សិង្ហបុរី៖ ត្រូវបានបំផុសគំនិតដោយគុហា Mulu ដ៏ល្បីល្បាញរបស់ Sarawak ភោជនីយដ្ឋានដែលអាច ស្វាគមន៍ភ្ញៀវចូលញ៉ាំ ប្រមាណ ១៥៨នាក់នេះ មានរំលេចដោយគ្រាប់ពន្លឺគ្រីស្តាល់ ដ៏គួរឱ្យចាប់អារម្មណ៍ និងជញ្ជាំងដូចថ្មកំបោរ បង្កើតបរិយាកាស ដូចនៅក្នុងល្អាងដ៏អស្ចារ្យ។
ភោជនីយដ្ឋាននេះ ត្រូវបានឲ្យដឹងថា មានឈ្មោះ “Cavern Restaurant” មានទីតាំងនៅក្នុងតំបន់ Rainforest Wild Asia គ្រោងបើកដំណើរការ នៅថ្ងៃទី ១២មីនាឆ្នាំ២០២៥ ខាងមុខ គ្រប់គ្រងដោយ TungLok Group ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនម្ហូបចិនដ៏ពិសេស និងរៀបចំម្ហូបដោយ ចុងភៅជំនាញ Chef Sheng Lim ដោយផ្តល់ជូននូវមុខម្ហូបដូចជា មឹកអាំងជាមួយគ្រឿង chimichurri និងសាច់គោអាំង លាយគ្រឿងដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
មិនថាអ្នកកំពុងទៅលេងឧទ្យានសត្វព្រៃថ្មី (Rainforest Wild Asia) ឬគ្រាន់តែឈប់ញ៉ាំអាហារទេ ភោជនីយដ្ឋាន Cavern បើកជាសាធារណៈនៅក្នុងបរិវេណនោះ ដែលធ្វើឱ្យវាក្លាយជាកន្លែង ដែលត្រូវទៅទស្សនា សម្រាប់អ្នកដែលផ្សងព្រេង នៅក្នុងឧទ្យានសត្វព្រៃដ៏ទាក់ទាញ និងឈប់សម្រាកញ៉ាំអាហារ នៅក្នុងរចនាបថគុហាប្រណិតជាដើម។
ប្រភព៖ Seasia. co / Jethro Kang