វត្ថុបុរាណខ្មែរចំនួន ២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជន

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សួមជម្រាបជូនសាធារណជនជ្រាបថា ដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច្ច័យដ៏មានតម្លៃនៃ សម្បត្តិវប្បធម៌ខ្មែរ នឹងត្រូវបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញ៉ូវយក និងការិយាល័យស៊ើប អង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តីក្នុងតុលាការពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន ២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។ 

វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ (Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភព លោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។ 

ដើម្បីជ្រាបបានកាន់តែលម្អិត សូមមិត្តអ្នកអានបន្តអានសេចក្តីជូនព័ត៌មាននៅខាងក្រោមនេះ៖