ក្រុមហ៊ុនថៃ ចង់វិនិយោគប្រេងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នារវាង កម្ពុជា-ថៃ (OCA)


បើយោងតាមការចេញផ្សាយ ដោយស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានឲ្យដឹងថា ក្រុមហ៊ុនថៃ Onshore Logistics Services Co Ltd (OLS) បានបង្ហាញពីបំណងប្រាថ្នា ដ៏មុតមាំរបស់ខ្លួន ក្នុងការវិនិយោគលើការអភិវឌ្ឍន៍ប្រេង និងឧស្ម័ន នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA - Overlapping Claims Area) រវាងកម្ពុជា និងថៃ។

គម្រោងវិនិយោគអភិវឌ្ឍន៍ប្រេង និងឧស្ម័ននេះ ត្រូវបានលាតត្រដាង និងបង្ហាញឡើង ក្នុងជំនួបរវាងមន្ត្រីការទូតកម្ពុជា ដឹកនាំដោយ លោក ធុច ដាលីន ភារធារីនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក និងគណៈប្រតិភូរបស់ OLS ដឹកនាំដោយ នាយកប្រតិបត្តិរបស់ខ្លួន លោក Phakin Pataradittakul នៅស្ថានទូតកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ការចេញផ្សាយ សេចក្តីប្រកាសនោះ បានគូសបញ្ជាក់ថា៖ «ការទូតកម្ពុជា បានសម្តែងការអបអរ និងពេញចិត្តចំពោះគម្រោងនេះ ហើយបានស្នើឲ្យ គណៈប្រតិភូរៀបចំ និងដាក់ពាក្យស្នើសុំវិនិយោគ ដល់អាជ្ញាធរកម្ពុជា តាមរយៈស្ថានទូតនៅប្រទេសថៃ»។ ទោះជាយ៉ាងណា ការចេញផ្សាយនេះ មិនបានផ្តល់ការពន្យល់បច្ចេកទេសណាមួយ នៃគម្រោងនេះទេ។

ក្នុងជំនួបនោះ លោក Pataradittakul បានបង្ហាញពីគម្រោងនេះ ដល់មន្ត្រីការទូតកម្ពុជា ដោយលោកមានប្រសាសន៍ថា OLS បានបង្កើតគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន ក្នុងទម្រង់ Multi-Client Seismic 3D Survey (MC3D) នៅក្នុង OCA ដែលគ្របដណ្តប់លើ ផ្ទៃដីសរុបប្រមាណ 26,000 គីឡូម៉ែត្ររវាងកម្ពុជា និងថៃ។ ទោះបីជាប្រទេសទាំងពីរ ទទួលស្គាល់ថា OCA កាន់កាប់បរិមាណឧស្ម័នធម្មជាតិ និងធនធានដ៏ច្រើន សម្រាប់ប្រទេសទាំងពីរក៏ដោយ ក៏ការចរចាចែករំលែក អត្ថប្រយោជន៍មិនបាន ឆ្លងកាត់ការគិត របស់ពួកគេនោះដែរ ខណៈដែលការចរចារ រវាងរដ្ឋាភិបាលទាំងពីរ បានជោគជ័យតិចតួចរហូតមកដល់ពេលនេះ។

ដោយឡែក លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល (MME) បានប្រាប់ឲ្យដឹង កាលពីពេលថ្មីៗនេះថា កម្ពុជាមិនទាន់ទទួលបាន ការឆ្លើយតបណាមួយ ពីសមភាគីថៃទាក់ទងនឹង ការបន្តការចរចានេះទេ ចាប់តាំងពីរដ្ឋាភិបាល បានផ្ញើលិខិតទៅអតីតក្រុមការងារ ចរចារបស់ប្រទេសថៃ ដែលដឹកនាំដោយ ក្រសួងការបរទេសរបស់ខ្លួន។

លោក Kurujit Nakonthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេង នៃប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាល ធ្វើការជាមួយកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួល តម្លៃឧស្ម័នពិភពលោក ក្នុងរយៈពេលវែង បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានពិភាក្សាក្រៅផ្លូវការ កាលពីខែមករាឆ្នាំនេះ អំពីការអភិវឌ្ឍន៍រួមគ្នា នៃធនធានប្រេង។

តម្លៃដែលត្រូវបាន ប៉ាន់ប្រមាណថាមានចំនួន ៥ពាន់ពាន់លានបាត។ លោក Kurujit លេខាធិការអចិន្ត្រៃយ៍ថាមពល ពីមុនបាននិយាយថា គាត់ជឿថាតំបន់នេះ អាចជាប្រភពឧស្ម័នធម្មជាតិថ្មី ព្រោះវានៅមិនឆ្ងាយពីប្លុកឧស្ម័នសំខាន់ពីរ របស់ប្រទេសថៃគឺ Erawan និង Bongkot ក្នុងឈូងសមុទ្រ ដោយសង្កត់ធ្ងន់ លើតម្រូវការ ក្នុងការអភិវឌ្ឍតំបន់ឧស្ម័នថ្មីមួយ ដែលជាការធ្លាក់ចុះ។ មិនតែប៉ុណ្ណោះ ការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក បានធ្វើឱ្យប្រទេសថៃនាំចូល ឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាង ផងដែរ។