កន្លែងទាំង ១៦ ដែលមានភាពស្រស់ស្អាត នៅក្នុងប្រទេសអូស្រា្តលី!

នៅក្នុងអត្ថបទនេះ ក្រុមការងារ Cambodia Property Report របស់យើង នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់គ្នា មកស្គាល់ទីតាំងស្អាតៗទាំង ១៦ ដែលអ្នកសឹងតែមិនជឿថាមាននៅក្នុងប្រទេសអូស្តា្រលីឡើយ។ វាអាចនឹងជាជំនួយឲ្យកត់ទុកបាន សម្រាប់អ្នកដែលមានបំណងទៅកម្សាន្តនៅប្រទេសនេះ កំឡុងពេលដែលស្ថានភាពកូវីដ-១៩ បានធូរស្រាល ឬត្រូវបានបញ្ចប់។

 

១. វាមើលទៅដូចជា Kauai របស់កោះហាវ៉ៃ ដែលត្រូវបានប្រើជាទីតាំងសម្រាប់ខ្សែភាពយន្ត Jurassic Park…

ប៉ុន្តែនេះជាការពិតសម្រាប់ Capella Lodge នៅលើកោះ Lord Howe ក្នុងរដ្ឋ New South Wales។ កោះ Lord Howe ស្ថិតនៅសមុទ្រ Tasman ភាគខាងកើតនៃ Port Port Macquarie។ វាត្រូវបានកំណត់ដោយឆ្នេរខ្សាច់ ព្រៃត្រូពិច និងទឹកថ្លាស្អាត។ នៅភាគខាងត្បូង ផ្លូវលំមួយកំពុងនាំភ្ញៀវទេសចរឡើងលើភ្នំ Mount Gower ដោយមានទេសភាពខៀវស្រងាត់ស្រស់ស្អាតយ៉ាងខ្លាំង។ ឆ្នេរ Ned នៅភាគខាងជើង មាន calm fish - និងទឹកផ្កាថ្មដ៏សម្បូរបែប (coral-rich waters)។ កោះនេះជាជម្រករបស់ពពូជសត្វបក្សី seabird colonies រួមទាំង masked boobies។ មិនតែប៉ុណ្ណោះ វាក៏មានកន្លែងមុជទឹកស្រស់ស្អាតមិនគួរឱ្យជឿ ព័ទ្ធជុំវិញកោះ Admiralty ក្បែរនោះ។

 

២. វាមើលទៅដូចជាបឹងមួយនៅក្នុងប្រទេសន័រវ៉េស (moody lakes of Norway)

ប៉ុន្តែនេះពិតជា Pumphouse Point ដែលស្ថិតនៅលើបឹងជ្រៅបំផុត នៅអឌ្ឍគោលខាងត្បូង នៅកណ្តាលកោះ Tasmania។ វាជាកន្លែងដ៏ល្អបំផុតក្នុងការដើរជ្រៅកម្សាន្តចូលទៅក្នុងព្រៃដ៏ស្រស់ស្អាតព័ទ្ធនៅជុំវិញ ដូចជាបឹង Lake St Clair អញ្ចឹងដែរ, ដំណើរផ្សងព្រងក្នុងព្រៃដ៏ធំល្វឹងល្វើយ, ដើរយ៉ាងស្រស់ស្រាយ នៅក្រោមម្លប់ដែលគ្របដណ្ដប់ដោយស្លឹកឈើ និងធ្វើឲ្យអ្នកកម្សាន្តអារម្មណ៍លំហែ គេចផុតពីជីវិតនៅក្នុងទីក្រុង។

 

៣. វាមើលទៅដូចជាសំណង់បុរាណមួយ នៅក្នុងប្រទេសម៉ិចស៊ីកូ

ប៉ុន្តែតាមពិត វាស្ថិតនៅភាគខាងជើងនៃរដ្ឋ Queensland។ វិមាន Spanish-style castillo ដែលសព្វថ្ងៃភាគច្រើន ជាប្រាសាទត្រូវបានសាងសង់ដោយលោក José Paronella ជនជាតិកាតាឡូន (Catalonian) ដែលបានមកប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩១៣ ដើម្បីធ្វើការនៅលើចម្ការអំពៅ ដែលនៅទីបំផុត ពួកគេក៏បានទិញនិងលក់កសិដ្ឋាន និងប្រមូលទ្រព្យសម្បត្តិរបស់ពួកគេ។ ដំបូងគាត់បានប្រទះឃើញស្នាម patch of virgin scrub មួយនេះ នៅតាមបណ្តោយ Mena Creek ក្នុងឆ្នាំ ១៩១៤ ដោយបានទិញវា នៅឆ្នាំ ១៩២៩  ក្នុងតម្លៃ ១២០ ផោន ដោយមានក្តីសុបិន្ត ចង់សាងសង់ប្រាសាទ និងសួនច្បារដែលប្រកបដោយភាពរីករាយ។ វាបានបើកជាសាធារណៈ នៅឆ្នាំ ១៩៣៥ ។

 

៤. វាមើលទៅដូចជាទីតាំងមួយនៃ Parisian bistro

ប៉ុន្តែនេះគឺជាបារស្រា Siglo នៅក្នុងទីក្រុង Melbourne CBD។ វាមើលទៅដូចជា នៅវិមានសភាដ៏ស្រស់ស្អាតរបស់ទីក្រុង (Parliament House) ហើយមានបញ្ជីស្រាស្រាទំពាំងបាយជូរផងដែរ។ តើមានអ្វីទៀតដែលអ្នកចង់បាន?

