មកទស្សនាស៊ីជម្រៅពី ភោជនីយដ្ឋានក្រោមទឹកដ៏ធំជាងគេនៅលើពិភពលោករបស់ប្រទេសន័វវេស ដែលផ្តល់ទេសភាពក្រោមទឹកយ៉ាងស្រស់ស្អាតបំផុត!

បើយោងតាមទស្សនាវដ្តីដ៏ល្បីល្បាញ “Time Magazine” បានលើកឡើងមកថា ភោជនីយដ្ឋានក្រោមទឹកធំជាងគេបំផុត នៅលើពិភពលោក ក្នុងប្រទេសន័រវេស ទើបតែបានទទួលចំណាត់ថ្នាក់ នៅក្នុងបញ្ជីឈ្មោះ “កន្លែងដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ 2019” ផងដែរ។

 

វាមានឈ្មោះថា “Under” ដែលបានបើកដំណើរការកាលពីខែមីនាកន្លងទៅ និងជាភោជនីយដ្ឋានក្រោមទឹកដំបូងគេបំផុតនៅអឺរ៉ុប។ ភោជនីយដ្ឋាននេះរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម និងឌីហ្សាញ “Snøhetta” ដែលពាក់កណ្តាលរបស់វាស្ថិតនៅក្រោមទឹកជ្រៅក្នុងសមុទ្រ និងមានផ្នែកខាងលើ នៅលើមាត់ឆ្នេរ។ វាមានជញ្ជាំងក្រាស់ដល់ទៅ 3 ហ្វីត ដែលបង្កើតឡើងសម្រាប់ទប់ទល់នឹងការជ្រាបចូលនៃទឹកសមុទ្រ និងចលនារលកដ៏ខ្លាំងនៅក្នុងតំបន់នេះ។

 

ភ្ញៀវដែលចូលមកពិសារអាហារនៅខាងក្នុងភោជនីយដ្ឋាន “Under” អាចមើលឃើញពីជីវិតរបស់សត្វសមុទ្រផ្សេងៗ តាមរយៈបង្ហួចបែប Panoramic ដែលមានទំហំ (36 x 13)ហ្វីត នៅក្នុងបន្ទប់ទទួលទានអាហារ ដែលអាចមានភ្ញៀវចូលមកជាហូរហែ ចំនួនប្រមាណ 35 – 40 នាក់រៀងរាល់យប់។ ក្រៅពីនេះប្រព័ន្ធភ្លើងបំភ្លឺនៅទីនេះ ក៏ត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់សម្របទៅតាមអាកាសធាតុផ្សេងៗ ដើម្បីសម្រួលឲ្យភ្ញៀវបានឃើញពីសត្វនៅក្នុងសមុទ្របានច្បាស់ គ្រប់កាលៈទេសៈ។

 

អាហារដែលពេញនិយម នៅក្នុង “Under” ពិតណាស់គឺជាអាហារសមុទ្រ។ មេចុងភៅសញ្ជាតិដាណឺម៉ាក ”Nicolai Ellitsgaard Pedersen” នឹងបង្កើតមុខម្ហូបដែលមានប្រភពដើមពីក្នុងតំបន់ រួមមានត្រីធំស្រស់ៗ បង្កង បង្គា ក្តាម និងប្រភេទត្រីដែលមានរសជាតិស្រាប់ ដូចទៅនឹងត្រីងៀតផងដែរ។ ខាងក្រោមនេះ គឺជារូបភាពនៃផ្នែកមួយចំនួន ខាងក្នុងភោជនីយដ្ឋានក្រោមសមុទ្រធំជាងគេបំផុត របស់ពិភពលោក។

 

1. ភោជនីយដ្ឋានក្រោមទឹក ធំជាងគេបំផុតនៅលើពិភពលោក និងដំបូងគេបំផុតនៅអឺរ៉ុប បានបើកនៅក្នុងប្រទេសន័រវែស ដែលមានឈ្មោះថា“ Under” ។ វាត្រូវបានគេដាក់ឈ្មោះថាជាកន្លែងដ៏អស្ចារ្យបំផុតមួយ បើយោងតាមទស្សនាវដ្តី Time Magazine ឆ្នាំ 2019 ។

 

2. ភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅចុងខាងត្បូង នៃប្រទេសន័រវេសនៅក្នុងភូមិឆ្នេរសមុទ្រ Båly ក្នុងតំបន់ Lindesnes

 

3. រចនាសម្ព័ន្ធរបស់វា មានប្រវែង 110 ហ្វីតប្រហាក់ប្រហែលនឹងបំពង់បេតុងដែលមានពាក់កណ្តាលនៅលើគោក និងពាក់កណ្តាលក្នុងសមុទ្រ។ សម្រាប់ផ្នែកនៅក្នុងសមុទ្រលេចចូល ទៅក្នុងផ្ទៃទឹកប្រមាន 16.5 ហ្វីត

 

 

4. ស្ថាបត្យករ Kjetil Trædal Thorsen បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅក្នុងភោជនីយដ្ឋាននេះ អ្នកអាចឃើញខ្លួនអ្នកស្ថិតនៅផ្នែកពាក់កណ្តាល ឬនៅចន្លោះរវាងដីគោកនិងសមុទ្រ។ 

 

5. ភោជនីយដ្ឋាន “Under” នេះរួមមានបីផ្នែក ឬបីកម្រិត ដែលសរុបទៅមានទំហំ 5,300 ហ្វីតការ៉េ។ ទីមួយគឺជាច្រកចូល!

