ប៉ម Eiffel Tower ត្រូវបានរាយការណ៍ថា ត្រូវធ្វើការជួសជុលឡើងវិញ ដោយសារតែភាពទ្រុឌទ្រោម ទៅតាមអាយុកាលរបស់វា!


ប៉ារីស៖ ប៉ម Eiffel ឬ Eiffel Tower ដែលមានភាពល្បីល្បាញក្នុងពិភពលោក និងជានិមិត្តសញ្ញាដ៏សំខាន់ របស់ប្រទេសបារាំង ដែលមានអាយុកាលសរុប ១៣៥ ឆ្នាំ ត្រូវបានការសែតព័ត៌មានអន្តរជាតិ ចុះផ្សាយថា នឹងត្រូវធ្វើការជួសជុលថ្មីសឹងតែ ទាំងស្រុងឡើងវិញ នៅពេលប៉មដែកមួយនេះចាប់ផ្ដើមពុក និងមានច្រេះស៊ីជាច្រើនកន្លែង។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយនាព្រឹកថ្ងៃអង្គារនេះ បានឱ្យដឹងថា ប៉ម Eiffel Tower របស់បារាំង ដែលត្រូវបានគូសប្លង់ និងសាងសង់ដោយស្ថាបត្យករ លោក Gustave Eiffel នាសតវត្សរ៍ទី១៩ ដែលគិតមកដល់សប្ដាហ៍ទី១ នាខែកក្កដាឆ្នាំ២០២២ មានអាយុកាលសរុបប្រមាណ ១៣៥ឆ្នាំ មួយនេះ ចាប់ផ្ដើមចាស់ពុក និងមានច្រេះស៊ី ជាច្រើនកន្លែងហើយ។ ភាពចាស់រីករិលនេះ គឺជារឿងធម្មជាតិរបស់វត្ថុ ដែលឈរបង្ហាញខ្លួនគ្រប់រដូវកាល និងគ្រប់ស្ថានភាពអាកាសធាតុ ដែលគប្បីទទួលបានការស្ដារ និងជួសជុលឡើងវិញឱ្យប្រសើរ។

តាមរយៈការចុះផ្សាយរបស់ទស្សនាវដ្ដី French Magazine Marianne របស់បារាំងមួយ ចេញផ្សាយកាលពីពេលថ្មីៗនេះថា ប៉ម Eiffel Tower គប្បីទទួលបានការស្ដារ និងជួសជុលឱ្យប្រសើរឡើងវិញ ពីសំណាក់រដ្ឋាភិបាលបារាំង តែផ្ទុយទៅវិញ នឹងពុំមានការជួសជុលនោះឡើយ ដោយជំនួសមកវិញនូវការលាបថ្នាំការពារវិញ។ ការលៀបថ្នាំការពារនេះ នឹងធ្វើឡើងមុនឱកាស ប្រារព្ធពិធីប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ខាងមុខ ដែលនឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉ារីស ដោយចំនាយថវិកា ប្រមាណជា ៦២ លានដុល្លារអាមេរិកឯណោះ។

ការមិនជួសជុល និងស្ដារនេះត្រូវបាយរាយការណ៍មកថា ជាព័ត៌មានសម្ងាត់ ដោយតួរសំណង់សាងសង់ ដោយដែកនេះ មានរហូតដល់ទៅ ៣០% ទៅហើយ ដែលត្រូវបានសន្មត់ថា ត្រូវបានដកចេញ តែដោយសារជំងឺកូវីដ-១៩ រាតត្បាតរយៈពេលជាង ២ ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យកិច្ចការងារនោះពន្យាពេល។ ការពិនិត្យជាក់ស្ដែង បានបង្ហាញទៀតថា ទឹកថ្នាំនៃប៉ម Eiffel Tower មានតែ ៥% ប៉ុណ្ណោះ ដែលត្រូវបានមើលថែរក្សា ឱ្យថែរក្សាបាននូវសភាពដើម។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបារាំងពុំបានប្រកាស អំពីផែនការជុំវិញ សំណង់អគារដ៏មានកេរ្តិ៍ឈ្មោះ មួយនេះនៅឡើយទេ៕