 

៥. វាមើលទៅដូចជាទីតាំងទឹកថ្លា នៃកោះ Galapagos Islands អញ្ចឹងដែរ….

ប៉ុន្តែតាមពិតទៅ នេះគឺជាកោះ Maria - ជាកោះភ្នំមួយដែលមានទីតាំងនៅសមុទ្រ Tasman Sea នៅឆ្នេរសមុទ្រខាងកើតនៃ Tasmania។

 

៦. នេះមើលទៅដូចជាតំបន់ល្អាងទឹកភ្នំ នៅម៉ិចស៊ីកូ….

ប៉ុន្តែតាមពិត វាជាអាងហែលទឹក Mataranka thermal pool នៅជិតតំបន់ Katherine នៅដែនដីខាងជើង។ អ្នកនឹងរកឃើញទីតាំងបែបនេះ នៅក្នុងឧទ្យានជាតិ Elsey National Park។ វាមានសុវត្ថិភាពក្នុងការហែលទឹក នៅទីនេះ ហើយនាពេលនិទាឃរដូវ គឺល្អបំផុតសម្រាប់កម្តៅទឹក ៣៤ អង្សាសេក្នុងមួយឆ្នាំ។ 

 

៧. នេះមើលទៅដូចជាតំបន់ភ្នំអឺរ៉ុប…

ប៉ុន្តែវាជា Ronny Creek ជិតភ្នំ Cradle ក្នុងរដ្ឋ Tasmania។ ភ្នំ Cradle គឺជាកន្លែងមួយនៃសម្រស់ធម្មជាតិដ៏ពិសេសនៅក្នុងបេះដូងនៃតំបន់បេតិកភណ្ឌពិភពលោក Tasmanian Wilderness World Heritage Area។ ពីព្រៃត្រូពិចដែលគ្របដណ្តប់ដោយស្លឹកឈើ និងតំបន់ទឹកជ្រៅតាមដងទន្លេ រហូតដល់កំពូលភ្នំ ដែលគ្របដណ្តប់ដោយព្រិលភ្នំ ដើមស្រល់ និងបឹងផ្ទាំងទឹកកក។ ឧទ្យាននេះត្រូវបានគេគោរពចំពោះទេសភាពចម្រុះ និងជាដង្ហើមធម្មជាតិ នៃទេសភាពដ៏អស្ចារ្យ។

 

៨. នេះមើលទៅដូចជាកោះមួយនៅប៉ាស៊ីហ្វិកខាងត្បូង…

ប៉ុន្តែនេះ គឺស្ថិតនៅលើថ្មប៉ប្រះទឹក Great Barrier នៅរដ្ឋ Queensland។ ក្នុងនាមជារមណីយដ្ឋានភាគខាងជើងបំផុត នៅលើថ្មប៉ប្រះទឹក Great Barrier Reef និងផ្ទះសម្រាកលំហែដ៏ប្រណិត របស់ប្រទេសអូស្ត្រាលី។ កោះ Lizard  ត្រូវបានបំបែកចេញ ពីទីតាំងផ្សេងទៀត នៅក្នុងពិភពលោកទាំងមូល។ នេះគ្រាន់តែជាការពិតមួយ នៃកោះ Lizard ដែលធ្វើឱ្យវា មិនដូចជាកន្លែងផ្សេងទៀត។ ការធ្វើដំណើរតាមផ្លូវអាកាសររយៈពេលមួយម៉ោង ពីទីក្រុង Cairns អនុញ្ញាតឱ្យអ្នកឃើញពីភាពអស្ចារ្យ និងទំហំនៃថ្មប៉ប្រះទឹក ហើយរមណីយដ្ឋាននេះស្ថិតនៅលើថ្មប៉ប្រះទឹកតែម្តង។

 

៩. នេះមើលទៅដូចជាសាលស្រាបៀរមួយនៅប្រទេសអាឡឺម៉ង់…

ប៉ុន្តែនេះគឺជាទីក្រុង Hahndorf នៅអូស្ត្រាលីខាងត្បូង។ Hahndorf មានទីតាំងស្ថិតនៅចម្ងាយ តែកន្លះម៉ោងប៉ុណ្ណោះពីភូមិ Adelaide ដែលបច្ចុប្បន្នជាភូមិ មានមោទនភាពចំពោះបេតិកភណ្ឌអាល្លឺម៉ង់។ វាមានទីតាំងមួយចំនួន ដែលដូចជាភូមិបែបវប្បធម៌នៅប្រទេសអាឡឺម៉ង់ ពោពេញដោយហាងលក់ទំនិញ ហាងកាហ្វេ Pub លំនាំអាឡឺម៉ង់ និងហាងលក់ទំនិញជាច្រើន។ 

 

១០. នេះមើលទៅដូចជាកន្លែងស្ប៉ាមួយ នៅប្រទេសស៊ុយអែត….

