ច្រកព្រំដែនអន្តរជាតិដ៏សំខាន់រវាងប្រទេសកម្ពុជា-ថៃ (ក្រុងប៉ោយប៉ែត-ស្រុក Aranyaprathet) ដែលធ្លាប់មានទេសចរណ៍ចេញចូល និងការនាំចេញចូលទំនិញយ៉ាងមមារញឹកនោះ ត្រូវបានបិទទ្វារមិនឲ្យឆ្លងកាត់ចាប់តាំងពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយ ពីរាជរដ្ឋាភិបាលទាំងសងខាង សម្រាប់បញ្ជាក់ពីថ្ងៃបើកទ្វារឡើងវិញនោះទេ នេះបើតាមការបញ្ជាក់របស់លោក Worapan Suwannut អភិបាលខេត្ត Sa Kaew។
ការបិទទ្វារច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត) ត្រូវបានធ្វើឡើងក្រោមហេតុផលនៃការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ មកទល់ពេលនេះ ប្រទេសទាំង ២ មានសភាពធូរស្រាយច្រើនមកហើយ លើការទប់ស្កាត់ចំនួនអ្នកឆ្លង យ៉ាងណាមិញ ច្រកព្រំដែននៅតែបិទទ្វារដដែល ពុំទាន់មានកិច្ចព្រមព្រៀង ឬអនុម័តពីរាជរដ្ឋាភិបាលណាមួយ កំណត់ពីថ្ងៃដែលគេអាចបើកច្រកអន្តរជាតិនេះឡើងវិញទេ។
កាលពីថ្ងៃអង្គារកន្លងទៅ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលខេត្ត Sa Kaew លោក Worapan បានធ្វើកិច្ចសន្ទនាតាមវីដេអូ Conference ដោយសង្ឃឹមថាច្រកព្រំដែនអន្តរជាតិខាងលើនេះ នឹងអាចបើដំណើរការឡើងវិញឆាប់ៗ ជាពិសេសសម្រាប់បម្រើផ្នែកអាជីវកម្ម នៅប៉ុស្ដិ៍ត្រួតពិនិត្យ Klung Luk ជាច្រកជំនួញ និងទេសចរណ៍ដ៏សំខាន់ ដែលតែនាំចូលទំនិញថៃមកកាន់រាជធានីភ្នំពេញ តាមច្រកនោះ។