ប្រទេសជប៉ុន និងសិង្ហបុរីសន្យារក្សាភាពជាដៃគូកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក

នាពេលថ្មីៗនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សិង្ហបុរី និងជប៉ុន បានសន្យារក្សាស្តង់ដារខ្ពស់នៃការចូលប្រើ ប្រាស់ទីផ្សារ និងវិធាននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន លោក Hagiuda និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក Gan Kim Yong បាន រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេក្នុងការ “កសាងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ ដោយ សេរី និងយុត្តិធម៌ រួមទាំងដោយការរក្សា” ស្តង់ដារខ្ពស់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ។

សេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយបន្ទាប់ពីលោក Hagiuda បានធ្វើទស្សនកិច្ចនៅឯប្រទេស សិង្ហបុរីក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរួម មានប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ប្រទេសសិង្ហបុរីកំពុង ធ្វើជាប្រធានគណៈកម្មាធិការ CPTPP ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចរបស់ប្លុកនេះនៅក្នុងឆ្នាំនេះ បន្ទាប់ពីបេសកកម្មរបស់ប្រទេសជប៉ុនក្នុងឆ្នាំ 2021។

កិច្ចព្រមព្រៀង CPTPP គ្របដណ្តប់ទៅលើ 13 ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ហើយមានប្រទេសចូលរួមដូចជាអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេស និងចិនបានដាក់ពាក្យចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយនេះកាលពីឆ្នាំមុន ខណៈដែលសាធារណរដ្ឋកូរ៉េ និងហ្វីលីពីនក៏បានបង្ហាញ ចំណាប់អារម្មណ៍ក្នុងការចូលរួមផងដែរ៕