កោះឯកជនមួយកន្លែងរបស់មហាសេដ្ឋី Richard Branson ពិតជាស្រស់ស្អាតមែន

មុនចូលដល់អត្ថន័យរបស់អត្ថបទនេះ យើងចង់ណែនាំមិត្តអ្នកអានដែលមិនទាន់បានស្គាល់លោក Richard Branson ជាមុនសិន។ លោក Richard ជាម្ចាស់ក្រុមហ៊ុន Virgin Group មានទ្រព្យសម្បត្តិ 4.5 ពាន់លានដុល្លារ គិតត្រឹមឆ្នាំ 2021 នេះ។ ស្ថិតក្រោមក្រុមហ៊ុន Virgin Group នៅមាន ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនផលិតចម្រៀង, ក្រុមហ៊ុនរថភ្លើង, ហាងលក់ទំនិញ និងក្រុមហ៊ុនជាច្រើនទៀតរហូតដល់ 400 ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ។ 

សម្រាប់អត្ថបទនេះ យើងនឹងណែនាំមិត្តអ្នកអានឲ្យបានដឹងពីកោះ Moskito ទំហំ 125 ហិចតា ដែលគាត់ទើបទិញនាពេលថ្មីៗនេះ នៅក្បែរកោះដែលគាត់ស្រលាញ់បំផុត គឺកោះ Necker មានទំហំ 74 ហិចតា ចំណែកឯចំងាយរបស់វាតែ 2 ម៉ាយ ស្មើរនឹង 3.21 គីឡូម៉ែត្រប៉ុណ្ណោះពីគ្នា។ ទីនេះជាឋានសួគ៌ពិតៗ មនុស្សល្បីៗជាច្រើន ធ្លាប់មកកម្សាន្តនៅទីនេះ មានដូចជា តារាចម្រៀង Mariah Carey, ម្ចាស់ក្សត្រី Diana, អតីតប្រធាននាធីបតី Nelson Mandela, ក្រុមគ្រួសារ Barack Obama និងច្រើននាក់ទៀត។ លោក Richard មិនសើយសុខតែឯងនោះទេ គាត់បានដាក់បន្ទប់ចំនួន 11 សម្រាប់ជួលដល់អ្នកមកកម្សាន្តនៅទីនេះ ចាប់ផ្តើមពីខែតុលាតទៅ។  

គាត់មានគំរោងបង្កើតផ្ទះវីឡាធំៗនៅទីនេះ បន្ទាប់មកដាក់លក់ ដើម្បីផ្តល់ឱកាសដែលមិនមានប្រាក់ សម្រាប់ទិញកោះ តែអាចទិញផ្ទះលើកោះបាន ដើម្បីស្នាក់កម្សាន្ត។ គាត់ជ្រើសរើសក្រុមហ៊ុនសាងសង់

Oasis ដែលធ្លាប់បានធ្វើផ្ទះជូនគាត់ពីមុនមកលើកោះ Necker។ ភាគច្រើនពពួកប៉ែកខាងស្បែកស ចូលចិត្តកម្តៅថ្ងៃ ជាពិសេសប្រជាជនអាមេរិក ពួកគេចូលចិត្តសម្បុរខ្មៅស្រអ៊ែម ជាងសម្បុរស ដូច្នេពួកគេចូលចិត្តដេកហាលថ្ងៃ និងលេងត្រាំទឹកសមុទ្រ ដូច្នេះហើយអ្នកដែលកាន់តែកាប់កោះ ប្រាកដជារកចំណូលបានច្រើន ដោយសារមានភ្ញៀវទេសចរណ៍ច្រើន។ 

ទោះបីជាលោក Richard មានប្រាក់រាប់ពាន់លានដុល្លារមហាសាលក៏ដោយ ក៏គាត់នៅតែបន្តស្វែងរក និងធ្វើការរកប្រាក់ចំណូលជាបន្តបន្ទាប់ ដែលនេះជាគំរូល្អដែលមនុស្សគ្រប់គ្នាយកគំរូតាម។ ចំពោះអ្នកដែលមានប្រាក់សមរម្យ គិតថាគ្រប់គ្រាន់ ក៏ផ្អាកការរកប្រាក់ចំណូល ឬរកចំណូលតែមួយប្រភេទ គួរតែគិតឡើងវិញ និងព្យាយាមបន្តរកប្រាក់ទៀត ដើម្បីចាស់ទៅបានសោយសុខ។