កម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់ម្ចាស់លំនៅដ្ឋានទី១ ដែលធ្វើការទិញលំនៅដ្ឋាន តម្លៃ ២១ម៉ឺនដុល្លារចុះក្រោម រហូតដល់ដំណាច់ឆ្នាំ២០២៥!


ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកា កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅដ្ឋានតម្លៃ ៧ម៉ឺនដុល្លារចុះ ដល់ចុងឆ្នាំ២០២៥ និងពង្រីកការលើកលែងពន្ធប្រថាប់ត្រា ដល់អ្នកទិញផ្ទះឬខុនដូ ដែលមានតម្លៃ ២១ម៉ឺនដុល្លារចុះក្រោម។

សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា “ការលើកលែងពន្ធនេះ គឺធ្វើឡើងនៅគ្រប់រាជធានី ខេត្តទាំង២៥ និងស្នើសុំអភិបាលខេត្តនានា ប្រាប់ទៅមន្រ្តីពន្ឋដា ឲ្យចុះអនុវត្តនូវគោលការណ៍ណែនាំនេះ ឲ្យមានប្រសិទ្ធភាព។”

សម្តេចនាយករដ្ឋមន្រី្ត បានបន្តថា “ការលើកលែងពន្ធនេះ ជាការលើកទឹកចិត្ត និងជម្រុញការរីកចម្រើន ទីផ្សារអចលនទ្រព្យ និងជម្រុញឲ្យមាន ចរន្តក្នុងទីផ្សារឡើងវិញ។”

បន្ថែមពីនេះ សម្តេចធិបតី បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញអចលនទ្រព្យ ចាប់ពីឆ្នាំ២០០០ ចុះក្រោម រហូតដល់ដំណាច់ឆ្នាំ២០២៥ ទៀតផងដែរ។

 

ប្រភព៖ ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី