មកស្គាល់កន្លែងស្នាក់នៅបែប ផ្ទះដើមឈើ (Treehouse) ឈ្មោះថា Woodnest ដែលផ្តល់ការសម្រាកអារម្មណ៍ ស្លុងចូលជាមួយនឹងធម្មជាតិ!

ផ្ទះដើមឈើ (Treehouses) បានក្លាយជាទីតាំងដែលទទួលបានការពេញចិត្តពេញមួយឆ្នាំនៅលើ Treehugger ដោយសារតែរចនាបថបែបតូចៗទាំងនេះ ច្រើនតែបញ្ចូលគ្នានូវធាតុ Treehugger-y ដែលល្អបំផុតដូចជា ភាពអស្ចារ្យនៃដើមឈើ ភាពសាមញ្ញនៃការរស់នៅខ្នាតតូច ហើយជាការពិតណាស់ សរុបជារួមមក វាជាកត្តាក្នុងការនាំមនុស្សលោក កាន់តែមានភាពជិតស្និទ្ធិទៅនឹងធម្មជាតិ។

នៅតាមតំបន់ជួរភ្នំ ដែលមានព្រៃឈើដ៏ស្រស់ស្អាតនៅជុំវិញ Hardanger fjord នៅជិត Odda ប្រទេសន័រវេស គូស្វាមីភរិយាមួយគូ ដែលជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មន័រវែស Helen & Hard បានធ្វើការសាងសង់កាប៊ីន (Cabin) តូចពីរ នៅលើជម្រាលភ្នំ។ ត្រូវបានរុំព័ទ្ធជុំវិញដើមឈើធំចំនួន ២ ដើម ហើយស្ថិតនៅលើរយៈកម្ពស់ពី ១៥ ទៅ ២០ ហ្វីតពីលើដី រាល់រចនាសម្ព័ន្ធទំហំ ១៦១ ហ្វីតការ៉េ នីមួយៗ ផ្តល់នូវបទពិសោធន៍ពិសេសមួយ នៃការកម្សាន្តបែប ឡើងទៅលើកំពូលដើមឈើ ខណៈដែលមានចំណុចសម្រាក យ៉ាងងាយស្រួលឆ្លាក់ចូលទៅក្នុងធម្មជាតិ។

វាត្រូវបានគេស្គាល់ថាជា Woodnest ដែលខាងស្ថាបត្យករ និយាយថា ពួកគេបានប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន ដែលមិនត្រឹមតែស្នើសុំការអនុញ្ញាតការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើរចនាបថក្នុងការរៀបចំបន្ទប់សម្រាកនៅក្នុងធម្មជាតិ ដែលអាចធន់នឹងស្ថានភាពអាកាសធាតុ ហើយស្វែងរកមធ្យោបាយដ៏មានសុវត្ថិភាព ក្នុងការធានាបាននូវរចនាសម្ព័ន្ធដែលមានភាពធន់ មិនមានគ្រោះថ្នាក់ទៅលើដើមឈើមួយដើម ដោយគ្មានជើងទម្រក្នុងការរក្សាលំនឹងឡើយ។ នៅទីបំផុតពួកគេក៏បានទទួលជោគជ័យជាមួយនឹងដំណោះស្រាយវិស្វកម្មឆ្លាតវៃមួយចំនួន៖

 

"កាប៊ីន (Cabin) នេះត្រូវបានសាងសង់នៅជុំវិញបំពង់ដែកមួយ កាត់ជាពាក់កណ្តាល ហើយបន្ទាប់មកភ្ជាប់ជាមួយគ្នាម្តងទៀតនៅជុំវិញដើមឈើ ដោយមានរនុកបួន (four penetrating bolts) ដែលអាចចោះចូលបាន។ បែបនេះវាបានក្លាយជាឆ្អឹងខ្នងរឹងមាំ ដើម្បីសាងសង់កាប៊ីនដែលនៅសល់។ យើងប្រើស្ពាន និងខ្សែដែកថែបចំនួន ២ ដើម្បីជួសជុលគ្រោងឈើផ្តេក (tree horizontally)  ដូច្នេះទម្ងន់ទាំងអស់ នឹងធ្លាក់ចុះត្រឹមលើគល់បញ្ឈរ ហើយមិនមានបន្ទុកអ្វីប្លែកទេ។ នៅជុំវិញផ្នែកឆ្អឹងខ្នង ចន្លោះទំនេរត្រូវបានសាងសង់ដោយឆ្អឹងជំនីជាក្តារបន្ទះពីរជាន់ជារាងមូល ដែលកំណត់រួចជាស្រេចនូវទំហំព័ទ្ធជុំវិញបានយ៉ាងល្អ។”

