មកទស្សនាហាង Apple Store ថ្មី ដែលត្រូវបានសាងសង់ឡើងនៅលើដំបូលផ្សារទំនើប Aventura Mall នៅទីក្រុង Miami សហរដ្ឋអាមេរិច!

ហាងលក់ផលិតផលរបស់ក្រុមហ៊ុនយក្ស Apple (Apple Store) ចុងក្រោយបង្អស់ត្រូវបានសាងសង់ឡើង នៅលើដំបូលនៃអាគារផ្សារទំនើបដ៏ធំមួយ នៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិច។ គម្រោងនៃហាងមួយនេះត្រូវបានបង្កើតឡើងដោយក្រុមស្ទូឌីយោ Foster + Partners និងសហការជាមួយនឹងក្រុមឌីហ្សាញផ្ទាល់របស់ Apple ដឹកនាំដោយលោក Jony Ive ព្រមទាំងត្រូវបានបំផុសដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ទីក្រុង Miami “Deco Architecture”។

 

ហាងមួយនេះ មានទីតាំងស្ថិតនៅតំបន់សំខាន់ (New Wing) នៅលើផ្សារទំនើបដ៏ធំបំផុតមួយ “Aventura Mall” នៃទីក្រុង Miami ដែលជាប់នឹងច្រកចូល Plaza និងជាប់ជាមួយនឹងអាគារ Aventura Slide Tower ផងដែរ។ 

 

ទៅលើទីតាំងរបស់ Apple Store ថ្មីនេះ ក្រុមស្ទូឌីយោ Foster + Partners បាននិយាយថា ទីនេះវានឹងបង្កើតឡើងជាការឆ្លុះបញ្ចាំងនៃឬសគល់នៃទីក្រុង Miami ដែលធ្វើឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មប្រចាំទីក្រុង Deco Architecture ផងដែរ សូម្បីតែរចនាបថនៃសួនច្បារ របស់ Apple ដែលមាននៅលើនេះ។ វាមានប្រព័ន្ធចាប់ទឹកភ្លៀង រួមបញ្ចូលគ្នានៅផ្នែកដំបូលរបស់ផ្សារទំនើបនេះ ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹក ក្នុងបរិមាណប្រមាណ 170,000 Gallons ឬ 650.000 លីត្រក្នុងមួយឆ្នាំ។

 

បើតាមរចនាសម្ព័ន្ធរបស់វា មានរូបឆ្លាក់ (façade) និងធ្វើឡើងពីបេតុង Precast ដោយមានធ្នឹមប្រវែង 24.3 ម៉ែត្រ លាតសន្ធឹងប្រមាណ 18.2 មែត្រ រវាងជួរឈររបស់ដែកថែប តោងជាប់ជាមួយនឹងប្រអប់បេតុង។ កែងជ្រុងបេតុងធំៗរបស់វាមានទំហំ 6 ម៉ែត្រ និងលាតសន្ធឹងនៅលើដំបូល ដែលអាចធ្វើឲ្យវាកាន់តែមានសភាពភ្លឺរលោង។

 

 

នៅខាងក្នុង ចន្លោះកន្លែងទំនេរភាគច្រើន ត្រូវបានបង្កើតឡើងសម្រាប់ ការតាំងបង្ហាញផលិតផល។ 

 

ជណ្តើរដ៏ធំមួយ មានទំហំទ្វេដងនេះ ជាកន្លែងអង្គុយនិងមានកៅអីស្បែកសម្រាប់អង្គុយផងដែរ ក្រៅពីនេះមានកន្លែងសាកបញ្ចូលថ្ម ដ៏ធំមួយ (Charging Stations) សម្រាប់ឲ្យភ្ញៀវចូលមកដល់ទីនេះ អាចសាកថ្មឧបករណ៍ប្រើប្រាស់របស់គេបានផងដែរ។

 

គួបផ្សំជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើនដែលមានស្នាដៃល្អដូចជា Studio “Foster + Partners”, ខាង Deco Architecture និងខាងក្រុមឌីហ្សាញរបស់ Apple ទៀតនោះ វាបានធ្វើឲ្យហាងលក់ផលិតផលរបស់ Apple ចុងក្រោយដែលមានទីស្នាក់ការនៅក្នុងទីក្រុង Miami នេះមានរចនាបថល្អបំផុត ជាបែបតំណាងឲ្យសិល្បៈស្ថាបត្យកម្មរបស់ Miami ជាមួយនឹងរសជាតិនៃការឌីហ្សាញ និងដេគ័ររបស់ Apple ផងដែរ។

 

ប្រភពមកពីhttps://newatlas.com/architecture/apple-aventura-store-foster-partners/