ប្រទេសមានសេចក្ដីសុខបំផុត ប្រចាំឆ្នាំ២០២៤


របាយការណ៍ស្រាវជ្រាវ World Happiness Report 2024 របស់អង្គការ World Population Review បានបង្ហាញថា ប្រទេសនៅទ្វីបអឺរ៉ុប ជាតំបន់មានសេចក្ដីសុខបំផុត លើពិភពលោក ដោយសារតែកត្តាជាច្រើនដូចជា មានសេដ្ឋកិច្ចរឹងមាំ សុខុមាលភាពខ្ពស់លើ ជីវិតសង្ឃឹមរស់ (life expectancy) ប្រព័ន្ធសុខាភិបាលទំនើប មានគុណភាពអប់រំខ្ពស់ ការគាំទ្រពីសង្គម មានសិទ្ធសេរីភាពពេញលេញ មានសមភាពនិងបរិយាប័ន្ន អំពើពុករលួយទាប សំបូរធនធានធម្មជាតិ និងទំនាក់ទំនងសង្គមល្អ។

ខាងក្រោមនេះ គឺជាប្រទេសមានសេចក្ដីសុខបំផុត ប្រចាំឆ្នាំ២០២៤៖

១. ប្រទេសហ្វាំងឡង់

ហ្វាំងឡង់ នៅតែរក្សាដំណែងជាប្រទេស មានសេចក្ដីសុខបំផុតលើលោក ក្នុងឆ្នាំ២០២៤ ដោយសារតែប្រទេសនេះ មានចំណូលខ្ពស់ មានសេរីភាព ប្រព័ន្ធសុខាភិបាលល្អ មានសមភាព ប្រព័ន្ធអប់រំល្អ និងចំណុចជាច្រើនទៀត សុទ្ធសឹងស្ថិតនៅពិន្ទុខ្ពស់។

២. ប្រទេសដាណឺម៉ាក

ស្រដៀងនឹងប្រទេសហ្វាំងឡង់ដែរ ប្រទេសដាណឺម៉ាក មានពិន្ទុខ្ពស់លើចំណុចដែលបាន រៀបរាប់ខាងលើ ហើយចំណុចខ្លះ មានពិន្ទុខ្ពស់ជាងទៅទៀត ជាក់ស្ដែងកម្រិត GDP សម្រាប់មនុស្សម្នាក់ៗខ្ពស់ជាង និងភាពសប្បុរសធម៌របស់ប្រជាជនដាណឺម៉ាក។

៣. ប្រទេសអ៊ីស្លង់

ប្រទេសអ៊ីស្លង់ ស្ថិតនៅប៉ូលទឹកកមាន ប្រជាជនតិច ប៉ុន្តែអ៊ីស្លង់មានការគាំទ្រពី សង្គមខ្ពស់បំផុតលំដាប់ទី៧ និងប្រជាជនមានសប្បុរសធម៌ លំដាប់ទី២ លើពិភពលោក ចំណុចទាំងនេះបានជម្រុញ អោយប្រទេសនេះស្ថិតក្នុងចំណោម ប្រទេសមានសេចក្ដីសុខបំផុត។

៤. ប្រទេសស៊ុយអែត

ស៊ុយអែត ជាស្ថិតក្នុងចំណោម ប្រទេសតិចតួចបំផុត ដែលមនុស្សចាស់ មានសេចក្ដីសុខ ច្រើនជាងមនុស្សវ័យក្មេង។ ស៊ុយអែត ជាប្រទេសអ្នកមាន ហើយមានការថែទាំ សុខភាពឥតគិតថ្លៃ សិក្សាថ្នាក់ឧត្តមសិក្សា ឥតគិតថ្លៃ មានសុវត្ថិភាពខ្ពស់ មានតុល្យភាពការងារ និងជីវិតរស់នៅ និងមានសិទ្ធសេរីភាពពេញលេញ។

