គម្រោងស្ថាបត្យកម្មដ៏មានប្រជាប្រិយភាពទាំង ៥ ដែលមនុស្សជាច្រើន ទន្ទឹងរង់ចាំការបង្ហាញវត្តមានរបស់ពួកវា នៅក្នុងឆ្នាំ ២០២១

ទោះបីជាមានការប្រឈមខ្លាំង និងការពន្យារពេលដែលបណ្តាលមកពីការរាតត្បាតដោយសារកូវីដ-១៩ នោះ យ៉ាងណា ឆ្នាំ ២០២១ មើលទៅជាឆ្នាំឆ្នើមមួយ សម្រាប់ស្ថាបត្យកម្ម ដោយគម្រោងដែលមានភាពលេចធ្លោជាច្រើន គ្រោងនឹងបញ្ចប់។ ជាមួយនឹងគំនិតនេះ ក្រុមការងាររបស់យើង បានជ្រើសរើសគម្រោងគួរឱ្យរំភើប និងមានប្រជាប្រិយភាព ចំនួន ៥ ដែលយើងកំពុងទន្ទឹងរងចាំនៅឆ្នាំនេះ។

 

អ្វីៗកំពុងតែមើលទៅរឹងមាំជាងមុន នៅពេលនិយាយអំពីកាលវិភាគសាងសង់នាពេលចុងក្រោយនេះ ប៉ុន្តែគម្រោងនានា តែងតែដំណើរការយឺតយ៉ាវ និងត្រូវបានពន្យារពេលជាប្រចាំ។ ដូច្នេះជាមួយនឹងការបញ្ជាក់ថា គម្រោងណាមួយក្នុងចំណោមគម្រោងទាំងនេះ អាចត្រូវបានពន្យារពេលដល់ឆ្នាំ ២០២២ និងអាចយូរជាងនេះទៀតនោះ នេះគឺជាគម្រោងដ៏ធំចំនួន ៥ របស់យើង ដែលត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១។

 

១/ Lucas Museum of Narrative Art ដោយស្ថាបត្យករ MAD Architects

គម្រោងនេះត្រូវបានរចនាដោយស្ថាបត្យករ MAD Architects ជាសារមន្ទីរ Narrative Art នៃទីក្រុង Los Angeles នឹងត្រូវបញ្ចប់ការសាងសង់ តាមពីក្រោយ ការបញ្ចប់ការជួសជុលឡើងវិញនូវសារមន្ទីរ ដែលត្រូវបានគេស្គាល់ច្រើន Renzo Piano's high-profile Academy Museum នៅទីក្រុងតែមួយនេះផងដែរ។ 

 

អគារនេះមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលចាប់ផ្តើមជាទម្រង់ដូចភ្នំភ្លើង ដែលត្រូវបានគិតយ៉ាងយកចិត្តទុកដាក់ សម្រាប់ទីក្រុង Chicago ហើយបញ្ចប់ជាសារមន្ទីរថ្មីមួយដែលមានរាងដូចជាយានអវកាស នៅឡូសអេនជេឡេស។ វានឹងត្រូវបានដាក់រចនាបថពណ៌បៃតង នៅលើដំបូលដ៏ធំមួយ និងមានទីតាំងសម្រាប់រៀបចំ ការតាំងពិព័រណ៍ជាច្រើន ដែលធ្វើឡើងដើម្បីអបអរសាទរសិល្បៈបែបនិទានកថា (Narrative art) ដែលគិតចាប់ពី Jar Jar Binks រហូតដល់ Ancient Jar បូករួមទាំងអ្វីៗជាច្រើនទៀត។ ថវិកាចំនួន ១,៥ ពាន់លានដុល្លាររបស់ខ្លួន កំពុងត្រូវបានផ្តល់ដោយ George Lucas ផ្ទាល់តែម្តង។ គួរឲ្យសោកស្តាយ កាលពីថ្ងៃទី ៨ មេសាឆ្នាំ ២០២១ នេះ អ្នកតំណាងមកពីសារមន្ទីរ Narrative Art បានធ្វើការទាក់ទង ដើម្បីប្រាប់យើងឲ្យដឹងថា កាលបរិច្ឆេទបញ្ចប់នៃគម្រោងនេះ ត្រូវបានពន្យារទៅឆ្នាំ ២០២២ វិញហើយ។

