ប្រជាជនថៃកើនលើស ៦៦លាននាក់ទូទាំងប្រទេស ខណៈទីក្រុងបាងកក មានប្រជាជនរស់នៅដល់ជាង ៥លាននាក់


ចំនួនប្រជាជនផ្លូវការ របស់ប្រទេសថៃបានកើនឡើង លើសពីចំនួន 66 លាននាក់ នៅក្នុងឆ្នាំ 2022 ដោយទីក្រុងបាងកក មានប្រជាជនច្រើនជាងគេគឺជាង 5 លាននាក់។ យោងតាមក្រសួងមហាផ្ទៃរបស់ ប្រទេសថៃបានឱ្យដឹងថា ក្នុងចំណោមប្រជាជនទាំង 66.09 លាននាក់ នៅក្នុងប្រទេសថៃនោះ មាន 65.1 លាននាក់ជាពលរដ្ឋថៃ និងប្រហែល 984,000 នាក់មិនមែនជាជនជាតិថៃ។

របាយការណ៍នេះត្រូវបាន ចេញផ្សាយដោយ ការិយាល័យមជ្ឈមណ្ឌលចុះឈ្មោះ។ ក្នុងចំណោមប្រជាជនថៃសរុប មានស្រ្តីចំនួន 33.3 លាននាក់ ខណៈដែលបុរសមានចំនួន 31.7 លាន នាក់។ ក្នុងចំណោម ប្រជាជនដែលមិនមែនជា ជនជាតិថៃទាំងអស់ មានប្រមាណ 515,600 នាក់ជាបុរស និង 468,000 នាក់ ជាស្ត្រី។ រាជធានីបាងកក នៅតែជាតំបន់ដែលមាន ប្រជាជនច្រើនជាងគេ ដោយមានអ្នកចុះឈ្មោះ ប្រមាណជិត 5.5 លាននាក់។ របាយការណ៍ជំរឿននេះ ជាធម្មតាត្រូវបានប្រើប្រាស់ ដោយអង្គការមួយចំនួន ដើម្បីបង្កើតផែនការ និងអនុវត្តគោលនយោបាយ។ កម្មវិធីដែលគួរឱ្យកត់សម្គាល់មួយ នៃការប្រើប្រាស់ ព័ត៌មាននេះ គឺការធ្វើផែនការ នៃការបោះឆ្នោតជាសកល។

តួលេខប្រជាជនចុងក្រោយបំផុត អាចនាំឱ្យមានការផ្លាស់ប្តូរ ចំនួនអាសនៈសមាជិកសភា។ ខេត្តចំនួន 43 ដែលរួមទាំងទីក្រុងបាងកកផងនោះ អាចមានអាសនៈសមាជិកសភាពី 1-3 បន្ថែមទៀត នៅក្នុងការបោះឆ្នោត ជាសកលនាពេលខាងមុខ បើទោះបីជាសេចក្តីសម្រេចចុងក្រោយ ស្ថិតនៅលើ គណៈកម្មាធិការរៀបចំ ការបោះឆ្នោតក៏ដោយ។