ថ្វីត្បិតតែកូរ៉េខាងត្បូងជាប្រទេសសង្គមនិយម ឬកុមុយនីស ប៉ុន្តែមិនប្រាកដថាគ្រប់យ៉ាងនៅទីនេះ សុទ្ធតែអាក្រក់ និងតឹងតែងទាំងអស់នោះឡើយ។ ផ្ទុយទៅវិញប្រទេសនេះ ក៏ទាក់ទាញភ្ញៀវទេសចរបរទេស បានច្រើនគួរឲ្យកត់សម្គាល់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

ទោះបីជាបច្ចុប្បន្នប្រទេសកូរ៉េខាងជើង កំពុងបិទព្រំដែន ដើម្បីការពារពលរដ្ឋរបស់ខ្លួនឱ្យរួចផុតពីជម្ងឺផ្លូវដង្ហើម Covid-19 យ៉ាងណា ក៏ព្រំដែនរបស់វាត្រូវបានគេរំពឹងថា នឹងបើកបន្ទាប់ពី ពិភពលោកបានរកឃើញមធ្យោបាយដើម្បីបញ្ឈប់ការរីករាលដាលនៃជម្ងឺនេះ។

ប្រសិនបើប្រិយមិត្តអ្នកអាន ចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ប្រទេសដ៏ស្រស់ស្អាត និងប្លែកមួយនេះ ខាងក្រោមគឺជាជំហ៊ានមួយចំនួន ដែលត្រូវតែដឹងជាមុន មុននឹងធ្វើដំណើរទៅទីនោះ។
1. ធានាសុវត្ថិភាពទិដ្ឋាការ (Secure a visa)
ដើម្បីចូលទៅក្នុងប្រទេសកូរ៉េខាងជើង ភ្ញៀវទេសចរមួយចំនួនធំ ត្រូវតែដាក់ពាក្យសុំ និងបង់ប្រាក់សម្រាប់ទិដ្ឋាការ ដែលអាចចេញបាន តាមរយៈអ្នកតំណាងកូរ៉េខាងជើង ដែលកំពុងតែរស់នៅបណ្តាប្រទេសដើមរបស់ភ្ញៀវទេសចរនីមួយៗ។

ក្នុងការធ្វើដូច្នេះ ភ្ញៀវទេសចរត្រូវផ្តល់ព័ត៌មានលំអិត អំពីការរៀបចំរបស់ពួកគេ ជាមួយមគ្គុទេសទេសចរណ៍ក្នុងស្រុក ដែលនឹងរៀបចំឱ្យមានដំណើរកម្សាន្តទាំងមូលរបស់ពួកគេ ទៅកាន់ប្រទេសកូរ៉េខាងជើង។ បន្ទាប់ពីការរៀបចំត្រូវបានកំណត់រួចហើយ ភ្ញៀវទេសចរត្រូវដាក់ពាក្យសុំរបស់ខ្លួន ទៅអ្នកតំណាងក្នុងតំបន់ អមជាមួយទម្រង់ និងឯកសារចាំបាច់។ ឯកសារទាំងនោះរួមមានរូបថត (3x4) ដែលមានផ្ទាំងខាងក្រោយជាពណ៌ក្រហម ថតចម្លងលិខិតឆ្លងដែន ភស្តុតាងនៃការទូទាត់ប្រាក់ និងការរៀបចំជាមួយដៃគូកូរ៉េខាងជើងក្នុងតំបន់ ដែលបញ្ជាក់ពីការធ្វើដំណើរតាមជើងហោះហើរ ក្នុងនិងក្រៅប្រទេសកូរ៉េខាងជើង។ ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ និងកន្លែងធ្វើការរបស់អ្នក អាសយដ្ឋាន (មិនអាចអនុវត្តបាន ចំពោះនិស្សិត អ្នកបានចូលនិវត្តន៍ហើយ អ្នកធ្វើការក្រៅម៉ោង ឬប្តី/ប្រពន្ធ ដែលស្នាក់នៅផ្ទះជាមួយគ្នានោះទេ)។

