អគារវះកាត់ និងសមទ្ធិផលមួយចំនួនទៀតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ នឹងធ្វើពិធីដាក់អោយប្រើជាផ្លូវការនៅថ្ងៃទី២៩មករាខាងមុខនេះ

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំត្រៀម រៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អគារសម្ពោធ និងផ្លូវបេតុង" ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈដែលពិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់កងកម្លាំង ទាំងបី ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ នៅចំណុចគោលដៅដែលខ្លួនប្រចាំការ។ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ប្រកបដោយជោគជ័យ និងត្រូវមានក្រុមគ្រូពេទ្យប្រចាំការនៅគ្រប់គោលដៅសំខាន់ៗ ដើម្បីធានានូវការជួយសង្គ្រោះបន្ទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍អ្វីកើតឡើងជាយថាហេតុ។ សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំមក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារ កងកំលាំងទាំងបីចុះពិនិត្យទីតាំង ផ្ទាល់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