អ្នកខ្លះអាចនឹងយល់ថាថា ការចោះប្រហោង និងសាងសង់បែបនេះ ជាប់នឹងដើមឈើ នឹងបង្កអន្តរាយដល់វា ប៉ុន្តែផ្នែករឹងនៃទម្រង់ស្ថាបត្យកម្មបែបនេះ ត្រូវបានផលិតយ៉ាងពិសេស និងបានរចនាឡើង សម្រាប់កម្មវិធីដូចនេះ។ ថាតើពួកវាត្រូវបានគេហៅថា Garnier limbs, ឧបករណ៍ភ្ជាប់មែកធាងដើមឈើ (Stud tree fasteners) ឬរនាំងភ្ជាប់ទៅកាន់ដើមឈើ (Treehouse Attachment Bolts - TABs) គ្រឿងប្រើប្រាស់ទៅលើសំណង់ដើមឈើបែបនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មសាងសង់ផ្ទះជំនាញ និងបង្កឱ្យមានដំណើរការដែលកើតឡើងដោយធម្មជាតិ នៅក្នុងមែកធាង ដែលគេហៅថា compartmentalization ដែលដើមឈើមានសុខភាពល្អ នឹងត្រឡប់មកវិញដោយ "ការផ្សាភ្ជាប់" ជាលិកាដែលខូច ជាមួយនឹងជាលិកាថ្មី។ ការប្រើប្រាស់គ្រឿងសំណង់ឯកទេស កាត់បន្ថយការខូចខាតដើមឈើ និងអនុញ្ញាតឱ្យវាបន្តលូតលាស់បានដោយធម្មតា។

ផ្នែកខាងក្រៅដែលធ្វើពីឈើរបស់ Woodnest ជួយឱ្យវាលាយចូលជាមួយនឹងបរិយាកាសធម្មជាតិដែលស្ថិតនៅជុំវិញ ហើយទីបំផុតវានឹងទៅជា forest-friendly patina ដែលមានសភាពទន់ជាងឈើធម្មតាទៅទៀត។

បរិមាណមុំខ្លះនៃកាប៊ីនត្រូវបានបន្ទន់ ជាមួយនឹងជ្រុងមូល ដែលជាទម្រង់ដែលធ្វើឱ្យវាមើលទៅដូចជាកប៉ាល់ឈើ កំពុងបើកបរនៅលើមហាសមុទ្រ។

អ្នកស្នាក់នៅអាចចូលទៅកាន់កាប៊ីននីមួយៗបាន ដោយស្ពានឈើតូច ដែលនឹងនាំទៅដល់ច្រកចេញចូលតូចមួយ។

ការបន្ថែមនៃរចនាបថបង្អួច ដែលបានដាក់ចេញជាផែនការគម្រោង អនុញ្ញាតឱ្យពន្លឺថ្ងៃធម្មជាតិចូលទៅក្នុងរចនាសម្ព័ន្ធខាងក្នុងបាន ខណៈដែល វានៅតែផ្តល់ជូននូវភាពឯកជន ឬទេសភាពដ៏អស្ចារ្យ អាស្រ័យលើ ការទស្សនាទៅតាមបរិវេណដែលនៅជុំវិញ របស់អ្នកស្នាក់នៅនីមួយៗ។

ផ្នែកខាងក្នុង ធ្វើពីឈើត្រង់របស់កាប៊ីនតូច ធ្វើឱ្យមានភាពកក់ក្តៅនិងមានផាសុកភាព ដោយមានការដាក់បញ្ចូលគ្រឿងសង្ហារឹមល្អៗ ដូចជាកៅអី និងគ្រែខ្ពស់ រួមទាំងគ្រែ សាឡុង ដែលអាចកាត់បត់បែនបាន។

មានសូម្បីតែផ្ទះបាយតូចមួយ ដែលមានក្បាលរ៉ូម៉ានេទឹក ចង្រ្កានបាយ និងបន្ទប់ទឹកតូចមួយ ដែលមានបង្គន់ (ទំនងជាប្រភេទបង្គន់ជីកំប៉ុស) និងកន្លែងងូតទឹក។

ពិដានរបស់ Woodnest មានដានមើលឃើញនៃយុទ្ធសាស្រ្តរចនារបស់ក្រុមហ៊ុន ដូចដែលត្រូវបានគេមើលឃើញនៅក្នុងលំនាំមូល នៃខាងក្នុងធ្វើពីដីឥដ្ឋបន្ថែម ដែលបង្ហាញពីរចនាសម្ព័ន្ធ ប្រហាក់ប្រហែលនៃឆ្អឹងជំនីរឈើរលោងនៅខាងក្រោម។

ដោយសម្គាល់លក្ខណៈ Woodnest ថាជា “គម្រោងដែលស្ថិតក្នុងស្ថានភាពមិនធម្មតា និងមានភាពអស្ចារ្យ” ស្ថាបត្យករបានចង្អុលបង្ហាញ ថាអ្វីៗបានកើតឡើងជាគន្លង - ពីដើមឈើរហូតដល់ឈើ បន្ទាប់មកឈើត្រឡប់ទៅដើមឈើវិញ៖

 

“នៅចំណុចសំខាន់នៃគម្រោង គឺការជ្រើសរើសឈើ ជាសម្ភារៈសំណង់ដែលត្រូវបានបំផុសគំនិតដោយប្រពៃណីវប្បធម៌ន័រវែស នៃស្ថាបត្យកម្មឈើ រួមជាមួយបំណងប្រាថ្នាដើម្បីពិសោធន៍សក្តានុពលនៃឈើស្ថាបត្យកម្ម ត្រូវបានគាំទ្រដោយរចនាសម្ព័ន្ធឈើ។ ស្ថាបត្យកម្មមានគោលបំណងអនុញ្ញាតឱ្យមនុស្សផ្អាក និងមានមោទនភាព ចំពោះព័ត៌មានលម្អិតតូចៗ នៃបរិស្ថានធម្មជាតិ ដែលយើងរស់នៅ ដូចជាគ្រាប់ធញ្ញជាតិ ឈើ ព្រៃ និងអារម្មណ៍នៃការរស់នៅក្នុងធម្មជាតិ។”