វីឡាទោលប្រណិតបែបភូមិគ្រឹះ ទំនើបទាន់សម័យអមដោយបរិស្ថានធម្មជាតិបៃតង គួរអោយចង់រស់នៅ !!!

បរិបថនៃការរស់នៅសព្វថ្ងៃនេះ កំពុងមានទំនោរផ្លាស់ប្ដូរ ឈានទៅរកជីវិតរស់នៅបែបទំនើបស៊ីវិល័យ ដែលក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ព្យាយាមវិនិយោគលើគម្រោងលំនៅដ្ឋានបែបទំនើបថ្មី ដើម្បីដើរឲ្យទាន់សម័យកាលនៃការរីកចម្រើន។ ក្នុងនោះយើងបានបានឃើញលំនៅដ្ឋានបែបវីឡាទោលប្រណីតៗជាច្រើន កំពុងរីកដុះដាលពាសពេញតំបន់ជុំវិញ រាជធានីភ្នំពេញ ដែលទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អតិថិជនកំពុងស្វែងរកលំនៅដ្ឋានប្រកបដោយផាសុកភាព និងឧត្តមភាព។

 

ជាមួយគ្នានេះដែរ ក្រុមហ៊ុន បុរី ប៉េង ហួត បានយល់ច្បាស់ពីតំរូវការរបស់អតិថិជន ដូចនេះក្រុមហ៊ុនបានបង្កើតឲ្យមានវីឡាទោល បែបភូមិគ្រឹះជាច្រើនប្រភេទ ជាមួយនឹងការផ្ដល់ជូននូវការរចនាម៉ូតដ៏ល្អឯក តាមបែបអឺរ៉ុប និងស្របទៅតាមតម្លៃវប្បធម៌របស់ខ្មែរ ជាពិសេសផ្អែកទៅលើគុណភាពសំណង់ និងសោភ័ណភាព ព្រមទាំងផ្ដល់ជូនអតិថិជននូវឱកាសចំណេញរហូតដល់ $220,696 ភ្លាមៗទៀតផង ដែលមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះប៉ុណ្ណោះ។ 

ដើម្បីជម្រាបជូនកាន់តែច្បាស់ យើងខ្ញុំសូមលើកយកលក្ខណៈពិសេសទាំង ៤ របស់វីឡាទោល ដែលមានដូចជា៖

១. កិត្យានុភាព

វីឡាទោល ជាប្រភេទគេហដ្ឋានធំ បែបភូមិគ្រឹះ បានបង្ហាញអំពីកិត្យានុភាព និងឧត្តមភាព នៃការរស់នៅបែបទំនើប ទាន់សម័យ។ 

២. ឯកជនភាព

វីឡាទោល ត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបង ដែលមានផ្ទៃដី និងទំហំវីឡាធំទូលាយ ដែលផ្ដល់ភាពស្ងប់ស្ងាត់ល្អ និងឯកជនភាព។ 

៣. ផាសុកភាព

វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុង ដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវីធីផ្សេងៗ សាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារឹមទំនើបទាន់សម័យក្នុងការប្រើប្រាស់ ដែលធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព។ 

៤. បរិស្ថាន និងលំហបៃតង

ការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយការរៀបចំបរិស្ថាន និងលំហបៃតងធម្មជាតិជុំវិញវីឡា និងក្នុងគម្រោងអភិវឌ្ឍន៍ ក្នុងនោះរួមមានសួនច្បារ សួនផ្កា និងដើមឈើលំអ ដើមឈើហូបផ្លែផ្សេងៗព័ន្ធជុំវិញ ដែលផ្ដល់ជូននូវបរិយាកាសដ៏ស្រស់ត្រកាលមួយ គួរឲ្យចង់រស់នៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!