Tesla បង្កើតរោងចក្រផលិត និងផ្ទុកថាមពលអគ្គីសនីថ្មីធំជាងមុនបំផុត

ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla ទើបតែបានប្រកាសពីការបើករោងចក្រផលិត និងស្តុកអគ្គីសនីមួយទៀតដែលមានទំហំធំជាងមុន និងបានដាក់ឈ្មោះថា Megafactory ក្នុងរដ្ឋកាលីហ្វញ៉ា ព្រោះទីនេះនឹងអាចផលិតថាមពលអគ្គីសនីដល់ទំហំផ្ទុកធំ Megapacks ហើយនេះ ជាទីតាំងផលិត និងស្ទុកថាមពលអគ្គីសនីធំជាងគេបំផុតរបស់ក្រុមហ៊ុននេះ។ ឥលូវនេះ យើងបានដឹង ថាក្រុមហ៊ុនផលិតថាមពលអគ្គីសនី ចាប់ពីទំហំផ្ទុក Powerwall, Powerpacks, Megapacks នៅរោងចក្រ Gigafactory Nevada ហើយឥលូវនេះ យើងបានឃើញរោងចក្រថ្មីមួយទៀតហើយ។ 

តាមការប្រកាសរបស់លោក Sonny Dhaliwal ជាចាហ្វាយក្រុង Lathrop រដ្ឋកាលីហ្វរញ៉ា បានប្រកាសជាផ្លូវការអំពីការស្វាគមន៍វត្តមានរោងចក្រ Tesla Megafactory និងរូបថតសកម្មភាពមួយចំនួននៅទីនោះលើបណ្តាញសង្គមរបស់គាត់។ រយះពេលពីរឆ្នាំហើយ ទើបក្រុមហ៊ុនបើករោងចក្រធំមួយទៀត ដែលសព្វថ្ងៃមានសរុបដល់ 4 ទីតាំងហើយ។ ចំពោះទំហំផ្ទុក Megapack អាចផ្ទុកបានថាមពលអគ្គីសនី 3 មេហ្គាវ៉ាត់ម៉ោង (MWh) គឺថាមពលនេះផ្ទុកបានច្រើនជាង Powerpack ប្រមាណ 60 ភាគរយ។ រោងចក្រនេះមានទំហំ 46450 ម៉ែត្រការ៉េ បើធ្វើដំណើរពីរោងចក្រ Fremont របស់ក្រុមហ៊ុននេះ ត្រូវចំណាយពេលខ្ទង់ 1 ម៉ោង។

នេះជាដំណឹងល្អមួយ បង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុន Tesla ព្រោះមានតម្រូវការថាមពលអគ្គីសនីច្រើន ក៏មានន័យចំនួននៃការប្រើប្រាស់រថយន្តអគ្គីសនី របស់ពួកគេ ក៏មានការប្រើប្រាស់ច្រើនផងដែរ ដូច្នេះក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនី ពួកគេត្រូវតែផ្គត់ផ្គង់អគ្គីសនីដល់អ្នកប្រើប្រាស់ ទើបផ្តល់ភាពងាយស្រួលដល់ពួកគេ នៅពេលធ្វើដំណើរទៅកាន់ទីកន្លែងឆ្ងាយៗ ជាពិសេសងាយស្រួលសាកបញ្ជូលថាមពល។