ទីក្រុងបុរាណមួយ ដែលមានអាយុកាលប្រមាណជា 3,400 ឆ្នាំបានលេចចេញពីទឹក នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីកម្រិតទឹក នៃទឹកក្នុងតំបន់នោះ ចាប់ផ្ដើមរីងស្ងួតយ៉ាងឆាប់រហ័ស ដោយសារតែគ្រោះរាំងស្ងួតខ្លាំង។ ទីក្រុងបុរាណនេះ ត្រូវបានរកឃើញដោយ អ្នកបុរាណវិទូជនជាតិឃឺដ និងអាល្លឺម៉ង់ នៅក្នុងតំបន់អាងស្តុកទឹក Mosul តាមដងទន្លេ Tigris ក្នុងតំបន់ Kurdistan ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
បច្ចុប្បន្ននេះ ក្រុមអ្នកបុរាណវិទូ ក៏កំពុងធ្វើកំណាយ និងសិក្សារស្រាវជ្រាវ អំពីទីក្រុងបុរាណនេះផងដែរ ហើយគម្រោងស្រាវជ្រាវនេះ ត្រូវបានសហការគ្នា ជាមួយអគ្គនាយកដ្ឋានវត្ថុបុរាណ និងបេតិកភណ្ឌទីក្រុង Duhok ផងដែរ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌ របស់តំបន់នេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ទីតាំងទីក្រុងបុរាណនេះ ត្រូវបានគេសន្មត់ថាជាទីក្រុង Kemune ដែលជាទីក្រុងក្នុងយុគសំរិទ្ធ Zakhiku និងជាមជ្ឈមណ្ឌលដ៏សំខាន់ នៃចក្រភព Mittani ដែលបានសោយរាជ្យពីឆ្នាំ 1550 ដល់ឆ្នាំ 1350 មុនគ.ស ផងដែរ។
លើសពីនេះ ទឹកដីនៃទីក្រុងបុរាណនេះ ត្រូវបានគេសន្មត់ថា លាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភាគខាងជើង ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមលោក Ivana Puljiz សាស្ត្រាចារ្យរងនៅនាយកដ្ឋាន ជិតខាងបុរាណវិទ្យា នៃសាកលវិទ្យាល័យ Freiburg ក្នុងទីក្រុង Breisgau ប្រទេសអាល្លឺម៉ង់ និងជានាយកម្នាក់ នៃគម្រោងនេះផងដែរ។