គម្រូរូបភាពថ្មីនៃអគារបែបលំនៅដ្ឋានក្នុងទីក្រុងញូវយ៉ក ត្រូវបានបង្ហាញដោយស្ទូឌីយោស្ថាបត្យកម្មដ៏ល្បីល្បាញ “Heatherwick”

រូបភាពថ្មី ដែលទើបតែបញ្ចប់ការ Render រួច ត្រូវបានបង្ហាញសម្រាប់គម្រោងលំនៅដ្ឋានដំបូងរបស់ស្ទូឌីយោស្ថាបត្យកម្ម Heatherwick នៅក្នុងទីក្រុងញូវយ៉កដែលកំពុងសាងសង់។ គម្រោងអគារលំនៅដ្ឋានថ្មីនោះត្រូវបានគេឲ្យឈ្មោះថា “Lantern House” ដែលស្ថិតក្នុង West Chelsea’s neighborhood ក៏នឹងចូលរួមជាមួយនឹងការវិវត្តជាបន្តបន្ទាប់ ជាមួយនឹងរចនាបថទំនើបនៅផ្នែកខាងមុខ (High Line’s facades)។

គម្រោងដែលនៅជាប់នឹងឧទ្យានដ៏ល្បីល្បាញរបស់ទីក្រុង ត្រូវបានបង្ហើបកាលពីឆ្នាំមុនថា វាត្រូវបានប្តូរឈ្មោះ។ វាត្រូវបានប្តូរឈ្មោះមកជា “Lantern House” ដោយសារតែការបើកកញ្ចក់រាងមូលពងក្រពើ ការអភិវឌ្ឍតំបន់លំនៅដ្ឋាន ដែលបច្ចុប្បន្ននេះ វាកំពុងតែសាងសង់ហើយនៅ 515 West 18th Street ក្នុងតំបន់ Manhattan រួមមានប៉មពីរកម្ពស់ 10 ជាន់ និង 21 ជាន់។ ដោយមានបង្អួចធំៗ អនុញ្ញាតឲ្យមានពន្លឺធម្មជាតិ ចូលទៅផ្នែកខាងក្នុងអគារបានយ៉ាងងាយស្រួល និងអាចឲ្យអ្នក បានឃើញពីទេសភាពទីក្រុងនៅជុំវិញខ្លួនបានយ៉ាងងាយស្រួល។ 

ម៉្យាងទៀតអគារទាំងពីរត្រូវបានភ្ជាប់ជាមួយគ្នាតាមរយៈស្ពានកញ្ចក់មួយនៅ ពីក្រោម (High Line)។ ការជ្រើសរើសទីតាំងនៅ Chelsea’s neighborhood ជាមួយនឹងរចនាបថនៃអគារលំនៅដ្ឋាន “Lantern House” នឹងឲ្យអ្នក បានឃើញទិដ្ឋភាពឧស្សាហកម្មនៃតំបន់នេះ។ រូបភាព Render ដែលទទួលបានចុងក្រោយនៃអគារលំនៅដ្ឋាននេះ បានបង្ហាញពីព័ត៌មានលម្អិត នៃការរចនាថ្មី ហើយការថតរូបផ្នែកខាងក្នុង បានបង្ហាញនូវការបញ្ចប់បែបទំនើបទាន់សម័យបំផុត។

ថ្វីបើ វាជាគម្រោងលំនៅដ្ឋានដំបូងបង្អស់របស់ Heatherwick នៅសហរដ្ឋអាមេរិកក៏ដោយ ក៏ស្ទូឌីយោស្ថាបត្យកម្មមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងរួចទៅហើយនៅលើអគារ New York Skyline ជាមួយនឹងស្នាដៃ សំណង់អគារដ៏ល្បីល្បាញរបស់ខ្លួន Vessel at Hudson Yards។ ទម្រង់ façade របស់ High Line ក៏កំពុងត្រូវបានអភិវឌ្ឍផងដែរ ដោយមានគម្រោងជាច្រើនត្រូវបានសាងសង់នៅសងខាងរបស់វា ដូចជាអគារ Studio Gang ជាដើម។