កោះ Nusa Penida របស់ឥណ្ឌូនេស៊ីជាប់ឈ្មោះជាទិសដៅទេសចរណ៍ដ៏ល្អបំផុតក្នុងឆ្នាំ 2020 សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង!

ជ្រលងកោះ Nusa Penida ដែលស្ថិតនៅលើតំបន់ Klungkung ផ្នែកមួយរបស់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានឈរនៅលើគេ ក្នុងបញ្ជីទិសដៅទេសចរណ៍ដ៏ល្អបំផុតចំនួន 20 សម្រាប់ភ្ញៀវទេសចរ ដែលស្ពាយកាតាបធំៗ (Backpacker tourists) ទៅកម្សាន្ត នៅឆ្នាំ 2020 ដែលបញ្ជីនេះបានចេញផ្សាយដោយគេហទំព័រ Hostelworld។

ក្នុងរយៈពេល 12 ខែកន្លងមកនេះ ចំនួននៃការកក់បន្ទប់ធ្វើឡើងដោយភ្ញៀវទេសចរអង់គ្លេសសម្រាប់ការស្នាក់នៅក្នុង Nusa Penida បានកើនឡើងដល់ទៅ 610% នេះបើយោងតាមក្រុមហ៊ុន បានបញ្ជាក់ថាតំបន់នេះ ជាទិសដៅដែលកំពុងពេញនិយមបំផុត សម្រាប់ពលរដ្ឋអង់គ្លេសក្នុងអំឡុងពេលនេះ។

ជ្រលងកោះនេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃកោះបាលី។ កំពង់ផែ Banjar Nyuh របស់ Nusa Penida អាចចូលទៅដល់បាន ដោយទូកធំដែលមានល្បឿនលឿន ពីកំពង់ផែ Sanur របស់កោះបាលី។ អ្នកទេសចរក្នុងស្រុក និងបរទេសអាចត្រូវបានគេឃើញថា ទទួលបានភាពរីករាយ និងពេញចិត្តជាខ្លាំង ជាមួយនឹងការកម្សាន្តពេញមួយថ្ងៃនៅទីនេះ ឬចំណាយពេលយ៉ាងហោចណាស់មួយយប់ នៅលើកោះដ៏ល្បីល្បាញមួយនេះ ជាពិសេសនៅតាមឆ្នេរខ្សាច់ Kelingking ដែលមានច្រាំងថ្មភ្នំរាងដូច Tyrannosaurus Rex ហើយវាក៏ជាផ្ទះរបស់ Jalak Bali ផងដែរ។

ទាក់ទងនឹងកន្លែងស្នាក់នៅ លោក Hostelworld បាននិយាយថា នៅលើកោះនេះ នឹងមិនធ្វើឲ្យភ្ញៀវទេសចរខកចិត្តនោះទេ។ គាត់បានធ្វើការពណ៌នានៅលើវេបសាយរបស់វាថា “វាគឺជាសណ្ឋាគារ Boutique ដែលមានបឹងហ្គាឡូ ដ៏ស្រស់ស្អាត អាងហែលទឹក Bali-esque និងទីធ្លាទំនាក់ទំនងគ្នានៅផ្នែកខាងក្រៅ ហើយភ្ញៀវទេសចរក៏ទទួលបានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃទៀតផង។”

ក្នុងអំឡុងពេលស្នាក់នៅ ភ្ញៀវទេសចរអាចជួលម៉ូតូ ឬឡានក្នុងការជិះកម្សាន្ត រុករកផ្នែកផ្សេងៗ និងកន្លែងដ៏ទាក់ទាញនៅលើកោះនេះផងដែរ បើយោងតាមរបាយការណ៍លើកឡើងដោយគេហទំព័រ kompas.com ។

បន្ទាប់ពី Nusa Penida ស្ថិតនៅលើតារាងកំពូលហើយនោះ នៅមានទីតាំងល្អផ្សេងៗទៀតស្ថិតនៅលេខរៀងបន្ទាប់ដែលមានដូចជា Surat Thani នៅឯប្រទេសថៃ និង Maribor នៅ Slovenia។