លោក ស៊ី ជីនពីង ប្រកាសជាផ្លូវការអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ កំពូលរំលឹកខួបលើកទី៣០ នៃការបង្កើតកិច្ចសន្ទនាចិន-អាស៊ាន លោក ស៊ី បាននិយាយថា ថ្ងៃនេះ យើងរួមគ្នាប្រកាសអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងចិន-អាស៊ាន។ នេះគឺជា ព្រឹត្តិការណ៍ថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើង ហើយនឹងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុង សន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍតំបន់ និងពិភពលោករបស់យើង។

លោក ស៊ី ជីនពីង ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយ អភិវឌ្ឍអាស៊ានដែលមានតម្លៃ 1,5 ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់បណ្តាប្រទេសនៅអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 និងការស្តារសេដ្ឋកិច្ច ឡើងវិញ។ ប្រធានាធិបតីចិនរូបនេះបាននិយាយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិជាមួយអាស៊ាន និងចាប់ផ្តើមកិច្ចចរចាលើកិច្ចព្រមព្រៀង មួយនៅក្នុងតំបន់នេះ។ ប្រទេសចិន និងអាស៊ាន បានបង្កើតទំនាក់ទំនងកិច្ចសន្ទនានៅក្នុងឆ្នាំ 1991។ អាស៊ានបានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងសន្តិសុខក្នុងចំណោមប្រទេសនៅអាស៊ី អាគ្នេយ៍ទាំង 10 ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។