បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ជាមួយការផ្ដល់ជូនកាន់តែពិសេស

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មថ្មី គឺគម្រោង “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ 3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។

ក្រោយគម្រោងផ្សេងៗស្ទើរតែលក់អស់បណ្ដើរៗ និងដោយមានការសំណូមពរជាច្រើនពីអតិថិជនសម្រាប់គម្រោងផ្ទះអាជីវកម្មបន្ថែមទៀត ទើបបុរី ប៉េង ហួត នៅតែបន្តរិះរកនូវគំនិតអភិវឌ្ឍគម្រោងថ្មីៗដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាពទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។

ជាក់ស្ដែង គម្រោង“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលនឹងលេចរូបរាងឡើងនៅលើបណ្ដោយផ្លូវជាតិពាណិជ្ជកម្មមួយនេះ គឺជាគម្រោងដែលមានផ្ទះអាជីវកម្មសុទ្ធ មានទាំងប្រភេទអគារពាណិជ្ជកម្មប្រណីតសម្រាប់ក្រុមហ៊ុន អាជីវកម្មធំៗនិងល្បីឈ្មោះ ក៏ដូចជាប្រភេទផ្ទះអាជីវកម្មដែលត្រូវបានរចនាឡើងដោយម៉ូដទាន់សម័យ មានផ្លូវចេញចូលខ្វែងខ្វាត់ ជាពិសេសគឺជាចរន្តតភ្ជាប់ទៅកាន់គម្រោងផ្សេងៗក្នុងបុរី ប៉េង ហួត បឹងស្នោតែម្ដង។ គម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៨ហិកតា ដោយមានផ្លូវធំៗទំហំ១២ម៉ែត្រ ងាយស្រួលក្នុងការប្រកបអាជីវកម្ម ចំណតយានយន្តធំទូលាយ ព្រមទាំងសន្តិសុខសុវត្ថិភាពដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) និងតំបន់ច្បារអំពៅទាំងមូល។

ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម។ 

សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈលេខទូរសព្ទ 015 90 6789 ឬEmail: sale@boreypenghuoth.com ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