ចូលមកមើលផ្នែកខាងក្នុងនៃកប៉ាល់ទំនើបធ្លាប់បើកបរជុំវិញពិភពលោក ដែលមានកម្ពស់ 140 ហ្វីត និងមានតម្លៃដល់ទៅ 12 លានដុល្លារ!

បន្ទាប់ពីការធ្វើដំណើរជុំវិញពិភពលោកកាលពីឆ្នាំ 2012 រួចមក កប៉ាល់ទំនើប Adastra Superyacht ដែលមានកម្ពស់ដល់ទៅ 140 ហ្វីតមួយនេះ បានត្រៀមខ្លួនរួចរាល់ក្នុងការចេញដំណើរជាថ្មីម្តងទៀត និងត្រូវបានដាក់លក់នៅក្នុងតម្លៃដល់ទៅ 12 លានដុល្លារ។ 

 

កប៉ាល់ទំនើបនេះត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ 2012 មកម៉្លេះ ដែលកាលនោះ វាមានតម្លៃដល់ទៅជាង 20 លានដុល្លារ សម្រាប់ដើរតួជានាវាដឹកជញ្ជូនអីវ៉ាន់ ដែលតាំងទីមូលដ្ឋាននៅក្នុងទីក្រុងហុងកុង និងជានាវាកម្សាន្តរបស់ (Antony Marden) ពីនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ 

 

ប៉ុន្តែសម្រាប់រយៈពេល 7ឆ្នាំ ចុងក្រោយនេះ លោក Marden និងភរិយារបស់គាត់បានយកកប៉ាល់ទំនើបមួយនេះ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិចជាច្រើនដង និងដើរកម្សាន្តតាមកោះល្បីៗជាច្រើននៅក្នុងពិភពលោក។ លោក Marden បាននិយាយឲ្យដឹងថា កប៉ាល់ទំនើប Adastra Superyacht នេះពិតជាខ្លាំង និងធន់ណាស់ ដោយបានរងឥទ្ធពលខ្យល់បក់ខ្លាំងដល់ទៅកម្រិត 50 knot នៅពេលដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិច និងអាត្លង់ទិចជាច្រើនដង ប៉ុន្តែនៅតែគ្មានបញ្ហាអ្វីបានកើតឡើងឡើយ។ Superyacht នេះក៏មិនសូវជាស៊ីប្រេងប៉ុន្មានដែរ ដែលអាចមានលទ្ធភាពអាចធ្វើដំណើរដល់ទៅជាង 10,000 ម៉ាយទើបចាក់ប្រេងម្តង។ បើតាមការប៉ាន់ស្មានរបស់គាត់ថ្មីៗនេះ ក៏បានបញ្ជាក់ថា វាអាចប្រើក្នុងការបើកបរពីផ្លូវ Maarten ទៅ Vigo នៅក្នុងប្រទេសអេស្ប៉ាញ និងនៅតែមានប្រេងគ្រប់គ្រាន់ក្នុងការត្រឡប់មកតំបន់ Caribbean ទៀត។

 

វាត្រូវបានរចនាមកឡើងដោយក្រុមហ៊ុន Shuttleworth Design របស់ចក្រភពអង់គ្លេស និងបានសាង់សង់ឡើងនៅក្នុងប្រទេសចិនដោយ McConaghy Boats។ Adastra នេះត្រូវបានបង្កើតឡើងដោយផ្តោតលើការយកចិត្តទុកដាក់បំផុតទៅលើ កម្លាំងម៉ាស៊ីន និងធ្វើយ៉ាងណាឲ្យវាកាន់តែស្រាល។ សំបក និងផ្នែកខាងក្រោមរបស់វាត្រូវបានផលិតឡើងពីកញ្ចក់អេឡិចត្រូនិច/ Kevlar Sandwich ដ៏រឹងមាំបំផុត ជាមួយនឹងគ្រឿងបន្លាស់មួយចំនួនផ្សំឡើងពីសរសៃកាបូន ដែលមានផ្នែកស្នូលមានទម្រង់ជាសំបុកឃ្មុំ Nomex។ ទម្ងន់សរុបរបស់វាមុន នឹងមានទឹក និងប្រេងឥន្ធនៈ មានទម្ងន់ប្រមាណ 52 តោនប៉ុណ្ណោះ។

វាពិតជាមានល្បឿនលឿនណាស់ ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតធុន Crapper និងមានកម្លាំង 1,150 សេស។ វាមានល្បឿនអតិបរមា 23 knots និងមានម៉ាស៊ីនបំរុង ពេលដែលកប៉ាល់មានបញ្ហា មានកម្លាំង 110 សេសថែមទៀត។ 

