ព្រៃវែង ជាខេត្តនាំមុខ និងធំជាងគេ ក្នុងការផលិតអង្ករ នៅកម្ពុជា


បើយោងតាមការបញ្ជាក់ពី ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ មីនាកន្លងទៅ បានឲ្យដឹងថា ព្រៃវែង ជាខេត្តឈានមុខគេក្នុងប្រទេសកម្ពុជា ទាក់ទងនឹងការផលិតអង្ករ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ ទីផ្សារបរទេស។

ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ឯកឧត្តម បានចង្អុលបង្ហាញថា ខេត្តភាគនិរតីមួយនេះ ផលិតស្រូវបានសរុបជាង ៧លានតោន ឬជាមធ្យមជាង ១លានតោនក្នុងមួយឆ្នាំ។ បន្ទាប់ពីប្រើប្រាស់រួច ខេត្តព្រៃវែងបាននាំចេញ អង្ករលើសចំនួនជាង ៥ លានតោនទៅកាន់ ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយរកចំណូលបានប្រមាណ ១ ២៥០ លានដុល្លារអាមេរិក។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចាត់ទុកការដាំដុះ ស្រូវរបស់ខេត្ត មានការរីកចម្រើន លើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអនុញ្ញាតឱ្យប្រជាកសិករ ធ្វើស្រែបានច្រើនដង ក្នុងមួយឆ្នាំ។

ឯកឧត្តម ជា សុមេធី បានឲ្យដឹងបន្ថែមទៀតថា ក្រៅពីផលិតកម្មស្រូវ កសិករខេត្តពឹងផ្អែកលើការដាំដំណាំរួម និងការចិញ្ចឹមសត្វ។ ឯកឧត្តម បានបន្តថា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការចិញ្ចឹមទាសម្រាប់យកពង។

គាត់បន្ថែមថា មានទាប្រមាណ ១លាន៥សែនក្បាល ក្នុងខេត្ត របស់ឯកឧត្តម ដែលផ្តល់ពងជិត ១លានក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តខ្លួនឯង និងខេត្តផ្សេងៗ ព្រមទាំងរាជធានីភ្នំពេញផងដែរ។