 

២/ Tao Zhu Yin ដោយ Vincent Callebaut Architectures

យើងបានគិតទុកជាមុន និងចូលរួមតាមដានអំពីគម្រោងនេះមួយរយៈមកហើយ ប៉ុន្តែជាមួយនឹងការងារសាងសង់នៅផ្នែកខាងក្រៅទើបបញ្ចប់ ហើយមានតែផ្នែកខាងក្នុងខ្លះប៉ុណ្ណោះ ដែលត្រូវសាងសង់បន្ត ទីបំផុត Tao Zhu Yin របស់ Vincent Callebaut ត្រូវបានបញ្ជាក់ថា វាជិតមកដល់ការបញ្ចប់ជាស្ថាពរហើយ។ 

 

ការរចនាប៉មនេះ មានភាពទាក់ទាញខ្លាំង និងមានទម្រង់រួម ដែលបំផុសគំនិតដោយ DNA ដែលមានទម្រង់រមួល ៩០ ដឺក្រេ ចាប់ពីបាតទៅដល់ផ្នែកកំពូល។  វាត្រូវបានគ្របដណ្តប់ដោយដើមឈើ និងរុក្ខជាតិចំនួន ២៣.០០០ ដើម និងផ្តល់ឱ្យអ្នកស្នាក់នៅ នូវយ៉រខាងមុខរៀងៗខ្លួន។ អគារនេះ ត្រូវបានគ្រោងសម្រាប់ស្តង់ដារអគារបៃតង LEED Gold ហើយនឹងរួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដើម្បីកាត់បន្ថយការអូសទាញថាមពលប្រើប្រាស់ នៅលើបណ្តាញអគ្គិសនី ក៏ដូចជាប្រព័ន្ធនៃការចាប់យកទឹកភ្លៀង សម្រាប់ការស្រោចស្រព និងតម្រូវការប្រើប្រាស់នានាផងដែរ។

 

៣/ The Plus ដោយ Bjarke Ingels Group

គម្រោង The Plus ដោយក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels Group (BIG) គឺជាឧទាហរណ៍មួយទៀតនៃភាពប៉ិនប្រសប់របស់ក្រុមហ៊ុន សម្រាប់ការរួមបញ្ចូលគ្នារវាងវត្ថុខុសគ្នាពីរ។ ដូច្នេះខណៈដែលគម្រោង CopenHill របស់ខ្លួន គឺជារោងចក្រថាមពល និងជម្រាលជិះស្គីនោះ គម្រោង The Plus លាយបញ្ចូលគ្នានូវរោងចក្រគ្រឿងសង្ហារឹម កន្លែងឡើងភ្នំ និងទីតាំងបោះតង់។ 

 

ដូចដែលអ្នកអាចទាយបានពីឈ្មោះរបស់វា គម្រោងនេះមានទម្រង់ ដូចសញ្ញាបូក ខណៈប្លង់ខាងក្នុងរបស់វា នឹងត្រូវបានរៀបចំ ជាតំបន់ផលិតកម្មធៗ ចំនួន ៤ ដែលភ្ជាប់ទៅនឹងមជ្ឈមណ្ឌលកណ្តាល ដែលមានការិយាល័យបែប Logistics និងមជ្ឈមណ្ឌលតាំងពិព័រណ៍។ អ្នកទស្សនានឹងអាចឡើងទៅផ្នែកខាងលើដំបូល មើលដំណើរការសាងសង់គ្រឿងសង្ហារិម និងរីករាយនឹងផ្លូវដើរ និងផ្លូវឈើដែលព័ទ្ធជុំវិញពួកគេ។ លើសពីនេះទៀត វានឹងទទួលបានថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ និងរួមបញ្ចូលទាំងប្រព័ន្ធកំដៅ និងប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយតម្រូវការប្រើប្រាស់ថាមពល។

 

