ផ្លូវឡើងភ្នំដ៏ពេញនិយម និងគ្រោះថ្នាក់បំផុតទាំង 5 នៅក្នុងទីក្រុងហុងកុង!

ហុងកុងគឺជាទីក្រុងទទួលបានចំណាត់ថ្នាក់លេខមួយ ជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។ ក្រៅពីកំណើនសេដ្ឋកិច្ចខ្ពស់ ទីក្រុងមានសោភ័ណភាព និងការរីកចម្រើនស្ទើរគ្រប់វិស័យនោះ ហុងកុងក៏ជាទីក្រុងនៃតំបន់ទេសចរណ៍ផងដែរ ទាំងផ្នែកតំបន់កម្សាន្តបែបសិប្បនិម្មិត (ត្រូវបានបង្កើតឡើងដោយមនុស្ស) និងទីកន្លែងធម្មជាតិជាច្រើន។


ក្នុងនោះដែរ ការឡើងភ្នំអាចរាប់បានជា ការធ្វើដំណើរកម្សាន្តបែបធម្មជាតិដ៏ពេញនិយមនៅក្នុងទីក្រុងមួយនេះ។ ជាមួយនឹងការមកដល់នៃអាកាសធាតុត្រជាក់ ការឡើងភ្នំនឹងកាន់តែមានប្រជាប្រិយភាព ជាសកម្មភាពចុងសប្តាហ៍ សម្រាប់ប្រជាជនហុងកុង ដែលមានសុខភាពល្អ និងភ្ញៀវទេសចរមួយចំនួន។ ការកើនឡើងនៃប្រជាប្រិយភាព នៃការឡើងភ្នំ ក៏បណ្តាលឱ្យមានការកើនឡើងនូវគ្រោះថ្នាក់ផងដែរ។ ក្នុងឆ្នាំ 2017 នាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យបានទទួលការ ហៅទូរស័ព្ទស្វែងរក និងជួយសង្គ្រោះសរុបចំនួន 1,372 ដែលពាក់ព័ន្ធនឹងអ្នកឡើងភ្នំ ដោយមានអ្នករងរបួស 175 នាក់និងស្លាប់ 15 នាក់។

ទោះបីជាគ្រោះថ្នាក់អាចកើតឡើង ចំពោះអ្នកឡើងភ្នំ ដែលមានបទពិសោធន៍ច្រើនក៏ដោយ ការត្រៀមលក្ខណៈនិងការប្រុងប្រយ័ត្នគ្រប់គ្រាន់ តែងតែត្រូវបានណែនាំ ព្រោះគ្រោះមហន្តរាយភាគច្រើន បណ្តាលមកពីការវិនិច្ឆ័យមិនត្រឹមត្រូវឬមិនអើពើនឹងស្ថានភាពផ្លូវ និងអាកាសធាតុ។ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមសម្រាប់ផ្លូវលំ និងទីតាំងដែលមានកំណត់ត្រា គ្រោះថ្នាក់ធ្ងន់ធ្ងរ។

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា នូវផ្លូវឡើងភ្នំគ្រោះថ្នាក់បំផុតទាំង 5 នៅហុងកុង:

1. Kau Nga Ling, Lantau


វាគឺជាផ្នែកមួយនៃជួរភ្នំដែលរឹងមាំ និងស្រអាប់នៅជួរខាងត្បូង នៃ Lantau Peak ហេតុដូចនេះហើយឈ្មោះរបស់វាគឺ “ធ្មេញឆ្កែ” នៅក្នុងភាសាចិន។
ជួរភ្នំមានចម្ងាយប្រហែលពាក់កណ្តាល តាមបណ្តោយផ្លូវ 8 គីឡូម៉ែត្រពីអាងស្តុកទឹក Shek Pik Reservoir ទៅកាន់ Ngong Ping។ កន្លែងគ្រោះថ្នាក់បំផុតត្រូវបានគេហៅថា "ឱកាសស្ដួចស្ដើងបំផុត នៃការរស់រានមានជីវិត" ហើយអ្នកឡើងភ្នំជារឿយៗត្រូវរឹបអូសដៃនិងជើង ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

គ្រោះថ្នាក់ចុងក្រោយនៅចំណុចនេះ បានកើតឡើងកាលពីខែតុលាឆ្នាំ 2018នៅពេលដែលស្ត្រីវ័យ 53 ឆ្នាំម្នាក់បានរអិលជើង និងរងរបួសក្បាល។ មានឧប្បត្តិហេតុគ្រោះថ្នាក់ដល់ជីវិតនៅទីនេះ ក្នុងខែវិច្ឆិកាឆ្នាំ 2017 នៅពេលបុរសអាយុ 69 ឆ្នាំបានធ្លាក់ 30 ម៉ែត្រពីជម្រាលភ្នំ។

2. Green Dragon Stream, Lantau


អ្នកឡើងភ្នំចូលចិត្តដើរលេងតាមដងទន្លេ ដែលមានអាងហែលទឹក និងទឹកជ្រោះ នៅពេលរដូវក្តៅ ប៉ុន្តែវត្តមាននៃផ្ទាំងថ្មសើមនិងរអិល អាចបង្កឱ្យមានគ្រោះថ្នាក់បាន។ Green Dragon (Tsing Lung) គឺជាស្ទ្រីមមួយក្នុងចំណោមខ្សែទឹកហូរ ដែលហូរចុះពី Sunset Peak ទៅ San Shek Wan នៅភាគខាងត្បូង Lantau ដែលជាកន្លែងអ្នកឡើងភ្នំ ចាប់ផ្តើមឡើងជាធម្មតា។

