ចូលចិត្ត Gym ប៉ុន្តែខ្ជិលចេញក្រៅ? សណ្ឋាគារមួយនៅក្នុងទីក្រុងហ្សាកាតា ផ្តល់ជូននូវឧបករណ៍ហាត់ប្រាណជាច្រើន នៅក្នុងបន្ទប់តែម្តង!

ពេលខ្លះមានអារម្មណ៍ថាខ្ជិលច្រអូសខ្លាំង មិនចង់ចេញពីបន្ទប់ទៅហាត់ប្រាណនៅក្រៅមែនអត់? ពេលនេះ DoubleTree ដោយសណ្ឋាគារ Hilton Jakarta-Diponegoro ដែលមានទីតាំងនៅកណ្តាលទីក្រុងហ្សាកាតាបានបើកដំណើរការនូវ បន្ទប់ស្នាក់នៅដែលគេឲ្យឈ្មោះថា “Five Feet to Fitness” ហើយ។

ដូចដែលឈ្មោះខាងលើនេះ បានបញ្ជាក់ហើយ បន្ទប់ស្នាក់នៅទាំងនេះ ត្រូវបានរៀបចំថ្មៅដោយមានបំពាក់ដោយឧបករណ៍ហាត់ប្រាណ ដែលអាចឲ្យភ្ញៀវដែលមកស្នាក់នៅ ធ្វើលំហាត់ប្រាណដោយរក្សាភាពឯកជន នៅក្នុងបន្ទប់ផ្ទាល់ខ្លួន នៅពេលណាមួយ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ 

លោក Nils-Arne Schroeder ដែលជាអ្នកគ្រប់គ្រងទូទៅប្រចាំនៅសណ្ឋាគារជាន់ខ្ពស់នៅឥណ្ឌូនេស៊ីនេះ និងទីម័រខាងកើតដែរនោះ បានប្រាប់កាសែតហ្សាកាតាក្នុងតំបន់ថា គំនិតមួយនេះត្រូវបានបង្កើតឡើងដំបូង នៅឯសហរដ្ឋអាមេរិកកាលពីពីរឆ្នាំមុន។ “យើងបានស្រាវជ្រាវអំពីអ្វី ដែលអតិថិជនកំពុងស្វែងរក និងត្រូវការបំផុត។ ច្បាស់ណាស់ភាពរឹងមាំនៃរបៀបរស់នៅ គឺជាអ្វីដែលតែងតែកើតឡើងជានិច្ច។” 

លោកបានបន្ថែមថា DoubleTree ដោយ Hilton Jakarta-Diponegoro គឺជាសណ្ឋាគារដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ដែលផ្តល់ជូននូវបន្ទប់បែប Five Feet to Fitness នេះ។ បច្ចុប្បន្ននេះ បន្ទប់ “Five Feet to Fitness” មានតែបីបន្ទប់ទេនៅក្នុងសណ្ឋាគារ។ បន្ទប់នីមួយៗមានម៉ាស៊ីនបង្ហាញពីរបៀបហាត់ប្រាណជាង 200 សណ្ឋានខុសៗគ្នាដូចជា HIIT, cardio, cycling និង programs for wheelchair + partners ជាដើម។ មិនតែប៉ុណ្ណោះវាក៏មាន ឧបករណ៍ហាត់ប្រាណប្រមាណ 11 មុខ ដ៏ពេញនិយម នៅក្នុងនោះផងដែរ ដូចជា spin bike, BOSU ball, resistance bands, sand balls, exercise ball, yoga mat និងជាច្រើនផ្សេងទៀត។ 

Schroeder បានពន្យល់ថាគ្រឿងបរិក្ខារនេះទទួលបាន feedback ល្អបំផុតពីអតិថិជនរបស់សណ្ឋាគារ ដែលនាំឱ្យសណ្ឋាគារក៏សម្រេចបញ្ចូលវា ទៅក្នុងបន្ទប់ Five Feet to Fitness ទាំងបី។

លោកបានមានប្រសាសន៍ថា ក្រោយពីបានបង្កើតបន្ទប់ Five Feet to Fitness ទាំងបីនោះមក ឃើញថាអតិថិជន នឹងភ្ញៀវជាច្រើនសម្តែងការពេញចិត្តទៅលើគម្រោងមួយនេះ និងធ្វើឲ្យសណ្ឋាគារកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ 

លោក Schroeder ក៏បានបង្ហើបដែរថា លោកមានគម្រោងនឹងបង្កើតនូវបន្ទប់ Five Feet to Fitness បន្ថែមទៀតផងដែរ។