ប្លែកម៉្យាងដែរ ទូកមានមកជាមួយអាងត្រាំទឹកបែបនេះ!

ភាពច្នៃប្រឌិតតែងតែបានបង្កើតឡើងនៅតំបន់ទេសចរណ៍ដោយសារតែនេះជាចំនុចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តលេង កុំឲ្យពួកគេមានអារម្មណ៍ជិនណាយ ទៅហើយចង់ទៅម្តងទៀត ជាពិសេសណែនាំដល់មិត្តភក្តិផ្សេងទៀតឲ្យមានចិត្តចង់ទៅកម្សាន្តលេងដែរ។ អត្ថបទនេះ យើងនឹងណែនាំអ្នកអំពីតំបន់កម្សាន្តមួយនៅរដ្ឋវ៉ាស៊ីនតោន ប្រទេសសហរដ្ឋអាមេរិក។ 

 

មានបឹងមួយឈ្មោះ Union ដែលគេហៅ Lake Union ស្ថិតក្នុងទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ប្រទេសសហរដ្ឋអាមេរិក។ បឹងនេះជាកន្លែងកម្សាន្តមួយ សម្រាប់ភ្ញៀវទេសចរគ្រប់ទិសទី ដោយការជិះទូកលេងមើលទិដ្ឋភាពជីវិតរស់នៅ និងសោភ័ណ្ឌភាពសំណង់នៅទីនោះ ជាពិសេសអ្នកទេសចរអាចជួលទូកតូចមួយសម្រាប់មនុស្ស 5 នាក់ ហើយអ្វីដែលប្លែក និងទាក់ទាញនោះគឺទូកនៅមានអាងទឹកនៅក្នុងនោះទៀត អាចឲ្យអ្នកត្រាំទឹកបណ្តើរ និងជិះទូកលេងបណ្តើរពិតជាទទួលបានអារម្មណ៍ស្រស់ស្រាយច្រើនណាស់ បើយើងតាមមតិរបស់អ្នកដែលធ្លាប់បានទៅកម្សាន្តនៅទីនោះ។ អ្នកត្រាំទឹកលើទូកក៏មិនមានអារម្មណ៍រងាទេ ដោយសារអ្នកអាចកំណត់ទឹកក្តៅឧណ្ឌៗបានទៀតផង។ ចំពោះតម្លៃជួលរបស់ទូកនេះ ត្រូវបានគេគិតជាម៉ោង ដោយ 1 ម៉ោងតម្លៃ 100 ដុល្លារហើយនេះពិតជាតម្លៃសមរម្យមែនទែនសម្រាប់អ្នកនៅតំបន់នោះ ព្រោះគេអាចជិះបានដល់ទៅ 6 នាក់ឯណោះ។ 

 

ប្រសិនបើមិត្តអ្នកអានមានឱកាសបានទៅលេងកម្សាន្តនៅទីនោះ កុំភ្លេចសាកល្បង និងអ្នកដែលមិនបានទៅកម្សាន្តក៏អាចចងចាំជាគំនិតបាន ថ្ងៃក្រោយមានដើមទន់អាចបង្កើតអាជីវកម្មទាក់ទងនិងទូកបែបនេះបាន ព្រោះជាគំនិតច្នៃប្រឌិត និងទាក់ទាញ មានផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។