គ្រោះថ្នាក់ធ្ងន់ធ្ងរភាគច្រើនកើតឡើង នៅលើដងខ្លួន Green Dragon តាមបណ្តោយដងទន្លេខាងលើ ដែលអ្នកឡើងភ្នំត្រូវឡើងកម្ពស់ 8 ម៉ែត្រក្បែរច្រាំងថ្មបញ្ឈរជាមួយទឹកដែលកំពុងហូរ។

3. Tiu Shau Ngam, Ma On Shan


កំពូលភ្នំកម្ពស់ 588 ម៉ែត្រនេះ ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាត នៃតំបន់ Tolo Harbour និង Pat Sin Leng។ អ្នកឡើងភ្នំតែងតែ ទៅទស្សនា Tiu Shau Ngam ដែលជាផ្នែកមួយនៃការឡើងភ្នំចម្ងាយ 8 គីឡូម៉ែត្រពីភូមិ Ma On Shan រហូតដល់ Sai Kung ។

គ្រោះថ្នាក់ចំបងនៅ Tiu Shau Ngam គឺថ្មរលុងនៅតាមបណ្តោយផ្លូវ​ រដិបរដុបនិងលាតផុសមកខាងក្រៅ។ ផ្នែកដំបូងនៃផ្លូវឡើងភ្នំ គឺមានការចោតជាពិសេសហើយការតោងដ៏ស្វិតស្វាញខ្លះ ត្រូវការជំនួយពីខ្សែពួរ ដែលនៅសេសសល់ដោយអ្នកឡើងភ្នំ។

កំពូលភ្នំនេះ បានបង្កើតជាប្រធានបទក្តីគគុក នៅខែមីនាឆ្នាំ 2017 នៅពេលដែលអ្នកពន្លត់អគ្គិភ័យ បានធ្លាក់ពីច្រាំងថ្ម ខណៈពេលកំពុងជួយសង្គ្រោះគូស្វាមីភរិយាដែលជាប់នៅលើភ្នំ ហើយគាត់បានស្លាប់នៅពេលក្រោយ ពីជួយសង្គោ្រះរួច។

4. Fei Ngo Shan Kowloon


ខិតទៅជិតទីក្រុងចម្ងាយ 602 ម៉ែត្រឈ្មោះ Fei Ngo Shan គឺជាទីកន្លែងដែលមានប្រជាប្រិយភាពក្នុងចំណោមបណ្តាជ្រលងនានា សម្រាប់អ្នកឡើងភ្នំចុងសប្តាហ៍ដោយសារ“ ជ្រលងភ្នំធ្វើអត្តឃាត” ថ្មធំមួយ និងកន្លែងថតរូបមួយ ដែលធ្លាប់ត្រូវបានទស្សនាវដ្តី National Geographic ចុះផ្សាយ។ អ្នកឡើងភ្នំដែលមានបទពិសោធន៍តិច គួរតែជៀសវាងពីការធ្វើដំណើរពីភាគខាងត្បូងពីការចាប់ផ្តើមនៃផ្លូវ Fei Ngo Shan នៅពេលដែលការឡើងភ្នំមានលក្ខណៈចោតខ្លាំង។

ខណៈពេលដែលតំបន់ថ្មនៅក្បែរ “ថ្មភ្នំធ្វើអត្តឃាត” ផ្តល់នូវទេសភាពដ៏អស្ចារ្យនៃ Kowloon Peninsula វាក៏ជាកន្លែងគ្រោះថ្នាក់បំផុតផងដែរ។ កាលពីខែវិច្ឆិកាឆ្នាំ 2017 ស្ត្រីអាយុ 48 ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើច្រាំងថ្ម ហើយមានឧប្បត្តិហេតុជាច្រើន នៅពេលអ្នកឡើងភ្នំ បានរងរបួសធ្ងន់ឬជាប់ក្នុងច្រាំងថ្មចោទ។

5. Sharp Peak, Sai Kung


វាត្រូវបានគេស្គាល់ថាជាកំពូលភ្នំគ្រោះថ្នាក់បំផុតមួយ នៅហុងកុង ដែលមានឈ្មោះថា Sharp Peak ជាមួយនឹងកម្ពស់ 468 ម៉ែត្រ ក៏ជាជម្រេភ្នំដែលមាន ការហៅទូរស័ព្ទជួយសង្គ្រោះផងដែរ និងជាកន្លែងនៃការស្លាប់របស់មនុស្សម្នាក់នៅក្នុងខែវិច្ឆិកាឆ្នាំ 2016 ។

ចំណុចកំពូលស្ថិតនៅក្នុងបញ្ជី​ ត្រូវធ្វើរបស់អ្នកឡើងភ្នំជាច្រើន ដោយសារតែទេសភាពដ៏ស្រស់ស្អាតបែប 360 ដឺក្រេនៃ Sai Kung ពីលើកំពូល។ អ្នកឡើងភ្នំភាគច្រើនធ្វើដំណើរពី Tai Lung Au ដែលមានលក្ខណៈចោត និងថ្មដែលសំបូរថ្មរលុងជាច្រើននៅតាមផ្លូវ ជិតកំពូលភ្នំ។ ដោយសារផ្លូវភាគច្រើន វាមានគ្រោះថ្នាក់ជាពិសេសក្នុងអាកាសធាតុក្តៅ។

ប្រភពមកពីhttps://www.scmp.com/magazines/style/well-being/article/3026457/5-most-extreme-hiking-trails-hong-kong