យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពី ថ្ងៃទី ២២-២៨ ខែមិថុនា ឆ្នាំ២០២២។ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ហេតុនេះ សូមប្រិយមិត្តអ្នកអាន-បងប្អូនទាំងអស់គ្នា បន្ថែមការថែសុខភាព និងប្រយ័ត្នប្រយែងនៅពេលធ្វើដំណើរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
-សីតុណ្ហភាពអប្បបរមា មានពី ៣៥-៣៧ អង្សាសេ
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះ នៃខេត្តនិងរាជធានីអាច មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
២-តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ
-សីតុណ្ហភាពអប្បបរមា មានពី ៣៤-៣៦ អង្សាសេ
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះបណ្តាផ្នែកខ្លះ នៃខេត្តនិងរាជធានីអាច លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
-សីតុណ្ហភាពអប្បបរមា មានពី ៣៤-៣៦ អង្សាសេ
-នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំង រលកសមុទ្រ ក្នុងកម្រិតមធ្យម។