ប៉ុន្តែនេះគឺជា Peninsula Hot Springs នៅឧបទ្វីប Mornington ក្នុងរដ្ឋ Victoria។ វាជាប្រភពទឹកក្តៅធម្មជាតិ និងឈ្នះពានរង្វាន់ទីតាំងស្ប៉ានៅពេលថ្ងៃដ៏ល្អបំផុត ដោយអ្នកត្រូវធ្វើដំណើរប្រមាណជា ៩០ នាទីប៉ុណ្ណោះ ពីទីក្រុងមែលប៊ន។ ទឹករ៉ែក្តៅពីធម្មជាតិ ហូរចូលថ្លុក និងអាងងូតទឹកឯកជន នៅឆ្នេរខ្សាច់នៃជាយឆ្នេរសមុទ្រ ផ្តល់នូវការរៀបចំពិសេស សម្រាប់ការសម្រាកលំហែ និងផ្តល់អារម្មណ៍ល្អ។

 

១១. នេះមើលទៅដូចជាកន្លែងហែលទឹកមួយ នៅឆ្នេរ Amalfi របស់ប្រទេសអ៊ីតាលី…

ប៉ុន្តែទាំងនេះគឺជាអាងហែលទឹក Fairy Pools នៅ Noosa រដ្ឋឃ្វីនលែន។

 

១២. នេះមើលទៅដូចជាចម្ការទំពាំងបាយជូរនៅ Crete…

ប៉ុន្តែតាមពិត វាជាស្រាវ៉ូហ្កេលីលី (Skillogalee Wines) នៅតាមតំបន់ជ្រលងភ្នំ South Australia's Clare Valley។ 

 

១៣. នេះមើលទៅដូចជាថ្មប៉ប្រះទឹកផ្កាថ្មនៅ Fiji…

ប៉ុន្តែតាមពិត វាជាតំបន់កោះ Cocos Keeling ដែលជាទឹកដីដាច់ស្រយាលមួយ របស់អូស្រ្តាលីនៅមហាសមុទ្រឥណ្ឌា។ coral atolls ចំនួន ២ របស់វា រួមមានកោះតូចៗចំនួន ២៧ ដែលមានឆ្នេរខ្សាច់ស ដើមត្នោត និង Lagoons។  ពួកវាស្ថិតនៅចម្ងាយ ២៧៥០ គីឡូម៉ែត្រ ភាគពាយព្យនៃក្រុង Perth និង  ៩០០ គីឡូម៉ែត្រ ពីកោះ Christmas។

 

១៤. នេះមើលទៅដូចជាកសិដ្ឋានមួយនៅ Provence ប្រទេសបារាំង…

ប៉ុន្តែកសិដ្ឋានផ្កាឡាវេនឌ័រនេះ ពិតជាត្រូវបានរកឃើញនៅ Nabowla, Tasmania។ វាជាទីតាំងដ៏ធំនៃផ្កាឡាវេនឌ័រចម្រុះ យ៉ាងស្រស់ស្អាត។

 

១៥. នេះមើលទៅដូចជាព្រៃមួយនៅអាមេរិកខាងត្បូង…

ប៉ុន្តែនេះគឺជាព្រៃ Daintree នៅ Far North Queensland។ វាគ្របដណ្តប់លើផ្ទៃដី ១២០០ ម៉ែត្រការ៉េ រវាងទន្លេ Mossman Gorge និងទន្លេ Bloomfield។  ព្រៃ Daintree Rainforest គឺជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញហើយបំផុតមួយនៅលើផែនដី។ វាមានអាយុកាលប្រមាណ ១៨០ លានឆ្នាំ និងមានវ័យចំណាស់រាប់សិបលានឆ្នាំ ហើយមានផ្ទុកនូវឧទាហរណ៍នៃរុក្ខជាតិបុរាណជាច្រើន ក៏ដូចជាប្រភេទសត្វបក្សី សត្វព្រៃ និងសត្វល្មូនរាប់ពាន់ប្រភេទ។

 

១៦. នេះមើលទៅដូចជាកន្លែងហែលទឹកមួយនៅសមុទ្រមេឌីទែរ៉ាណេ…

ប៉ុន្តែនេះគឺជា Mount Martha នៅ Victoria's Mornington Peninsula។ វាពិបាកក្នុងការជឿថានេះស្ថិតនៅក្នុងទីតាំងរបស់អូស្ត្រាលីណាស់។ នៅមានទីតាំងជាច្រើនទៀតនៅក្នុងប្រទេសនេះ ដែលមានភាពស្រស់ស្អាត និងផ្តល់ការលំហែដ៏មានប្រសិទ្ធភាព សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។