ប្រទេសជប៉ុនមិនមានអ្នកបាត់បង់ជីវិតដោយសារកូវីដប្រចាំថ្ងៃជាលើកដំបូងក្នុងរយៈពេល 15 ខែ

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនបានប្រកាសថា មិនមានការស្លាប់ប្រចាំថ្ងៃដោយសារកូវីដ  ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ បើគិតតាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក។ ចាប់តាំងពីថ្ងៃទី 2 ខែសីហា ឆ្នាំ 2020 មក មានចំនួនអ្នកស្លាប់ជារៀងរាល់ថ្ងៃជាមួយចំនួនខុសៗគ្នា។ ករណី និងការស្លាប់ ដោយសារកូវីដ19 បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ដោយសារ ការចាក់វ៉ាក់សាំងបាន កើនឡើង គ្របដណ្តប់ជាង 70% នៃចំនួនប្រជាជន។

ការឆ្លងថ្មីប្រចាំថ្ងៃបានឡើងដល់កំពូលជាង 25,000 ក្នុងអំឡុងពេលរលកខែសីហា ឆ្នាំនេះ ដែលជំរុញដោយកូវីដប្រភេទ Delta ឆ្លងខ្លាំង។ ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺច្រើនជាង 18,000 នាក់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ ដើម្បីទប់ទល់ នឹងការស្ទុះងើបឡើងវិញ ដែលអាចកើត មានក្នុងរដូវរងានេះ រដ្ឋាភិបាលគ្រោង នឹងចាប់ផ្តើម ការចាក់វ៉ាក់សាំងបង្ការបន្ថែមនៅខែក្រោយ ហើយកំពុងធ្វើការដើម្បីធានា ការព្យាបាលដោយ ផ្អែកលើ ថ្នាំគ្រាប់សម្រាប់ករណីស្រាល ដើម្បីកាត់បន្ថយការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។

លោក Shigeru Omi ទីប្រឹក្សាសុខភាពកំពូលរបស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានគូសវាសខ្នាតថ្មី មួយសម្រាប់វាស់ស្ទង់ភាពធ្ងន់ធ្ងរ នៃការឆ្លងមេរោគនេះ និងឧបករណ៍សម្រាប់ ទស្សន៍ទាយចំនួនគ្រែ មន្ទីរពេទ្យ ដែលអាចត្រូវការក្នុងរលកថ្មីមួយ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់បានរៀន ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះថា យើងត្រូវចាត់វិធានការខ្លាំង និងរហ័សបំផុត តាមដែលអាចធ្វើបាន ដើម្បីទប់ស្កាត់កូវីដរលកក្រោយ។