អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន ចុះអនុស្សារណៈរួមគ្នា លើគម្រោងអភិរក្សផ្លូវបុរាណ ក្នុងតំបន់អង្គរ!


ខេត្តសៀមរាប៖ កាលពីថ្ងៃទី ១៥ ឧសភាកន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន អឺបែន លីវីង សឺលូសិន បានចុះអនុស្សរណៈយោគយល់លើ គម្រោងសិក្សារួមគ្នា ក្នុងការអភិរក្សផ្លូវបុរាណ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

នៅក្នុងគម្រោងសិក្សានេះ នឹងរួមបញ្ចូលក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។

ដូចគ្នានេះដែរ អនុស្សរណៈនេះ នឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជម្រុញ ការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការ ភាពជាដៃគូរវាសាធារណៈ និងឯកជនផងដែរ។