ភ្ញៀវទេសចរ ក៏ត្រូវចុះហត្ថលេខាលើឯកសារ ល័ក្ខខ័ណ្ឌទាក់ទងនឹងច្បាប់ និងបទប្បញ្ញត្តិនៃការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ។ អ្នកតំណាងជនជាតិកូរ៉េខាងជើង អាចចេញទិដ្ឋាការដោយគ្មានការប្រថាប់ត្រា តាមការស្នើសុំរបស់អ្នកធ្វើដំណើរបាន។ ទិដ្ឋាការនេះនឹងត្រូវចេញប្រហែល 30 ថ្ងៃ បន្ទាប់ពីការដាក់ពាក្យសុំត្រូវបានបញ្ជូន ហើយលិខិតឆ្លងដែនដើម របស់អ្នកដំណើរត្រូវយកទៅប្តូរយកទិដ្ឋការចូលថ្មីនោះវិញ។ ប្រសិនបើជំហ៊ានទាំងអស់ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ សូមអបអរសាទរ! ឥឡូវអ្នកអាចធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងបានហើយ។
2. គិតអំពីច្បាប់
មនុស្សមួយចំនួន ប្រហែលជាឆ្ងល់អំពីច្បាប់ និងបទបញ្ជានៃការធ្វើដំណើរនៅកូរ៉េខាងជើង។ សំណួរដែលគេសួរញឹកញាប់បំផុត គឺថាតើភ្ញៀវទេសចរត្រូវបានអនុញ្ញាត ឱ្យនាំយកឧបករណ៍ទំនាក់ទំនង ដូចជាថេប្លេត ស្មាតហ្វូន និងកាមេរ៉ាទៅជាមួយបានដែរអត់?

ចម្លើយសាមញ្ញគឺត្រូវហើយ អ្នកត្រូវបានអនុញ្ញាតឱ្យនាំយកឧបករណ៍ទំនាក់ទំនងផ្ទាល់ខ្លួន និងកាមេរ៉ាចូលប្រទេសកូរ៉េខាងជើងបាន។
ទោះយ៉ាងណាក៏ដោយ នៅកូរ៉េខាងជើងមានច្បាប់និងទំនៀមទម្លាប់ ដែលត្រូវតែសង្កេត និងគប្បីដឹងមុន ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Pyongyang Sunan អ្នកត្រូវបង្ហាញថា តើអ្នកនឹងនាំឧបករណ៍ចំនួនប៉ុន្មាន ចូលទៅក្នុងប្រទេស អោយមន្ត្រីគយនៅទីនោះបានឃើញ។

នៅពេលថតរូប ទេសភាពអគារ និងតំបន់ជុំវិញទូទៅនៃប្រទេសកូរ៉េខាងជើង ត្រូវបានអនុញ្ញាត ប៉ុន្តែយ៉ាងណា សម្រាប់ការថតរូបបុគ្គលណាម្នាក់ទោះបានព្រាង ឬមិនបានព្រាង ត្រូវបានគេចាត់ទុកថាជារឿងអសីលធម៌ ព្រោះដោយមិនបានសុំការអនុញ្ញាតពីគាត់។ វាក៏មានកន្លែងជាក់លាក់ ដែលមិនអនុញ្ញាតឱ្យថតរូបផងដែរ ដូចជា សារមន្ទីរតាំងពិពរណ៌ ក៏ដូចជាពាក់ព័ន្ធនឹង យោធា ឬ ប៉ូលីស។

