ចន្លោះថ្ងៃទី ១៣ ដល់ ១៩ មីនា កម្ពុជា មានភ្ញៀវទេសចរ ដើរកម្សាន្តពេញផ្ទៃប្រទេសប្រមាណជាង ៣០ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងជាង ៥ម៉ឺននាក់


រាជធានីភ្នំពេញ៖ បើយោងតាមការប្រកាស របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី ១៣-១៩ ខែមីនា ឆ្នាំ 0២០២៣ កម្ពុជាទ ទួលបានភ្ញៀវទេសចរសរុប ៣០៦ ៥១៦នាក់ ក្នុងនោះមាន ភ្ញៀវជាតិ ២៥៤ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥១ ៨៩៨នាក់។

ក្នុងចនោ្លះថ្ងៃនោះ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ មានដូចខាងក្រោម៖

* ខេត្តព្រះសីហនុ ៦៨ ០៦៧នាក់
* ខេត្តសៀមរាប ៤២ ៨៦៣នាក់
* រាជធានីភ្នំពេញ ៤០ ៤៧៣នាក់
* ខេត្តកំពត ២៥ ២៣៣នាក់
* ខេត្តបាត់ដំបង ២៥ ១៩៩នាក់
* ខេត្តកំពង់ចាម ១៤ ១៨០នាក់
* ខេត្តបន្ទាយមានជ័យ ១២ ២៩៥នាក់
* ខេត្តពោធិ៍សាត់ ១០ ៦៣០នាក់។

គូសសម្គាល់ផងដែរថា ចរន្តភ្ញៀវទេសចរក្នុងស្រុក បន្តស្ថិតក្នុងរង្វង់ប្រមាណ ៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក យើងទទួលភ្ញៀវក្នុងស្រុកប្រមាណ ១,៥លាននាក់ ក្នុងនោះការប្រារព្ធ ពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង ១លាននាក់ឯណោះ។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ក៏បានផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលតែងកើតឡើង នារៀងរាល់ថ្ងៃទី ២០ និង២១ ខែមីនា ប្រចាំឆ្នាំដែរ។

ទន្ទឹមនឹងនេះ នាថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណ៍ណែនាំ ស្តីពីការរៀបចំគ្រប់គ្រង ចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ខាងមុខទៀតផង។

ដោយឡែក ក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា បានកំពុងខិតខំជម្រុញ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំ ជម្រុញការរៀបចំកម្មវិធីសង្រ្កាន្ត នៅតាមមូលដ្ឋានរបស់ខ្លួន ផងដែរ៕