នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រ ប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាថ្មីមួយទៀត គឺក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei Jiang ជាប្រធានក្រុមប្រឹក្សាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា មុននឹងឈានដល់ការប្រគល់វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនមួយ គឺតម្រូវឲ្យបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន ០៥ ដំណាក់កាល និងត្រួតពិនិត្យយ៉ាងតឹងរឹងដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឲ្យស្របទៅតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានានូវប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងស្រុក និងអន្តរជាតិ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាយើងមានក្រុមហ៊ុនអាកាសចរសរុបចំនួន ៧ មកហើយ រួមមាន៖
១. Cambodia Angkor Air
២. Sky Angkor Airlines
៣. Bassaka Air
៤. JC (Cambodia) International Airlines
៥. Lanmei Airlines
៦. Cambodia Airways
៧. Prince International Airlines
ម្យ៉ាងទៀត កម្ពុជាក៏មានក្រុមហ៊ុនហោះហើរឧទ្ធម្ភាគចក្រចំនួន ២ ផងដែរ គឺក្រុមហ៊ុន Helicopter Cambodia និងក្រុមហ៊ុន Helistar Cambodia