ប្រសិនបើអ្នកមិនច្បាស់ អ្នកគួរសួររកការណែនាំពីជនជាតិកូរ៉េក្នុងស្រុក ឬខាងអ្នកនាំផ្លូវរបស់អ្នក អំពីការថតរូប។ ជាទូទៅនៅពេលត្រូវបានសួរដោយសមរម្យ ពួកគេទាំងនោះ នឹងពេញចិត្តជួយអ្នកភ្លាម។
3. ការភ្ជាប់អ៊ីធឺណិត និងឆ្នាំងសាកថ្មទូរសព្ទ
ការភ្ជាប់អ៊ីនធឺណិត និងការហៅទូរស័ព្ទបែនអន្តរជាតិ មាននៅប្រទេសកូរ៉េខាងជើង។ សេវាកម្មហៅតាមទូរស័ព្ទអន្តរជាតិ អាចទិញបាននៅកន្លែងរង់ចាំ សណ្ឋាគារ ឬមាននៅលើទូរស័ព្ទរបស់អ្នក ជាមួយស៊ីមកាតទេសចរណ៍ ដែលអាចទិញបាននៅអាកាសយានដ្ឋាន។

ទោះយ៉ាងណាស៊ីមកាតទេសចរណ៍ អាចមានតំលៃថ្លៃ។ ស៊ីមកាតដែលមានអ៊ិនធឺរណែត និងអាចហៅទូរស័ព្ទអន្តរជាតិបាន មួយមានតម្លៃប្រហែល $150 ដែលមានទិន្នន័យត្រឹមតែ 50MB ដោយមិនមានផែនការហៅ ឬប្រូម៉ូសិនអីឡើយ។ កញ្ចប់អ៊ីនធឺណិតនឹងត្រូវចំណាយប្រហែល 2 សេន ក្នុងមួយ MB។
វាជាវិធីសាស្ត្រមួយ ដែលកាត់បន្ថយក្នុងការចូលទៅក្នុងបណ្តាញអនឡាញ ឬកម្មវិធីសង្គមនានា តែអ្នកអាច រីករាយជាមួយបរិយាកាសស្ងប់ស្ងាត់ នៃប្រទេសកូរ៉េខាងជើង ក៏ដូចជាអាហារអនាម័យ រសជាតិឆ្ងាញ់ និងជំនួយដល់សុខភាពរបស់អ្នកទៀតផង។
ប្រសិនបើអ្នកពិតជាត្រូវការតាមដានព័ត៌មានអន្តរជាតិ បន្ទប់សណ្ឋាគារនៅទីនោះ នូវផ្តល់នូវប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ ដូចជា Al-Jazeera ជាដើម។ សណ្ឋាគារដូចជា Yanggakdo និង Koryo ក៏ផ្តល់នូវបទពិសោធន៍ គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរផងដែរ ដូចជាអាងហែលទឹកក្នុងផ្ទះ កន្លែងលេង Bowling និង កាស៊ីណូ។

រន្ធអគ្គិសនីនៅក្នុងប្រទេសកូរ៉េខាងជើង គឺដូចគ្នានឹងឧបករណ៍ដែលបានប្រើនៅក្នុងប្រទេសមួយចំនួននៅអាស៊ីដែរ ដូច្នេះមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាអស់ថ្មទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកានានាទេ។ ដោយឡែក សម្រាប់អ្នកដែលមានតំរូវការរបបអាហារជាក់លាក់ សូមប្រាប់មគ្គុទេសទេសចរណ៍ក្នុងស្រុករបស់អ្នក មុនពេលមកចូលមកដល់ប្រទេសកូរ៉េនេះ។
4. រូបិយប័ណ្ណ
រូបិយប័ណ្ណដែលត្រូវបានប្រើនៅប្រទេសកូរ៉េខាងជើង គឺប្រាក់វ៉ុន (DPR Korean Won) ប៉ុន្តែភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រាក់យន់របស់ចិន អឺរ៉ូ ឬដុល្លារអាមេរិកជំនួសឱ្យរូបិយប័ណ្ណក្នុងស្រុកបាន។
ពេលវេលាតែមួយគត់ ដែលអ្នកអាចប្រើរូបិយប័ណ្ណក្នុងស្រុក គឺនៅពេលអ្នកទៅហាងលក់ទំនិញធំៗ ដែលអ្នកប្តូរប្រាក់បាននៅទីនោះ។ ភ្ញៀវទេសចរត្រូវបានរំពឹងថានឹងបង់ប្រាក់ពេញ សម្រាប់ការធ្វើដំណើរទាំងអស់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងនាំយកជារូបិយប័ណ្ណជាសាច់ប្រាក់ សម្រាប់ការចំណាយបន្ថែម ដូចជាអាហារសម្រន់ និងទិញវត្ថុអនុស្សាវរីយ៍ជាដើម។

