មនុស្សមួយចំនួនបាត់ខ្លួនយ៉ាងអាថកំបាំងនៅឧទ្យានអន្តរជាតិទាំងនេះ

នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សបាត់ខ្លួននៅតំបន់ឧទ្យាននេះ តែវាទើបកើតឡើងនាពេលថ្មីៗនេះទៀត។ ការបាត់ខ្លួនក្មេងស្រីជំទង់ម្នាក់ឈ្មោះ Gabby Petito អាយុប្រមាណ 22 ឆ្នាំនៅឧទ្យានជាតិ Grand Teton ក្នុងតំបន់ Wyoming លើទឹកដីសហរដ្ឋអាមេរិក។ នាងទើបតែបាត់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីបានដឹងម្តាយនាងសង្ស័យព្រោះ ខានទទួលសារពីនាងរយះពេលជាង 10 ថ្ងៃ។ នាងធ្វើដំណើរជាមួយមិត្តប្រុសរបស់នាងឈ្មោះ Brian Laundrie តែមិត្តប្រុសនោះ បានត្រលប់មកវិញមុន។ 

ករណីបាត់ខ្លួននេះ នៅមានបុរសម្នាក់ទៀតឈ្មោះ Robert Lowery អាយុ 46 ដែលបានបាត់ខ្លួននៅទីនេះដែរ កាលពីចុងខែមុន។ នៅមានឧទ្យាន Grand Cayon ក៏មានការបាត់ខ្លួនបុរសម្នាក់ទៀតឈ្មោះ Clifton Beck អាយុ 66 ឆ្នាំ ដែលទើបបាត់ខ្លួនកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយគាត់ឡើងភ្នំតែម្នាក់ឯង និងបានរកឃើញរស់រានមានជីវិតមកវិញ នៅថ្ងៃទីសុក្របន្ទាប់។ ករណីផ្សេងទៀត បុរសជំទង់ម្នាក់ឈ្មោះ Jerren Fisher អាយុ 26 បាត់ខ្លួននៅឧទ្យាន Olympic ដោយមិនទាន់បានរកឃើញនៅឡើយទេ។ 

បន្ទាប់មកមាន មានអ្នកជិះទូកកាយ៉ាក់កម្សាន្តចំនួនពីរនាក់ ក៏បានបាត់ខ្លួននៅឧទ្យាន Pictured Rocks ដោយរកឃើញសាកសពម្នាក់មុន និងសាកសពម្នាក់ទៀតរកឃើញតាមក្រោយ តែពួកគេត្រូវបានរក្សាអត្តសញ្ញាណដោយមិនបង្ហាញឈ្មោះឡើយ។ ចុងសប្តាហ៍មុន បុរសម្នាក់ឈ្មោះ Joel Thomazin អាយុ 31 បាត់ខ្លួននៅឧទ្យាន Yosemite តែមិនទាន់បានរកឃើញ។ ទិន្នន័យមនុស្សមួយចំនួនទៀត មិនទាន់បានរកឃើញ តាមការបកស្រាយរបស់ក្រុមសេវាកម្មឧទ្យានជាតិសហរដ្ឋអាមេរិក បានប្រាប់ថា ករណីបាត់ខ្លួនបែបនេះ កើតឡើងតិចបំផុត 29 ករណីជាងរៀងរាល់ឆ្នាំដែលបានរកឃើញ។ 

សរុបទិន្នន័យមកតាមរបាយការណ៍ដែលចងគ្រងទុក ការបាត់ខ្លួនទាំងអស់ដល់ 600,000 នាក់ជារៀងរាល់ឆ្នាំនៅលើទឹកដីសហរដ្ឋអាមេរិក បូករួមទាំងអ្នករកឃើញនៅរស់ និងស្លាប់ និងអ្នករកមិនទាន់ឃើញ។ តាមការគិតដំបូង ពួកគេអាចមានគ្រោះថ្នាក់ចៃដន្យអ្វីមួយ សន្លប់ ឬបាត់ជីវិតតែម្តង បន្ទាប់មកអាចជាសត្វព្រៃយកធ្វើជាអាហារក៏ថាបាន ទើបករណីខ្លះ រកមិនឃើញសូម្បីតែសាកសព។ ការដើរព្រៃ ពិតជាមានភាពគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះប្រសិនបើអ្នកចង់ទៅកម្សាន្តត្រូវតែមានគ្នីគ្នាច្រើន ទើបអាចជួយគ្នាបាន និងដឹងមូលហេតុថាមកពីអ្វី។