មូលហេតុដែលតម្រូវ ឱ្យមានបង្គោលគីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវ ចេញពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តផ្សេងៗ


សូមមិត្តអ្នកអានទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមាន ការអធ្យាស្រ័យ ខ្ពស់រវាងគ្នា និងគ្នា ដើម្បីឱ្យការធ្វើដំណើរ របស់បងប្អូន ទទួលបានភាពងាយស្រួល និងមានសុខសុវត្ថិភាព។ សម្រាប់អត្ថបទនេះ យើងនឹងប្រាប់ពីមូលហេតុ ដែលតម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវចេញពី រាជធានីភ្នំពេញ ទៅបណ្តាខេត្តផ្សេងៗ ដូច្នេះសូមបន្តអាន នៅខាងក្រោមទាំងអស់គ្នា។

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវ ទៅតំបន់សំខាន់ៗខាងមុខ។

ចំណុចលេខ១៖ លេខ 299 ដែលមានបញ្ជាក់ នៅលើផ្ទៃក្រហមនេះ មានន័យថាជា បង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ចេញរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ) ។

ចំណុចលេខ២៖ លេខ 5 ដែលមានបញ្ជាក់ ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះ ស្ថិតលើផ្លូវជាតិលេខ5។

ចំណុចលេខ៣៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់ នៅលើផ្ទៃពណ៌-ស នេះ បានន័យថានៅ ចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរ ទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍ តាមរយៈ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីផ្លូវថ្នល់ ត្រូវការជួសជុលថែទាំ ឬមាន ជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការណ៍ បានទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (Road Care Mobile App)៖

- App Store: https://roadcare.mpwt.gov.kh/ios

- Play Store: https://roadcare.mpwt.gov.kh/android