វៀតណាម៖ មេរោគ នៅលើកុំព្យូទ័រ ពិតជារំខាន និងប៉ះពាល់ទៅដល់ការប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ហើយវាក៏ចោទឡើងជាបញ្ហាឈឺក្បាលមិនតិចនោះដែរ ព្រោះវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ឯកសារសំខាន់ៗ ពិេសសគឺប្រព័ន្ធប្រតិបត្តិការឲ្យដំណើរការខុសប្រក្រតី។ បញ្ហាមេរោគរបស់កុំព្យូទ័រនេះ មិនមែនទើបតែចាប់កំណើតប៉ុន្មានឆ្នាំនេះនោះទេ គឺមានជាច្រើនឆ្នាំណាស់មកហើយ ដោយមួយឆ្នាំទៅមួយឆ្នាំ វាមានការវាយប្រហារកាន់តែខ្លាំងឡើងៗ ជាក់ស្ដែងត្រឹមតែប្រទេសវៀតណាមទាំងមូល កាលពីឆ្នាំ ២០១៩ កន្លងទៅ បានខាតបង់ទឹកប្រាក់ជាង ៩០២ លានដុល្លារអាមេរិកឯណោះ។

ប្រទេសវៀតណាមទាំងមូល បានខាតបង់ទឹកប្រាក់ជាង ២០.៩ ទ្រីលានដុង ឬស្មើនឹងជាង ៩០២ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយសារតែការវាយប្រហាររបស់មេរោគតាមរយៈម៉ាស៊ីកុំព្យូទ័រ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ផលិតកម្មវិធីកម្ចាត់មេរោគរបស់កុំព្យូទ័រធំជាងគេមួយនៅវៀតណាមហៅថា Bkav Technology Group។ Bkav Technology របស់វៀតណាម បានបញ្ជាក់ឲ្យដឹងថា ម៉ាស៊ីនកុំព្យូទ័រ ដែលឆ្លងមេរោគកាលពីឆ្នាំ ២០១៩ កន្លងទៅមានចំនួនកើនឡើងរហូតដល់ទៅ ៨៥.២ លានគ្រឿង ខ្ពស់ជាងមុន ៣.៥% បើធៀបទៅនឹងឆ្នាំ ២០១៨។

មូលហេតុចំបង ដែលធ្វើឲ្យមានការឆ្លងមេរោគច្រើនបែបនេះ ត្រូវបានបកស្រាយថា មកពីការតម្លើងនូវ File EXE ផ្ដេសផ្ដាស់ ពីគហទំព័ររបស់ជនខិលខូច ដោយក្នុងនោះមាន ៨ ក្នុងចំណោម ១០ ហើយគឺផ្ទុកទៅដោយមេរោគ ជាប្រភេទ Malware។ ក្រោយពីតម្លើងចប់ ម៉ាស៊ីននឹងមានបញ្ហាប្រឈមច្រើន ពោលគឺធ្វើការខុសប្រក្រតី មានបញ្ហាលើមុខងារ ឬធ្វើឲ្យខូចប្រព័ន្ធប្រតិបត្តិការ Windows ជាអាទិ៍។ ក្រៅពីការវាយប្រហារតាមរយៈប្រព័ន្ធអុិនធឺណិតមានកម្រិតច្រើនក៏ពិតមែន តែការឆ្លងតាមរយៈដុយ USB ក៏កើនខ្ពស់រហូតដល់ទៅ ៥៥% ខ្ពស់ជាងឆ្នាំ ២០១៨ ចំនួន ២២ ភាគរយឯណោះ ខណៈពេលដែលការឆ្លតតាមប្រព័ន្ធ Email, Gmail និង Outlook ជាអាទិ៍ មានការកើនឡើង ៤%។

ជុំវិញការវាយប្រហាររបស់មេោគដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានឲ្យដឹងថា មានកុំព្យូទ័រនៅវៀតណាមជាច្រើនបានរងគ្រោះ ដោយសារតែប្រភេទមេរោគកាចសាហាវ ដែលក្នុងនោះមានមេរោគមួយមានឈ្មោះហៅថា Wanna Cry បានវាយប្រហារ ប៉ះពាល់ដល់ទៅដល់កុំព្យូទ័រជាង ៣០០,០០០ ម៉ាស៊ីន តាមរយៈការរាតត្បាតមិនដល់ ១ ម៉ោងផង។ នេះគ្រាន់តែជាមេរោគធំ ដែលបានធ្វើការវាយប្រហារប៉ុន្មានខែកន្លងទៅ ខណៈ Bkav នៅតែទទួលបានការផ្ញើសារបញ្ញាក់អំពីការវាយប្រហារនោះជាច្រើនករណី ដោយករណីខ្លះឈានទៅដល់ជាបទល្មើសផងដែរ ដោយឆ្នាំ ២០១៩ កន្លងទៅ មន្ត្រីប៉ូលីសជំនាញបានបើកការស៊ើបអង្កេតរហូតដល់ទៅ ៥៥៥ ករណីនៅវៀតណាម ក្នុងការវែងមុខរកជនខិលខូត ដែលដាក់ការសង្ស័យថា ជាជនបរទេសផលិតវាដើម្បីបំផ្លាញ ឬវាយប្រហារបុគ្គលណាម្នាក់ ក៏ដូចជាឈានទៅដលស្ថាប័នឯកជន ឬសាធារណៈមួយ។

ជុំវិញការខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នាយកដ្ឋានទប់ស្កាត់បទល្មើសតាមប្រព័ន្ធអិុនធឺណិត បានកំពុងនឹងជម្រុញដំណោះស្រាយដើម្បីពង្រឹងសមត្ថភាព និងសក្តានុពលសម្រាប់សន្តិសុខអ៊ិនធើណែត និងកងកំលាំងការពារឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងការរឹតបន្តឹងទំនាក់ទំនងរវាងកងកំលាំងទាំងក្នុងនិងក្រៅប៉ូលីសដើម្បីធានាសន្តិសុខអ៊ិនធើណែត និងការពារនិងប្រឆាំងឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់និងពង្រីកសហប្រតិបត្តការអន្តរជាតិ៕