ប៉មដែលមានទម្រង់មិនធម្មតានេះ ចាប់យកចំហាយទឹក និងចរន្តខ្យល់ ដើម្បីបំភ្លឺតំបន់ Silicon Valley!

គម្រោងនេះត្រូវបានកំណត់ដោយរចនាបថខាងក្រៅ ដ៏ទាក់ភ្នែក ដែលមាន “កំណាត់បញ្ឈរចំនួន 500 ផ្សេងៗគ្នា - 500 individual rods” ហើយត្រូវបានចាំង និងផ្តល់ពន្លឺបំភ្លឺ នៅពេលដែលវាមានចលនាដោយសារតែប៉ះនឹងចរន្តខ្យល់បក់។ គម្រោងនេះមានឈ្មោះថា “Breeze of Innovation” គឺជាប៉មថ្មីមួយត្រូវបានគេគ្រោងទុកសម្រាប់តំបន់ Silicon Valley។ សន្មតថាអ្វីៗនឹងអាចដំណើរការទៅតាមការគ្រោងទុក ដែលវានឹងកើនឡើងដល់កម្ពស់អតិបរិមា 60 ម៉ែត្រ នៅក្នុងបរិវេណ Arena Green ស្ថិតនៅ Guadalupe Park និង Gardens នៅទីក្រុង San José រដ្ឋកាលីហ្វរញ៉ា។

គម្រោង Breeze of Innovation ត្រូវបានរចនាឡើងដោយស្ថាបត្យករ Fernando Jerez និង Belén Pérez de Juan នៃក្រុមហ៊ុន SMAR Architecture Studio ដែលថ្មីៗនេះក៏បានឈ្នះការប្រកួតប្រជែងរចនាម៉ូដ Urban Confluence Silicon Valley ក្នុងចំណោមសំណើ 963 មកពី 72 ប្រទេស។ 

គម្រោងនេះផ្តោតជុំវិញផ្នែកខាងក្រៅ ដែលមានទម្រង់មិនធម្មតា។ យោងទៅតាមក្រុមហ៊ុននេះ កំណាត់អគារ នឹងធ្វើចលនាតាមខ្យល់ និងបង្កើតថាមពលគ្រប់គ្រាន់ ដើម្បីបំភ្លឺទីតាំងកំណត់របស់ពួកគេ។ ក្រុមហ៊ុនបានប្រាប់ឲ្យដឹងទៀតថា យើងអាចរំពឹងថានឹងទទួលបានព័ត៌មានលម្អិតបន្ថែមទៀត នៅពេលគំនិតរបស់គម្រោងនៅតែបន្តអភិវឌ្ឍ។ ព័ត៌មានលំអិតបន្ថែម អំពីការងារនៃការតំឡើងគម្រោងនៅមិនទាន់មានបង្ហាញនៅឡើយទេ នៅក្នុងដំណាក់កាលដំបូងនេះ រួមទាំងគំនិតក្នុងលក្ខខណ្ឌជាឧទាហរណ៍ថា តើវានឹងភ្លឺទេ នៅពេលខ្យល់មិនបក់? 

ទោះបីជាផ្នែកខាងក្រៅមានន័យថា នឹងធ្វើឲ្យកំណាត់ទាំងនោះមានចលនាបានយ៉ាងងាយស្រួលក៏ដោយ ក៏រចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលរបស់អគារនេះ នឹងត្រូវការស្ថេរភាពបន្តិច ហើយវានឹងមានកន្លែងទំនេរ និងផ្លូវដើរជាច្រើន ដែលផ្តល់នូវការចូលទៅកាន់វេទិកាសម្រាប់ទស្សនាទេសភាពបន្ថែមនៅខាងលើ ដែលផ្តល់នូវទិដ្ឋភាពបែប 360 ដឺក្រេ នៅក្នុងតំបន់។ អគារនេះនឹងដាក់បញ្ចូលកន្លែងតាំងពិព័រណ៍ និងហាងកាហ្វេផងដែរ។

Fernando Jerez មានប្រសាសន៍ថា “Silicon Valley មិនមែននិយាយអំពីការចម្លងទម្រង់អតីតកាលទេ វានិយាយអំពីអនាគត។ គោលដៅរបស់យើងតាំងពីដំបូង គឺចាប់យកផែនការដែលអាចផ្លាស់ប្តូរឥតឈប់ឈរ នៃតំបន់ Silicon Valley ទន្ទឹមនឹងការបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយសហគមន៍ San José ផងដែរ។ ដូច្នេះហើយទើបយើងបង្កើតគំនិត រចនាប្លង់សម្គាល់ដែលមានលក្ខណៈរស់រវើក។ ដោយមានខ្យល់និងពន្លឺ ដែលជាលំហវេទមន្តពីធម្មជាតិ ដែលរួមបញ្ចូលទាំងការរំលឹកដល់អគារអគ្គិសនី San José Electric Light Tower នៃឆ្នាំ ១៨៨១។ យើងចង់ឱ្យភ្ញៀវទេសចរ រីករាយនឹងបទពិសោធន៍ពិសេសមួយ នៅលើការឡើងរបស់ពួកគេ ដោយភ្ជាប់ជាមួយការចងចាំនៃ Valley ខណៈពេលដែលស្រម៉ៃអំពីលទ្ធភាពដែលអាចទៅរួច ក្នុងពេលអនាគតរបស់វា។”

អ្នកអាចត្រូវបានគិតថាការរចនាដ៏មានមហិច្ឆតានេះ គឺជាគំនិតនៃគម្រោងសុទ្ធសាធ ប៉ុន្តែអ្នករចនាពិតជាព្យាយាមដើម្បីឲ្យទទួលបានប្រជាប្រិយភាព ចំណាប់អារម្មណ៍ទៅលើអគារ Breeze of Innovation នេះណាស់។ រហូតមកដល់ទីបញ្ចប់នេះ វាត្រូវបានដាក់ស្នើទៅក្រុមប្រឹក្សាក្រុង San José ដើម្បីសុំការអនុញ្ញាតិផែនការនៅខែឧសភា។ កិច្ចខិតខំប្រឹងប្រែង ពីជំនួយប្រាក់ឧបត្ថម្ភកំពុងបន្តហើយ ដូចជាការសរសេរបញ្ជាក់ថាថវិកាចំនួន 2.5 លានដុល្លារអាមេរិក ត្រូវបានរៃអង្គាស ចំពោះថ្លៃដើមនៃគម្រោងនេះ។