(ព្រះសីហនុ)៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាស បើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាល ដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេស កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះនឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
នៅសល់រយៈពេលតែ៤ថ្ងៃទៀតតែប៉ុណ្ណោះ វេទិកាទេសចរណ៍អាស៊ានលើកទី៤០នឹងឈានមកដល់ហើយ ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែលពាក់ព័ន្ធក៏បានត្រៀមការរៀបចំព្រឹត្តិការណ៍នេះស្ទើរតែរួច រាល់ ១០០%ហើយ ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ខ្លះៗយ៉ាង ណាក៏ដោយ។ ជាក់ស្ដែង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ចុងក្រោយសម្រាប់រៀបចំ ATF 2022 នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃរាជរដ្ឋា ភិបាល ក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋ បាលខេត្តព្រះសីហនុ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ជូនអង្គប្រជុំថា «វេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុង តំបន់អាស៊ានឡើងវិញជាផ្លូវការ»។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយ ផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន»។
Pic1
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះគឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយ រលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ជៀសវាងមានបញ្ហាខ្វះចន្លោះរហូតដល់ បាត់ម្ចាស់ការណ៍ដោយប្រការណាមួយ។ ម្យ៉ាងទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូល រួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ សុវត្ថិភាពផងដែរ។ ជាការពិតណាស់ ដើម្បីសម្រេចបានគោលដៅទាំងនេះត្រូវមានការរៀបចំកិច្ចការងារចាំបាច់ជាច្រើន ដោយអង្គប្រជុំបានពិភាក្សាលើការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ប្រតិភូអាស៊ាន និងអ្នក ចូលរួមជាតិ-អន្តរជាតិទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុន ពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណ ឬឯកសារបញ្ជាក់ថាបានទទួលការ ចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុនធ្វើដំណើរមកដល់កម្ពុជា។ នៅពេលពួកគេ មកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្តដោយមន្ត្រីសុខាភិបាលកម្ពុជានៅអាកាសយានដ្ឋាន។ ម្យ៉ាងទៀត នៅមុនពេលចូលក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍វេទិកា ទេសចរណ៍អាស៊ាននោះ ក៏ត្រូវទទួលការធ្វើតេស្តបន្តទៀតដែរ។
ត្រង់ចំណុចនេះ អង្គប្រជុំបានឯកភាពថា ប្រសិនបើមានអ្នកវិជ្ជមានកូវីដ១៩ ក្រុមមន្ត្រីចំពោះកិច្ចនឹងបញ្ជូន ឱ្យពួកគេទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ ប៉ុន្តែប្រសិនធ្វើតេស្តនៅអាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែកដាច់ ដោយឡែកមួយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាននឹងទទួលបានប័ណ្ណ បញ្ជាក់សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី។ គណៈអធិបតីទាំង ៣រូប និងអង្គប្រជុំទាំងមូលបានឯកភាពគ្នាជំរុញការចាក់វ៉ាក់សាំងដូសទី៤ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកម្ពុជាដែលមានកាតព្វកិច្ចរៀបចំវេទិកាទេសចរណ៍អាស៊ាន (សម្រាប់អ្នកដែលដល់ពេល ចាក់ដូសទី៤) ដើម្បីពង្រឹងការធានាសុវត្ថិភាពគ្រប់គ្នាក្នុងពេលចូលរួមក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិ ការណ៍។ អង្គប្រជុំបានពិភាក្សាលើការសម្របសម្រួលលើការងារដឹកជញ្ជូនថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ទាំង ជាតិ-អន្តរជាតិពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង និងពីច្រកទ្វារ ព្រំដែនអន្តរជាតិដែលជាប់នឹងប្រទេសជិតខាងមួយចំនួន ព្រមទាំងការរៀបចំទីតាំងស្នាក់នៅ-អាហារ និងកម្មវិធីកម្សាន្តមួយចំនួន។ លើសពីនេះ ក៏មានការពិភាក្សាអំពីការងារត្រួតពិនិត្យ សម្របសម្រួល និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ គណៈប្រតិភូ ក៏ដូចជាកម្មវិធីទាំងមូលផងដែរ។
អង្គប្រជុំបានពិភាក្សាលើការរៀបចំផ្នែកពិធីការនៃកម្មវិធីកិច្ចប្រជុំនីមួយៗ ការរៀបចំខ្លឹមសារផ្សព្វផ្សាយ ការសម្របសម្រួលជាមួយក្រុមការងារផ្សព្វផ្សាយ និងសារព័ត៌មានជាតិ-អន្តរជាតិ និងការត្រៀមធ្វើសន្និ សីទសារព័ត៌មានរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលនឹងមានការប្រកាសបើកទេសចរណ៍ក្នុងតំបន់ អាស៊ានឡើងវិញជាផ្លូវការ។ គួរជម្រាបថា ការងាររៀបំព្រឹតិ្តការណ៍ទាំងមូលសម្រេចបានប្រមាណ៩៥% ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធី ពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេល នេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេស សមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់ មកពីប្រទេសចំនួន២៧។
ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូក មួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជា មួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូន គោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះ ជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិ ឡើងវិញ៕