ដោយសារប្រទេសកូរ៉េខាងជើង ស្ថិតនៅក្រោមប្រព័ន្ធសេដ្ឋកិច្ចច្បាស់លាស់ (Heavy economic sanction) ការប្រើប្រាស់ Mastercard, Visa ឬប្រព័ន្ធធនាគារអន្តរជាតិណាមួយ មិនអាចធ្វើទៅបានទេ។ សម្រាប់ដំណើរកម្សាន្តធម្មតា ប្រាក់សុទ្ធស្មើនឹង $300 គឺគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តទាំងមូល ព្រោះការរៀបចំក្នុងស្រុកភាគច្រើន រួមមានវគ្គអាហារ 3 ពេលពេញ និងគ្រឿងបរិក្ខារនៅកូរ៉េខាងជើង មានតម្លៃសមរម្យណាស់។
ប្រសិនបើអ្នកចង់ទិញ សំលៀកបំពាក់ប្រពៃណីរបស់កូរ៉េខាងជើង ដែលផលិតដោយការកាត់ដេរផ្ទាល់របស់ប្រជាជននៅក្នុងតំបន់ ចូររៀបចំប្រាក់បន្ថែមទៀត ពីព្រោះវាអាចចំណាយច្រើនអាស្រ័យ លើជម្រើសរបស់អ្នក។ តម្លៃធម្មតាគឺប្រហែល 100 អឺរ៉ូ ($112,86)។ សម្លៀកបំពាក់ដែលផលិតតាមតម្រូវការ របស់អ្នក នឹងរួចរាល់ក្នុងរយៈពេលប្រហែលបីថ្ងៃ។ ពេលធ្វើដំណើរកម្សាន្តនៅប្រទេសកូរ៉េខាងជើង អ្នកត្រូវបានគេរំពឹងថា នឹងស្លៀកសម្លៀកបំពាក់ ដែលមានផាសុកភាព និងសមរម្យ ជាពិសេសនៅកន្លែងដែលមានការគោរព ឬប្រសិនបើអ្នកត្រូវចូលរួមសម្តែងក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ណាមួយ។

ទីបំផុត វាអាចនឹងដូចជាការធ្វើដំណើរទៅប្រទេសផ្សេងៗដែរ អ្នកត្រូវធ្វើតាមទំនៀមទម្លាប់ ច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសរបស់ពួកគេ។ សូមរីករាយជាមួយអ្វីដែលកូរ៉េខាងជើងផ្តល់ជូន ហើយសំខាន់បំផុត សូមរីករាយពេលអ្នកនៅទីនោះ។ សាកល្បងម្ហូបកូរ៉េខាងជើង ពិតជាទទួលបានរសជាតិប្លែក នឹងខ្យល់អាកាសបរិសុទ្ធ ធម្មជាតិរំលេចពណ៌ស្រស់ ដែលប្រទេសនេះផ្តល់ជូន ការថតរូប និង Selfie នៅកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើន និងទទួលបានការភ្ជាប់ទំនាក់ទំនងយ៉ាងល្អ ជាមួយមគ្គុទេសក៍ក្នុងស្រុក ដើម្បីបានដឹងពីគោលដៅសប្បាយៗជាច្រើនទៀត។