ក្រុមហ៊ុនរបស់តៃវ៉ាន់ កំពុងសម្លឹងមើលទីផ្សារកាន់តែទូលាយ ទៅលើឈុតការពារពីវីរុស សម្រាប់អ្នកដំណើររបស់ខ្លួន នៅពេលហោះហើរ!

នៅពេលដែលអ្នកដំណើរអាស៊ាន ចាប់ផ្តើមត្រឡប់ទៅធ្វើដំណើរតាមផ្លូវអាកាសវិញ ក្នុងកំឡុងពេលនៃវីរុសកូរ៉ូណា នៅតែបន្តរាតត្បាតនោះ យើងក៏បានឃើញថា ក្នុងចំណោមពួកគេ បានជ្រើសរើសពាក់ឈុតការពារពិសេស រុំព័ទ្ធខ្លួន ក្នុងការការពារពីការឆ្លង និងប្រឆាំងទៅនឹងវីរុស។ 

 

ក្រុមហ៊ុនតៃវ៉ាន់មួយ ដែលផលិតសម្លៀកបំពាក់បែបនោះ គឺជាក្រុមហ៊ុន BenQ Materials Corp បានបង្ហាញពីកំណែអាប់ដេតចុងក្រោយនូវឈុតពិសេសរបស់ខ្លួន នៅលើជើងហោះហើរ “Flight to nowhere” នៅតាមឆ្នេរកោះខាងកើត កាលពីថ្ងៃព្រហស្បត្តិ៍នេះ ហើយអគ្គនាយករបស់ក្រុមហ៊ុនមួយនេះ មានបំណងចង់ផ្សព្វផ្សាយឈុតថ្មីរបស់ខ្លួននេះ ឲ្យបានកាន់តែខ្ពស់ និងហួសពីទីផ្សាររបស់អាស៊ានទៀតផង។

 

លោកអគ្គនាយក Z.C Chen “យើងកំពុងប្រើវា ដើម្បីផ្សព្វផ្សាយទំនិញទាំងនេះ ទៅកាន់ពិភពលោកទាំងមូល មិនត្រឹមតែនៅតៃវ៉ាន់ប៉ុណ្ណោះទេ។” លោកបាននិយាយ នៅឯអាកាសយានដ្ឋាន Songshan របស់តៃប៉ិ ដែលជាទីតាំងជើងហោះហើររយៈពេល 2 ម៉ោង ទទួលបន្ទុកប្រតិបត្តិការដោយ China Airlines Ltd ចុះចត។ 

 

លោកបានបន្តថា “មនុស្សនៅតែត្រូវការធ្វើដំណើរជាចាំបាច់ មិនថាសម្រាប់ការធ្វើដំណើរបែបអាជីវកម្ម ឬនៅពេលដែលគោលការណ៍ចាក់សោរត្រូវបានបញ្ចប់ នៅពេលអនាគតនោះទេ។”

 

ឈុតរបស់ BenQ នេះ មើលទៅស្រដៀងទៅនឹងអាវភ្លៀងដែរ ដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកដំណើរ តាមដែលអាចធ្វើទៅបាន ដែលមានរុំជិតនិង ជុំវិញបរិវេណកដៃ និងចង្កេះ និងមានក្រណាត់រុំព័ទ្ធជុំវិញនៅពីខាងលើផងដែរ តែទុកចនោ្លះ អាចឲ្យយើងពាក់ម៉ាស់សុវត្ថិភាព នៅជាប់នឹងមុខបាន។ 

 

ចំនួនអ្នកដំណើរតាមផ្លូវអាកាស ជាសកលបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងកំឡុងរដូវកាល Covid-19 នេះ។ ប្រទេសជាច្រើនបានបិទព្រំដែនរបស់ខ្លួន ដោយប្រជាជនមានការភ័យខ្លាចក្នុងការធ្វើដំណើរ ក្នុងករណីណាមួយ ដោយសារតែការព្រួយបារម្ភថា ពួកគេអាចឆ្លងវីរុសកូរ៉ណានេះ នៅព្រលានយន្តហោះ ឬតាមជើងហោះហើរណាមួយ។

 

ក្រុមហ៊ុនអាកាសចរណ៍និងអាកាសយានដ្ឋាន បានដាក់ចេញនូវវិធានការណ៍ជាច្រើន ដើម្បីធានាដល់អ្នកដំណើរទាំងអស់ រួមទាំងយន្ដហោះ ដែលបម្រើសេវាកម្មទាំងអស់ មានការសម្អាត និងសម្លាប់មេរោគជាទៀងទាត់។ 

 

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ បានដាក់ចេញគម្រោង “Flight to nowhere” ដែលផ្តល់ឱកាស ដល់អ្នកដំណើរដែលចង់បាន នូវបទពិសោធន៍ ក្នុងការទទួលបានការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ទោះបីជាពួកគេចាប់ផ្តើម និងបញ្ចប់នៅគោលដៅតែមួយ ក៏ដោយ។