៤. Little Island ដោយ Heatherwick Studio

Heatherwick Studio គឺស្ថិតនៅលើទម្រង់ដ៏អស្ចារ្យមួយនាពេលថ្មីៗនេះ ដោយបានធ្វើការងារដ៏អស្ចារ្យ និងលំបាកខ្លាំងដូចជា ទៅលើគម្រោង Maggie’s Leeds និង Eden។ ដោយឡែកគម្រោងថ្មីដែលមានឈ្មោះថា Little Island មើលទៅដូចជាចំណុចខ្ពស់មួយទៀត នៃការងារដែលពួកគេធ្លាប់បានធ្វើ។ បច្ចុប្បន្នគម្រោងនេះ ត្រូវបានបញ្ចប់នៅទីក្រុងញូវយ៉ក វាមានកោះសិប្បនិម្មិតមួយ ដែលនឹងបម្រើជាឧទ្យានសាធារណៈ នៅតំបន់ទន្លេហូដសាន់ (Hudson River)។ 

 

Little Island សាងសង់ពីលើគម្រោងចាស់ដែលបានខូចខាត ហើយការរចនាមិនធម្មតារបស់វា បានទាក់ទាញការបំផុសគំនិតពី ការគាំទ្រឈើចាស់ ដែលនៅសល់។ រចនាសម្ព័ន្ធមានលំនាំដដែល នៃគំនរបេតុងចំនួន ២៨០ ដែលទ្រទ្រង់ផែនខាងលើដ៏ធំជាច្រើន (Large planters)។ ផ្នែកទាំងនេះ ត្រូវបានភ្ជាប់ជាមួយគ្នា នៅកម្ពស់ខុសៗគ្នា ដើម្បីបង្កើតជាទេសភាពប្លែកៗ។ បន្ថែមពីលើរុក្ខជាតិបៃតងទាំងអស់ ឧទ្យាននេះនឹងផ្តល់ជូននូវផ្លូវ និងតំបន់សម្រាប់មើលទេសភាពជាច្រើន សាលមហោស្រពនៅខាងក្រៅ និងកន្លែងសម្តែងដែលមានទំហំតូចជាងមុន។

 

៥/ 111 West 57th Street ដោយ SHoP Architects

111 West 57th Street គឺជាគម្រោងអគារមួយក្នុងចំណោមអគារលំនៅដ្ឋានខ្ពស់ៗដ៏ប្រណិត និងមានតម្លៃថ្លៃៗបំផុតសម្រាប់អភិជន។ ជាមួយនឹងអាផាតមិន ដែលចាប់ផ្តើមតម្លៃពី ១៦ លានដុល្លារ និងកើនឡើងដល់ជាង ៥៧ លានដុល្លារនោះ គម្រោងនេះគឺជាឧទាហរណ៍មួយនៃភាពមិនគួរឲ្យជឿ នៃទីផ្សារលំនៅដ្ឋាន និងជំហ៊ានរបស់វិស្វកម្មអគារខ្ពស់ បានមកដល់នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ 

 

វាត្រូវបានគេស្គាល់ផងដែរថាជាអគារខ្ពស់ Steinway Tower។ អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករ SHoP Architects ហើយត្រូវបានគេចាត់ទុកថាជាអគារខ្ពស់ដែលមានរចនាបថស្តើងបំផុតនៅលើពិភពលោក (ភាពស្តើងនៃស្ថាបត្យកម្មត្រូវបានវាយតម្លៃដោយវាស់ទទឹង និងកម្ពស់ជាមួយគ្នា)។ វាឈានដល់កម្ពស់ ៤៣៥ ម៉ែត្រ ប៉ុន្តែមានទទឹងត្រឹមតែ ១៨ ម៉ែត្រប៉ុណ្ណោះ និងមានរចនាសម្ព័ន្ធបេតុងធន់មាំ ដែលបានបញ្ចប់នៅក្នុងផ្ទាំងទេសភាពដ៏ទាក់ភ្នែក ជាមួយនឹងសំរិទ្ធ និងជញ្ជាំងកញ្ចក់ (glass curtain wall )។ ផ្នែកខាងក្នុងមានលក្ខណៈស្រអាប់ ដូចអ្វីដែលបានរំពឹងទុក ហើយនឹងផ្តល់ជូននូវវត្ថុធាតុដើមទំនើបៗ និងប្រដាប់ប្រដារប្រើប្រាស់ទំនើបៗ ក៏ដូចជាទេសភាពដ៏អស្ចារ្យនៃឧទ្យានកណ្តាល (Central Park) ផងដែរ។