ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច មានប្រជាជនរាប់រយលាននាក់ ហេតុដូច្នេះ ទីផ្សារទេសចរណ៍របស់ប្រជាជនចិន មានអាត្រាខ្ពស់បើធៀបទៅនឹងជនជាតិផ្សេង ព្រោះថាក្នុងមួយខែៗ ប្រជាជន បានធ្វើដំណើរទៅកាន់ទិសដៅផ្សេងៗគ្នា ដែលជម្រុញឲ្យទីផ្សារទេសចរណ៍បរទេស ទទួលបានប្រាក់ចំនូលមិនតិចនោះទេ រាប់បញ្ចូលទាំងប្រទេសកម្ពុជាយើងផងដែរ។ ស្ថិតក្នុងវិស័យទេសចរណ៍នេះ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋ នៃការដោះដូររូបិយប័ណ្ណបរទេស បានបង្ហាញឲ្យដឹងថា ត្រឹមឆមាសទី១ នៃឆ្នាំ២០១៩ នេះ ប្រជាជនបានចំនាយថវិការ នៅក្រៅស្រុកប្រមាណជា ១២៧,៥ ពាន់លានដុល្លារអាមេរិកឯណោះ។
ស្ថិតក្នុងការចំនាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ ត្រូវបានឲ្យដឹងលម្អិតថា ប្រទេស ដែលទទួលបានប្រាក់ចំនូលច្រើន ពីវិស័យទេសចរណ៍របស់ជនជាតិចិន ភាគច្រើនគឺប្រទេសស្ថិតនៅតំបន់អាស៊ី ស្ថិតក្នុងអត្រា ៥៤% នៃចំនួនទឹកប្រាក់សរុប ខណៈអាមេរិកទទួលបានលំដាប់ថ្នាក់លេខ២ និងអឺរ៉ុបលេខ ៣។ មិនតែប៉ុណ្ណោះ ចិន ដែលបានចំនាយប្រាក់ និងរួមចំនែកក្នុងកិច្ចសហប្រតិបត្តិការលើគម្រោង Belt and Road ជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការចងសម្ព័ន្ធ និងទំនាក់ទំនងស្អិតរមួតរវាងប្រទេសជាមិត្ត របាយការណ៍ដដែល បានបង្ហាញឲ្យដឹងថា ប្រជាជនចិនបានចំនាយប្រាក់ជាង ១៤,៩ ពាន់លានដុល្លារ ទៅលើប្រទេសទាំងនោះ ទៅលើវិស័យទេសចរណ៍។
ទាក់ទងនឹងវិធីសាស្ត្រក្នុងការកំណត់ ទៅលើការទូទាត់សាច់ប្រាក់ ដើម្បីកំណត់បាននូវចំនួនការដូរសាច់ប្រាក់ និងធ្វើចេញជារបាយការណ៍នេះ ត្រូវបានធ្វើឡើងតាមរយៈបរិមាណ H1 ដែលរដ្ឋបាលចិន បង្ហាញថា វាមានការកើនឡើងទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ កន្លងទៅ ខណៈពេល កាតធនាគារនៅតែជាជម្រើសទីមួយ ដែលប្រជាជនចិនប្រើប្រាស់នៅបរទេស។ មិនតែប៉ុណ្ណោះ ការទិញទំនិញ ពាណិជ្ជកម្ម និងការប្រើប្រាស់សេវាកម្មផ្សេងៗ សមាសធាតុចម្បងរបស់ភ្ញៀវទេសចរចិននៅតែដដែល មានន័យថាប្រជាជនចិន នៅតែបន្តទិញឥវ៉ាន់ និងផលិតផលពាណិជ្ជកម្មផ្សេងៗ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពប្រសើរឡើង និងបរិយាកាសទិញលក់ទំនិញក្រៅស្រុក បើទោះបីជាអាមេរិក កំពុងធ្វើទុក្ខសេដ្ឋកិច្ចចិនកម្រិតណាក្ដី។
ចិន គឺជាប្រទេស ដែលមានការរីកចំរើនលឿនជាងគេបំផុតមួយក្នុងទីផ្សារទេសចរណ៍ ដែលនឹងដើរតួយ៉ាងសំខាន់ទៅលើការអភិវឌ្ឍន៍នៅក្នុងប្រទេសដ៏ទៃផ្សេងទៀត ស្របពេលដែលភ្ញៀវទែសចរបានចំនាយថវិការច្រើន ទៅកាន់តំបន់នីមួយៗ ហើយចំនួនទេសចរណ៍នេះទៀតសោក នឹងបន្តមានការកើនឡើងជាលំដាប់។ អង្គការសហប្រជាជាតិ ក្នុងនាយកដ្ឋានទេចរណ៍ពិភពលោក បានឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរទេសចរណ៍ទូទាំងពិភពលោក នឹងមានការកើនឡើងលើស ១,៨ ពាន់លាននាក់ នាឆ្នាំ ២០៣០ ខាងមុខ។ សរុបមក ទេសចរណ៍ចិន នៅក្រៅប្រទេសពិតជាមានសក្ដារនុពលខ្ពស់ ហើយក៏ទទួលបានការស្វាគមន៍ពីសំណាក់ប្រទេសជិតខាង ឬបរទេសឆ្ងាយៗផងដែរ ព្រោះមានការកើនឡើងនូវប្រាក់ចំនូលជាតិ និងពង្រឹងសេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ។