ស្ពានអាកាសផ្សារដីហុយ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ ស្ពាននេះមានប្រវែងសរុប៩៤២ម៉ែត្រ ទទឹង១៦,៥ម៉ែត្រ កម្ពស់៥,២០ម៉ែត្រ មានទីតាំងស្ថិតនៅប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ (១០១៩)។
ស្ពាននេះ ផ្តល់គុណប្រយោជន៍ដ៏ធំធេង ក្នុងការជួយសម្រួលដល់ លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានមួយកម្រិត និងកាត់បន្ថយកម្រិតនៃការកកស្ទះចរាចរណ៍ ផងដែរ។
គួរឲ្យដឹងផងថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៩ បាននឹងកំពុងលេចរូបរាងឡើង ដោយមានទាំង កំពុងចរាចរណ៍ និងកំពុងស្ថិតក្នុង ការសាងសង់នៅឡើយ ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសតិចណូ ឬ ស្ពានអាកាស ៥មករា, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ពានអាកាសមរតកតេជោ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន