កម្ពុជា-វៀតណាម ឯកភាពគ្នាជំរុញទេសចរណ៍វ៉ាក់សាំង ទៅវិញទៅមកប្រកបដោយសុវត្ថិភាព

ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ដោយមានការចូលរួមផ្ទាល់ និងអន ឡាញ (Hybrid) ពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយភាគីវៀតណាមដែលដឹកនាំដោយ លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។ ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីស្ថានភាពជំងឺកូវីដ ២៩ ការឆ្លើយតបនៃ វិស័យទេសចរណ៍ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និង ផែនបើកវិស័យទេសចរណ៍អន្តរជាតិរៀងៗ ខ្លួន។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញលើផែនការសកម្មភាពជំរុញទេសចរណ៍ទៅវិញទៅមក ក៏ដូចជា វាយតម្លៃលទ្ធផលការងារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។ 

ភាគីវៀតណាមបានកោតសរសើរអំពីការដឹកនាំប្រកបដោយភាពឆ្លៀតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព និងបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានជោគជ័យយ៉ាងប្រសើរឈាន មុខ ជាពិសេសបានបើកប្រទេសទទួលឡើងវិញនូវអ្នកដំណើរនិងទេសចរអន្តរជាតិដែលបានចាក់វ៉ាក់ សាំងពេញលេញ។ នាកិច្ចប្រជុំថ្នាក់ឧត្ដមន្រ្តីទេសចរណ៍នេះ ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញទេស ចរណ៍វ៉ាក់សាំង ទៅវិញទៅមកប្រកបដោយសុវត្ថិភាពដោយផ្តោតលើ៖

១. ជំរុញឲ្យមានការធ្វើដំណើរទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយធ្វើដំណើរ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) ក្នុងនោះ

       -ជំរុញ ហោះ ហើររបស់  VN Airlines និង Cambodia  Angkor Air ឡើងវិញ

      -បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើររប្រកបដោយ សុវត្ថិភាព

       -រៀបចំត្រៀមលក្ខណះសម្បត្តិ ការតភ្ជាប់ការធ្វើដំណើរទៅមក តាមកំពង់ផែ ទេសចរណ៍ នែប្រទេស ទាំងពីរ  ដោយ ជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរសិក្សា លើការតភ្ជាប់ អោយបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់។

 

២- ធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ”  នៅព្រឹត្តិការណ៍ អន្តរជាតិនានា 

 

៣-ពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា៖កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍ និង ព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃ ក្តោមកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម (CLV) 

៤-វៀតណាមនឹងនឹងបន្តជំរុញផ្សព្វផ្សាយក៏ដូចជាជំរុញដល់ផ្នែកសាធារណៈ និងឯកជនរបស់ខ្លួនឲ្យ ចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែ មករា ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា

     

៥-ជំរុញលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ ២០២២ ដើម្បីអបអរ សាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម

      

៦-សហការ និងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។ 

ជាកិច្ចបញ្ចប់ ភាគីវៀតណាមបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយផ្ទាល់ឲ្យខាងតែបាន និងបញ្ជាក់ពីការជំរុញធ្វើយ៉ាងណាឲ្យផែនការ សកម្មរួមដែលបានព្រមព្រៀងគ្នានាកិច្ចប្រជុំនេះ បានអនុវត្តចេញជាលទ្ធផលផ្លែផ្កាពិតប្រាកដ។