រេចចិត្តទិញ និងកក់ប្រាក់អស់ជាង៨០% ទៅហើយ ហើយក៏នៅមានអតិថិជនដែលទាក់ទងមកជាបន្តបន្ទាប់ទៀតដែរ ព្រោះតែវាគឺជាការផ្ដល់ជូនដ៏កម្រមានពីខាងបុរីផ្ទាល់”។

លោកស្រីបានបន្ថែមថា “វីឡាកូនកាត់ LV របស់បុរី ប៉េង ហួត គឺជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថបែបទំនើបជាមួយបន្ទប់ធំទូលាយស័ក្ដិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។ 

នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញបរិវេណធំទូលាយដែលមានរចនាម៉ូដអមជាមួយជណ្តើរដ៏ទាក់ទាញខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណចម្អិនអាហារ បរិវេណទទួលទានអាហារ និងបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះថែមទៀតផង។ 

ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ១ ដ៏ស័ក្ដិសមសម្រាប់គ្រួសារថ្មីថ្មោង និងបន្ទប់កូនស្រី ១ ។ ឯជាន់ទី២ មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់អតិថិជន។”

សូមបញ្ជាក់ផងដែរថា វីឡាកូនកាត់ LV ប្រភេទថ្មីនេះ ចាប់បើកលក់ដំបូងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការលក់ក្នុងបុរី ប៉េង ហួត។ ក្រៅពីតម្លៃដ៏សមរម្យ ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូរបស់បុរី ដែលអត្រាការប្រាក់ចាប់ពី 6.88% តែប៉ុណ្ណោះ។

 

សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចទាក់ទងទៅកាន់លេខទូរសព្ទ 098 / 016 / 017 596 78 ឬអាចចូលទៅកាន់ផេកផ្លូវការរបស់បុរី ប៉េងហួត (https://www.facebook.com/boreypenghuoth) ឬចូលរួមក្នុង Channel Telegram ផ្លូវការ Borey Peng Huoth៕