៥. ប្រទេសអ៊ីស្រាអែល

ទោះបីជាអ៊ីស្រាអែល មានបញ្ហាប្រឈមច្រើនដូចជា អស្ថិរភាពនយោបាយក៏ដោយ ប៉ុន្តែប្រទេសនេះត្រូវបានចាត់ទុកជា ប្រទេសមានក្ដីសុខបំផុតមួយ ដោយសារតែមាន ភាពធននឹងវិបត្តិ ភាពជោគជ័យសេដ្ឋកិច្ច ការគាំទ្រពីសង្គម និងមានអាយុសង្ឃឹមរស់ខ្ពស់ (life expectation) ដែលមានន័យថា ប្រជាជនអ៊ីស្រាអែលមានអាយុវែង។

៦. ប្រទេសហូឡង់

ហូឡង់ ត្រូវបានគេស្គាល់ថាជាប្រទេស មានកម្រិតជីវភាពខ្ពស់ និងប្រជាជនមានសប្បុរសធម៌ លើសពីនេះ ប្រទេសហូឡង់ ក៏មានធនធានធម្មជាតិច្រើន មានទេសភាពទីក្រុងស្អាត និយមជិះកង់ ដែលមានបរិស្ថានខ្យល់អាកាសស្អាត។

៧. ប្រទេសន័រវេស

ប្រទេសន័រវេស ឈានមុខគេលើការយកចិត្តទុកដាក់ លើសុខភាពប្រជាជនខ្លាំងបំផុតលើលោក មានតុល្យភាពរវាង ការងារនិងជីវិតរស់នៅ មានកម្រិតឧក្រិដ្ឋកម្មទាប និងការរួបរួមសង្គម។ ប្រទេសនេះ ក៏ផ្ដល់ការអប់រំកម្រិតថ្នាក់ឧត្តមសិក្សាដោយ ឥតគិតថ្លៃ និងបរិយាកាសរស់នៅល្អ។

៨. ប្រទេសលុចសំបួរ

លុចសំបួរ ត្រូវបានគេស្គាល់ថាជា ប្រទេសមានកម្រិតជីវភាពខ្ពស់បំផុត លើលោក មានប្រាក់ចំណូលខ្ពស់ មានសេវាកម្មសាធារណៈល្អ មានសុវត្ថិភាពខ្ពស់ មានការគាំទ្រពីសង្គម និងអភិបាលកិច្ចល្អ។ បន្ថែមពីនេះ លុចសំបួរ ក៏ជាប្រទេសមានសេរីភាព ទេសភាពធម្មជាតិស្អាត និងប្រជាជនមានសប្បុរសធម៌ខ្ពស់។

៩. ប្រទេសអូស្ត្រាលី

អូស្ត្រាលី ស្ថិតនៅក្នុងចំណោមប្រទេស មានសេចក្ដីសុខមួយ ដោយសារប្រទេសនេះ សំបូរធនធានធម្មជាតិ មានទេសភាពស្រស់ស្អាត ប្រជាជនរាក់ទាក់ កម្រិតស្ដង់ដារស់នៅខ្ពស់ មានសេដ្ឋកិច្ចរឹងមាំ មានប្រាក់ចំណូលខ្ពស់ រដ្ឋាភិបាលមានតម្លាភាព មានវប្បធម៌ចម្រុះជាតិសាសន៍ និងជាប្រទេសមានសិទ្ធិ សេរីភាពពេញលេញ។

១០. ប្រទេសស្វីស

ស្វីស តែងតែត្រូវបានគេស្គាល់ថាជា ប្រទេសមានសម្រស់ធម្មជាតិ ស្អាតបំផុតលើលោក ថែមទាំងស្ថិតក្នុងចំណោម ប្រទេសមានក្ដីសុខបំផុតទៀតផង។ តួយ៉ាង ស្វីសមានសេដ្ឋកិច្ចខ្ពស់ រួមចំណែកដល់សេចក្ដីសុខប្រជាជន ប្រសិទ្ធភាពសេវាកម្មសាធារណៈ មានស្ដង់ដារស់នៅខ្ពស់ មានសុវត្ថិភាព វិស័យសុខាភិបាលល្អ មានទំនាក់ទំនងសង្គមល្អ មានអាកាសធាតុ និងធម្មជាតិស្អាត និងមានប្រព័ន្ធអប់រំគុណភាព ខ្ពស់បំផុតមួយលើលោក។

 

ប្រភព៖ World population Review