របាយការណ៍ស្ទង់មតិជុំវិញពិភពលោកពី TripAdvisor បានបង្ហាញថា ប្រាសាទអង្គរវត្ត ស្ថិតក្នុងចំណោមស្ថាបត្យកម្មសំណង់ ទាក់ទាញចិត្តភ្ញៀវទេសចរខ្លាំងបំផុត ប្រចាំឆ្នាំ២០២៤ The Travelers’ Choice Awards Best of the Best តាមរយៈការវាយតម្លៃលើ ទិដ្ឋភាពជុំវិញ ទេសភាពធម្មជាតិ លាយលំនឹងសំណង់ស្ថាបត្យកម្ម ខណៈដែលអគារ Empire State នៅទីក្រុងញ៉ូវយ៉ក ស្ថិតនៅចំណាត់ថ្នាក់ទី១។
ទីតាំងទាក់ទាញចិត្តភ្ញៀវទេសចរ ជុំវិញពិភពលោកខ្លាំងបំផុត មានដូចជា៖
1. អគារ Empire State ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក
2. ប៉ម Eiffel Tower ទីក្រុងប៉ារីស ប្រទេសបារាំង
3. អគារ Anne Frank House ទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់
4. ព្រះវិហារ Basílica de la Sagrada Família ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ
5. ល្អាងភ្នំ Cayman Crystal កោះ Cayaman
6. សារមន្ទីរ Colosseum ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
7. សារមន្ទីរ Louvre Museum ទីក្រុងប៉ារីស
8. អគារ Gardens by the Bay ទីក្រុងសិង្ហបុរី
9. ព្រះវិហារ Duomo di Milano ទីក្រុងមីឡែន ប្រទេសអ៊ីតាលី
10. ព្រះវិហារ Sheikh Zayed Grand Mosque ទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម
11. សារមន្ទីរ Vasa Museum ទីក្រុង Stockholm ប្រទេសស៊ុយអែត
12. ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា
ការស្ទង់មតិខាងលើនេះ ត្រូវបាន Tripadvisor បើករយៈពេល ១២ ខែ ដែលមានជ្រើសរើសចំនួន ៨ លានទីតាំងសម្រាប់បោះឆ្នោត ហើយចុងក្រោយគឺមានតំបន់ ទាក់ទាញភ្ញៀវទេសចរច្រើនបំផុត ចំនួន ២៥ កន្លែង ហើយនៅតំបន់អាស៊ីអាគ្នេយ៍ មានតែ ២ ប៉ុណ្ណោះ គឺប្រាសាទអង្គរវត្ត និងអគារ Garden by the Bay នៅប្រទេសសិង្ហបុរី។
ប្រាសាទអង្គរវត្ត ពិតជាសាកសមស្ថិតនៅក្នុង តារាងទាក់ទាញចិត្តភ្ញៀវទេសចរខ្លាំងបំផុតមួយ ជុំវិញពិភពលោក យោងតាម TripAdvisor បានបង្ហាញថា ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុ ដែលអង្គការ UNESCO ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងមានសម្រស់ស្រស់ស្អាត ទាំងស្ថាបត្យកម្មសំណង់ ទាំងសិល្បៈចម្លាក់នៅលើថ្មប្រាសាទ ជាពិសេសស្រស់ស្អាតបំផុត សម្រាប់ទស្សនាថ្ងៃរះ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទទួលការណែនាំ ពីមគ្គុទេសចរណ៍ ដើម្បីស្ដាប់នូវរឿងរ៉ាវ ប្រវត្តិសាស្ត្រ និងសិល្បៈសំណង់ដ៏អស្ចារ្យនេះ។
ប្រភព៖TripAdvisor