 

នៅផ្នែកខាងក្រោមរបស់កប៉ាល់ ត្រូវបានរចនាផ្ទៃខាងក្នុងដោយក្រុមហ៊ុន Jepsen Design ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង។ ក្នុងនោះមានដាក់បន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវចំនួន 9 នាក់ និងអ្នកបើកបរ (នាវិក) ចំនួន 6 នាក់ផងដែរ។

 

ឈុតរបស់អ្នកបើកបរ និងភ្ញៀវសម្រាប់ពាក់ក្នុងការចុះកម្សាន្ត ស្ថិតនៅផ្នែកខាងឆ្វេង និងមានប្រព័ន្ធទឹកហូរកាត់ គ្រប់គ្រាន់ក្នុងការប្រើប្រាស់ផ្សេងៗ។

 

ដូចដែលអ្នកបានឃើញហើយ បន្ទប់ទទួលភ្ញៀវធំៗនៅក្នុងកប៉ាល់ទំនើបនេះ មានទហំធំ និងស្ថិតនៅលើខ្សែកោងនេះ។ ចាប់តាំងពីពិដានដែលមានរាងកោង ទៅកាន់ផ្នែកគ្រឿងសង្ហារឹម និងមានភ្ជាបើជាមួយនឹងបង្អួចដ៏ធំនៅជិតនេះដែរ ក្នុងការបានមើលឃើញទេសភាពនៃផ្ទៃមហាសមុទ្រ និងអាចឲ្យពន្លឺថ្ងៃជះចូលមកគ្រប់គ្រាន់។ 

 

ប្រព័ន្ធម៉ាស៊ីន និងការគ្រប់គ្រងបញ្ជាទូទៅ ស្ថិតនៅខាងលើផ្នែកខាងមុខនេះឯង។

 

 

នេះជាកប៉ាល់ទេសចរណ៍ដ៏ធំ និងរឹងមាំជាទីបំផុតដែលអាចស៊ូ និងទ្រាំទ្របាននូវបាតុភូតធម្មជាតិធំៗមួយចំនួន ដែលអាចផ្តល់អោយអ្នកជិះកម្សាន្តមានសុវត្ថិភាព និងអាចឈប់សំចតពេលណាក៏បាន ក្នុងការថតរូប។ លោក Marden បានលើកឡើង។ 

 

មូលហេតុដែលម្ចាស់ដើម លោក Marden នេះចង់លក់វានោះ គឺលោកបានបញ្ជាក់ថា គាត់បានប្រើវាបើកបរជុំវិញពិភពលោករួចមកហើយ វាបានបំពេញគោលបំណងរបស់គាត់រួចមកហើយដែរ គាត់គ្មានអីដែលត្រូវការវាចាំបាច់ទៀតនោះទេ នេះជាពេលដែលសាកសមដែលម្ចាស់ថ្មី អាចនឹងទទួលបានបទពិសោធន៍ដ៏ពិសេសនេះ ដូចដែលលោក និងភរិយារបស់លោក បានឆ្លងកាត់រួចមក។ 

 

“បន្ទាប់ពី 7 ឆ្នាំហើយ ដែលយើងបានជិះវាទៅគ្រប់ទីកន្លែង ហើយកប៉ាល់នេះត្រូវការតម្រូវការប្រើប្រាស់ធ្ងន់ដូចដែលយើង ធ្លាប់បានប្រើ ដែលយើងមិនអាចប្រើវាបានទៅតាមអ្វី អស់ពីសមត្ថភាពដែលវាមាន ដូចពីមុនទៀតទេ ដូចនេះវាជាពេលមួយសមល្មម នឹងលក់វាទៅកាន់ម្ចាស់ថ្មីហើយ” លោក Marden បានបន្ថែម។

 

បច្ចុប្បន្ននេះ Adastra ត្រូវបានគេដាក់លក់នៅ Nassau នៅក្នុង Bahamas ជាមួយនឹងតម្លៃ 12 លានដុល្លារ ដោយម្ចាស់របស់កប៉ាល់នេះ ជឿជាក់ថា វានឹងត្រូវលក់ដាច់ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន។

 

ប្រភពមកពីhttps://robbreport.com/motors/marine/custom-hi-tech-trimaran-yacht-adastra-hits-the-market-for-12-million-2857532/?fbclid=IwAR0CSl6JvU5T_pp85eKlPUuBj4N1orK_moZJKOLXWZDZAaA26MSCWqrnzYc