នៅរៀងរាល់រដូវផ្ការីក និងរដូវក្តៅ វាលផ្កា នៅជុំវិញពិភពលោកបានរីកដុះដាលពេញដោយផ្កាស្រស់ជាច្រើន។ ប្រភេទផ្កា Tulips, ផ្កាឈូករ័ត្ន, bluebonnets និងផ្កា lupines បានធ្វើឱ្យទេសភាពកាន់តែភ្លឺរលោង ចាំងចម្រុះពណ៌បែបធម្មជាតិជាមួយនឹងផ្កាយ៉ាងច្រើន។ រដូវកាលរបស់ប្រភេទផ្កាស្អាតៗទាំងនេះ ជិតមកដល់ហើយ ប៉ុន្តែសម្រាប់រូបភាពដែលយើងបានផ្តិតមកពីទីវាលទាំងនោះ អាចនឹងនៅស្រស់ជាប់ជានិច្ច ពេញមួយឆ្នាំ។
នេះគឺជារូបភាពចំនួន 18 សន្លឹក នៃវាលផ្កាដ៏ល្បីល្បាញបំផុត នៅក្នុងរដូវកាលកំពូលរបស់នៃប្រភេទរបស់ពួកវា។ វាលទាំង 18 នេះមកពីបណ្តាប្រទេសជុំវិញពិភពលោក ហើយនឹងអាចឲ្យអ្នកទាំងអស់គ្នា ជាពិសេសសុភាពនារីពេញចិត្តខ្លាំង នឹងសម្រស់ផ្កាទាំងនេះ ជាមិនខាន។
1. វាលផ្កា Furano នៅ Hokkaido ប្រទេសជប៉ុន មានភាពល្បីល្បាញដោយសារវាលផ្កាឡាវេនឌ័រ ប៉ុន្តែក៏មានប្រភេទផ្កា poppies, lupines និង rape blossoms ផងដែរ
2. នៅខាងក្រៅទីប្រជុំជន Carmona នៃប្រទេសអេស្ប៉ាញវាលផ្កាឈូករ័ត្នមានទំហំ 5 ពាន់ហិកតា
3. ព្រៃខៀវដែលមានទំហំ 1,360 acre នៅទីក្រុង Halle ប្រទេសប៊ែលហ្សិក ត្រូវបានគ្របដណ្តប់ដោយផ្កាពណ៌ខៀវ
4. វាលផ្កា Canola នៅទីក្រុង Luoping ប្រទេសចិន កំពុងរីកពេញ ឡើងជាមួយផ្កាពណ៌លឿង
5. Lake Tekapo ដែលមានទីតាំងស្ថិតនៅលើ កោះខាងត្បូងនៃប្រទេស New Zealand គឺជាកន្លែងដ៏ពេញនិយមមួយក្នុងការឃើញប្រភេទផ្កា Lupine
6. Kaas Plateau នៅ Maharashtra ប្រទេសឥណ្ឌាមានផ្កាជាង 450 ប្រភេទលាតសន្ធឹងជាង 1,000 acres
7. ឧទ្យាន Hitachi Seaside នៅ Ibaraki ប្រទេសជប៉ុន មានផ្កាចំនួន 350 ហិកតា
8. Muleshoe Bend នៅរដ្ឋតិចសាស់ មានលក្ខណៈពិសេសនៃចំណោតភ្នំដែលឆ្លងកាត់ មានវាលនៃផ្កាប្រភេទ bluebonnets
9. ផ្កាឈូករ័ត្នរីកដុះដាលពាសពេញតំបន់ Tuscany ប្រទេសអ៊ីតាលី
10. វាលឡាវេនឌ័រ រីកដុះដាលពាសពេញទីក្រុង Provence ប្រទេសបារាំង
11. ផ្កា Tecolote Giant Ranunculus ដែលមានទំហំជាង 50 acres បានបំភ្លឺវាលផ្កា Carlsbad នៅរដ្ឋកាលីហ្វ័រញ៉ា
12. The Floriade festival នៅ Canberra ប្រទេសអូស្រ្តាលី ធ្វើការអបអរសាទរ រដូវផ្ការីកដែលមានផ្កា tulip ជាង 1 លានដើម
13. កសិដ្ឋាន Mayfield Lavender នៅ Banstead ប្រទេសអង់គ្លេសមានទំហំ 25 acres
14. ជ្រលងភ្នំ Skagit នៅវ៉ាស៊ីនតោន ត្រូវបានតម្រង់ជា រាប់ពាន់ជួរនៃផ្កា tulips ចម្រុះពណ៌
15. នៅលើផ្លូវប្រមាណ 8 ម៉ាយន៍ ដើម្បីរុករកនៅ Antelope Valley California Poppy Reserve នៅ Lancaster រដ្ឋ California
16. សួន Keukenhof នៅ Lisse, ប្រទេសហូឡង់ គឺជាសួនផ្កាមួយ ក្នុងចំណោមសួនផ្កាល្បីបំផុត នៅលើពិភពលោក
17. ផ្កាដែលបានមកពី វាលផ្កា Confetti ក្នុងតំបន់ Worcestershire ប្រទេសអង់គ្លេស ត្រូវបានគេប្រើជាក់ស្តែងជា Confetti សម្រាប់ពិធីមង្គលការ និងការប្រារព្ធពិធីផ្សេងៗ
18. ផ្កា Lupines រីកដុះដាលពាសពេញប្រទេស Iceland ប៉ុន្តែកន្លែងដែលមានទេសភាពស្រស់ស្អាតបំផុតមួយ ដើម្បីមើលផ្កានោះ គឺនៅឯមូលដ្ឋាននៃ Vestrahorn