នាពេលអនាគតឆាប់ៗខាងមុខនេះ អាគារ សហកម្មសិទ្ធិបែបខុនដូ និងអគារ ជាមណ្ឌលពាណិជ្ជកម្មទំនើបចំរុះ ដែលមានកម្ពស់រហូតដល់ទៅ ៥១ជាន់ ឬស្មើនឹង ១៥០ម៉ែត្រ ចំនួន ៤ អគារ នឹងត្រៀមបង្ហាញខ្លួន នៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ស្ថិតនៅលើផ្ទៃដីទំហំសរុបប្រមាណជា ៧៦,០០០ ម៉ែត្រការ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ១ ទទួលបានផ្លែផ្ការួចមក។
គម្រោងអភិវឌ្ឍអគារខុនដូ Urban Village កាលពីថ្ងៃទី២ ខែតុលា កន្លងទៅថ្មីៗនេះ បានបើកការសម្ពោធដំណាក់កាលទី២ របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជនក្នុងនាមជាអគារលំនៅឋាន ដែលមានតំលៃសមរម្យ គុណភាពខ្ពស់ និងជាអគារពាណិជ្ជកម្មដ៏ទំនើប ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះ នៅកណ្តាលទីក្រុង ដែលកំពុងមានសការអភិវឌ្ឍខ្លាំង។ គម្រោងទីពីនៃ Urban Village នេះមានលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែន និងផ្លូវជាតិលេខ២ ។ គម្រោងនេះជាប្រភេទខុនដូ ដែលមានតំលៃសមរម្យ ពោលគឺមានតម្លៃចាប់ពី USD ១,៧០០ ដុល្លារអាមេរិក ក្នុង ១ម៉ែត្រការ៉េ ជាមួយនឹងការផ្តល់កម្ចីរហូតដល់ ៧០ភាគរយសម្រាប់រយៈពេលដល់ទៅ ២៥ឆ្នាំ។
ស្ថិតក្នុងឱកាសបើកសម្ភោធនូវដំណាក់ទី២ នោះ លោកស្រី Catherin Chan និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានថ្លែងដូច្នេះថា “ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ ការវិនិយោគនៅទីនេះ គឺផ្តោតសំខាន់ដល់ផលប្រ យោជន៍៍អតិថិជន និងចង់បង្កើតសហគមន៍ពិតប្រាកដ និងរស់រវើកដែលនេះគឺជាចំណុចដ៏សំខាន់ ហើយប្រធានបទរបស់យើងគឺ រស់នៅ ធ្វើការ និងកម្សាន្ត។ អគាររបស់យើង វាគឺជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅកម្ពុជា។ ក្រៅពីនេះវាក៏មានវិចិត្រសាលសិល្បៈធំជាងគេ និងកន្លែងកម្សាន្ត កន្លែងផលិតស្រាអាល្លឺម៉ង់ដោយដៃដំបូងគេផងដែរ”។
Urban Village ដំណាក់កាលទី២នេះ ជាគំរោងអភិវឌ្ឍន៍អចនទ្រព្យដ៏អស្ចារ្យ ហើយត្រូវបានរំពឹងយ៉ាងខ្ពស់ថា វានឹងអាចទាក់ទាញជនជាតិជប៉ុនបានច្រើន ដោយសារតែការរចនារបស់វាមានលក្ខណៈពិសេសខ្លាំង ដូចជា ការរចនា យូនីតប្រភេទ Loft ដែលអតិថិជនមានជម្រើសច្រើន ដូចជាបន្ទប់ប្រភេទស្ទូឌីយោ ប្រភេទបន្ទប់គេង ១,២ និង ៣ ហើយច្បាស់ណាស់វានឹងអាចលក់ដាច់នៅទីផ្សារជប៉ុន។ ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះ គឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក នឹងមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូ។ Factory Phnom Penh នេះទៀតសោក ក៏មានការិយាល័យ សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារសម្រាប់កុមារ កន្លែងកំសាន្តបែបបច្ចេកវិទ្យា កន្លែងច្នៃប្រឌិត ទីលានជិះបន្ទះក្តារ ទីលានបាល់ទាត់ និងបណ្ណាល័យជាដើម៕