មីឆ្ងាញ់ 10 ប្រភេទដែលអ្នកធ្វើដំណើរទៅប្រទេសចិនមិនគួររំលង!

បើនិយាយពីអាហារដែលពេញនិយមនៅតំបន់អាស៊ីយើង ដាំទឹកឆុងញុំាបានរហ័សបំផុតគឺមីកញ្ចប់ និងមីកំប៉ុង តែអ្នកពូកែញុំានិងញុំាញឹកញាប់នោះ ប្រាកដជាបានដឹងថាសសៃមីបង្កើតឡើងដំបូងចេញពីប្រទេសណា ហើយសសៃមីក៏មានច្រើនប្រភេទផងដែរ រួមទាំងរស់ជាងទឹកស៊ុប និងគ្រឿងផ្សំបន្ថែមធ្វើឲ្យមីទាំងនោះមានរស់ជាតិខុសៗគ្នា។ អត្ថបថខាងក្រោមនេះ យើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យបានស្គាល់ពីមីចំនួន 10 ប្រភេទ ដែលអ្នកខ្លះធ្លាប់បានញុំា ព្រោះមានលក់នៅក្នុងស្រុកយើងដែរ ប៉ុន្តែបើអ្នកបានទៅប្រទេសមិនគួររំលងនោះទេ ព្រោះនៅទីនោះ ជារស់ជាតិដើម។ 

មីត្រូវបានគេរកឃើញតាំងពី 4000 ឆ្នាំមុននៅខាងជើងប្រទេសចិនភាគខាងលិច មកទល់ពេលនេះ ក្នុងប្រទេសចិនតែម្តង មានមីច្រើនជាង 30 ប្រភេទ តែពេញនិយមជាងគេមានតែ 10 ប្រភេទប៉ុណ្ណោះ ដូច្នេះសូមបន្តអានទាំងអស់គ្នា ដើម្បីដឹងច្បាស់ថាមីទាំងនោះមានលក់នៅក្នុងស្រុកយើងឬនៅ ទើបអ្នកអាចរកញុំាបាន ដោយមិនពិបាកជិះយន្តហោះទៅប្រទេសចិន នៅពេលដែលចង់ញុំា។

Guilin Rice Noodles 

នេះប្រភេទមី ប្រចាំតំបន់ Guilin ប្រទេសចិន ដែលមានលក់នៅក្នុងស្រុកយើងដែរ។ រស់ជាតិរបស់វា បែបហិល និងសាប។ 

 

Tian Shui Mian 

នេះប្រភេទមី ប្រចាំតំបន់ Chengdu ប្រទេសចិន ដែលវាមានរស់ជាតិផ្អែម សសៃមីធំៗ ស្រដៀងនឹងសសៃមីរបស់ជប៉ុន និងកូរ៉េ។ 

 

La Mian 

នេះប្រភេទមី ប្រចាំតំបន់ Lanzhou ប្រទេសចិន វាមានសសៃមីតូចៗ មានរស់ជាតិស្រដៀងមីនៅ Guilin ដែរ។ 

 

Liang Pi 

នេះប្រភេទមី ប្រចាំតំបន់ Xi’an ប្រទេសចិន ជាប្រភេទមីគោកសសៃធំៗ និងស្រូបទឹកជ្រលក់ដែលលាយគ្នា ហិលៗ ប្រៃៗ បង្កើនភាពឆ្ងាញ់ និងលាយស្រួលទំពារ។ 

 

Shrimp Roe Noodles 

នេះប្រភេទមី ប្រចាំតំបន់ Hong Kong ជាប្រភេទមីសសៃល្អិតៗ និងគោក ញុំាំជាមួយប្រភេទប្រហិតសាច់បង្គារទើបធ្វើឲ្យរស់ជាតិកាន់តែអស្ចារ្យ។ 

 

Biangbiang Noodles 

នេះប្រភេទមី ប្រចាំតំបន់ Yan’an ប្រទេសចិន ជាប្រភេទមីបន្ទះតែម្តង ដោយគេមិនបានកាត់វាជាសសៃនោះទេ ដូច្នេះវាក៏ងាយស្រួលក្នុងការញុំាម៉្យាងដែរ និងទទួលបានអារម្មណ៍នៅពេលញុំា ហើយរស់ជាតិរបស់ក៏វាក៏ហិលដែរ។ 

 

Wonton Egg Noodles 

នេះប្រភេទមី ប្រចាំតំបន់ Guangzhou ប្រទេសចិន ជាមីសសៃតូចៗ បើនិយាយឆាប់យល់ នៅស្រុកយើងភាគច្រើនគេហៅថាមីគាវគោក ឬមីគាវទឹក ដោយអ្នកអាចប្រាប់គេឲ្យដាក់ទឹកស៊ុបផ្សេងបាន។ 

 

Shanghai – Styles Noodles 

នេះប្រភេទមី ប្រចាំតំបន់ Shanghai ប្រទេសចិន ជាប្រភេទមីដែលមានសសៃធំ និងក្រាស់ស្វិតជាងមីផ្សេងៗ អ្នកអាចញុំាំជាមួយទឹកស៊ុប ឬគោកក៏បាន។ 

 

Thick Wheat Noodle 

នេះប្រភេទមី ប្រចាំតំបន់ Beijing ប្រទេសចិន ជាប្រភេទមីដែលសណ្ឋានស្រដៀងនិង Spaghetti ដោយចុងភៅគ្រាន់តែផ្សំគ្រឿងផ្សេងៗ និងស្រូបពីលើ ទើបអ្នកញុំាច្របល់ចូលគ្នាញុំា

 

Misua 

នេះប្រភេទមី ប្រចាំតំបន់ Beijing ប្រទេសចិន ជាប្រភេទមីស៊ុប ដែលមានផ្សំជាមួយខ្យង, គ្រឿងក្នុងជ្រូក និងផ្សិត ធ្វើឲ្យមីនេះមានរស់ជាងប្លែកពីមីដទៃ។ 

បន្ទាប់ពីអ្នកបានអានអត្ថបថនេះ អ្នកនឹងស្រក់ទឹកមាត់ ថែមទាំងចង់ទៅញុំាមីទាំងនោះជាក់ជាមិនខាន ណាមួយអ្នកដែលធ្លាប់ញុំានៅក្នុងស្រុកយើង ប្រាកដជាស្អែក ឬខានស្អែកនិងទៅញុំាម្តងទៀត ព្រោះមីជាអាហារមួយដែលមនុស្សភាគតិចបំផុតនិយាយថាទេចំពោះវា ដូច្នេះបើបានទៅប្រទេសចិន សូមកុំភ្លេចអាហារប្រចាំស្រុកគេ ជាពិសេសមីតែម្តង។