 

6. ចាប់ពីទីនេះ ភ្ញៀវអាចចុះទៅកាន់បារ នៃស្រាសាំប៉ាញ ដែលដើរតួជាកន្លែងនៃការស្វាគមន៍រវាងច្រាំង និងសមុទ្រ

 

7. ផ្នែកនៅខាងក្រោមបំផុតគឺជាកន្លែងញ៉ាំអាហារពេលល្ងាច

 

8. ភ្ញៀវនឹងអាចទស្សនាជីវិតរបស់សត្វសមុទ្រ តាមរយៈបង្អួចបែប Panoramic (36 x 13) ហ្វីត ស្របពេលដែលពួកគេទទួលទានអាហារ

 

9. ប្រព័ន្ធភ្លើង “Muted Lights” ត្រូវបានតម្លើងនៅជាប់កញ្ចក់បង្អួចសម្រាប់សម្រួលក្នុងការទស្សនាទេសភាពក្នុងសមុទ្របានគ្រប់កាលៈទេសៈ

 

10. អំពូល LED ចំនួន 380 ត្រូវបានតម្លើងនៅផ្នែកពិដាន ដើម្បីបំភ្លឺបន្ទប់ទទួលទានអាហារ

 

11. ភោជនីយដ្ឋាននេះណែនាំឱ្យភ្ញៀវទាំងអស់ ចំណាយពេល 3 ម៉ោងកន្លះទៅ 4 ម៉ោងដើម្បីតេស្តមុខម្ហូបពិសេសជាច្រើន នៅក្នុងបញ្ជីមុខម្ហូបប្រចាំហាង

 

12. នៅទីនេះមាន បម្រើអាហារសមុទ្រ ដែលមានប្រភពដើមនៅក្នុងតំបន់ រួមមានត្រីធំៗ បង្កង ត្រីខ និងត្រសក់ផ្អែម ដែលជាប្រភេទអាហារក្នុងស្រុក មើលទៅដូចជាមានរសជាតិដូចត្រីងៀតអញ្ចឹងដែរ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាអាហារនៅ “Under” អាចមានតម្លៃលើសពី 400 ដុល្លារ

 

13. ភោជនីយដ្ឋាននេះ ត្រូវបានសាងសង់ក្នុងរយៈពេលប្រហែលប្រាំមួយខែ។ រចនាសម្ព័ន្ធរបស់វា ត្រូវបានធ្វើឡើងដើម្បីអាចមានលទ្ធភាពក្នុងការទប់ទល់ជាមួយនឹង លក្ខខណ្ឌអាកាសធាតុអាក្រក់

 

14. លោក Rune Grasdal ជាស្ថាបត្យករជាន់ខ្ពស់នៅ Snøhetta បានប្រាប់ CNN ថា "បញ្ហាទីមួយនៅក្នុងការសាងសង់ គឺសម្ពាធទឹកខណៈដែលយើងសាងសង់ចុះទីក្រោមទឹកជម្រៅ 16 ហ្វីតវិញ ហើយបញ្ហាប្រឈមធំបំផុតបន្ទាប់គឺរលក" 

 

15. បន្ទាប់ពីការស្ថាបនាត្រូវបានបញ្ចប់ វាត្រូវបានគេដាក់នៅចំងាយប្រហែល 600 ហ្វីត ចូលទៅក្នុងសមុទ្រ និងភ្ជាប់ទៅនឹងគ្រឹះនៃជាន់មហាសមុទ្រនៅខែកក្កដាឆ្នាំ 2018

 

 

16. ជញ្ជាំងរបស់ភោជនីយដ្ឋានដែលមានកម្រាស់ 3 ហ្វីត ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងសម្ពាធ និងបញ្ហានានាដែលអាចកើតមានឡើងពីស្ថានភាពសមុទ្រ ឬបញ្ហាអាកាសធាតុ

 

17. វាផ្តល់ទេសភាពដ៏ទាក់ទាញ ដែលពេលដែលចលនារលកឡើងខ្ពស់ និងជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់

 

18. ភោជនីយដ្ឋាន “Under” ក៏បានរួមចំណែក ក្នុងការផ្តល់ការសិក្សាដល់ក្រុមអ្នកវិទ្យាសាស្រ្ត ក្នុងការសិក្សាស្រាវជ្រាវពីការរស់នៅរបស់សត្វក្នុងសមុទ្រ និងផ្នែកផ្សេងៗទៀតផងដែរ

 

ប្រភពមកពីhttps://www.businessinsider.com/underwater-restaurant-norway-photos-2018-11#the-most-exciting-experience-will-be-visiting-the-restaurant-during-rough-weather-grasdal-told-forbes-it-will-be-fantastic-to-see-the-sea-surface-broken-up-by-the-big-waves-and-the-rain-making-for-a-very-dramatic-view-17